ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ
Fri,03 July 2020 (Time 01:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 98នាក់)

ចាប់ផ្តើមរសើបផ្អើលៗខ្នង ខ្លះៗហើយ បងៗមន្ត្រីរាជការ បន្ទាប់ពីគេបានឃើញប៉ុន្មានថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបញ្ចប់ដំណែងថ្នាក់ដឹកនាំមួយចំនួន ព្រោះតែមានសកម្មភាពមិនប្រ ក្រតី ដែលរាជរដ្ឋាភិបាល ចាំបាច់ត្រូវកែតម្រូវ ដោយឡែកនៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ លោក ឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អត្តលេខ២៩៦៦៣ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ក៏ត្រូវបានសម្តេចតេជោ សម្រេចចេញអនុក្រិត្យបញ្ចប់មុខដំណែង ផងដែរ ។

នៅក្នុងអនុក្រិតលេខ ៦១៤ សនក្រ.តត ស្តីពីការបញ្ចប់មុខដំណែងមន្ត្រីរាជការនគរបាលជាតិ ក្នុងនោះរាជរដ្ឋា ភិបាល បានសម្រេច មាត្រា១ ត្រូវបញ្ចប់មុខដំណែងឧត្តមសេនីយ៌ឯក សៀន សុវណ្ណា អត្តលេខ ២៩៦៦៣ អគ្គ នាយករង នៃអគ្គនាយកដ្ឋានសវនកម្ម ផ្ទៃក្នុង ក្របខណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ។

មាត្រា២ បទបញ្ញាតទាំងឡាយណា ដែលផ្ទុយនឹងអនុក្រិតនេះ ត្រូវទុកជានិរាករណ៌ ។ មាត្រា៣ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធាន គ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាម៉ីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តន៌អនុក្រិត្យនេះ តាមភារៈ កិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ ។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងអំពីមូលហេតុ នៃការបញ្ចប់មុខតំណែងលោកផ្កាយ៣ សៀន សុវណ្ណា ដែល គេដឹងថា រូបលោកពុំទាន់ដល់អាយុចូលនិវត្តន៍នេះនៅឡើយទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គេបានឃើញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបបានបញ្ចប់តំណែងលោក ម៉ៅ សុចាន់ អភិបាលស្រុក គាស់ក្រឡ ខេត្តបាត់ដំបង ផងដែរ ដែលកំពុងសង្ស័យថា អាចនឹងពាក់ព័ន្ធរឿងរ៉ាវ ដីធ្លី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1098 នាក់
ខែនេះ :
4388 នាក់
3 ខែនេះ :
12767 នាក់
សរុប :
300160 នាក់