ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ
Thu,30 July 2020 (Time 05:45 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 50នាក់)

គិតៗទៅ មិនដឹងថា គួរឲ្យក្តៅក្រហាយខឹងសម្បារ ឬក៏អាណិតអាសូរមនុស្សប្រុសមួយចំនួននោះទេ បើទោះជា ដឹងយ៉ាងច្បាស់ណាស់ថា អារឿងនឹង គឺវាដេកគុក ក៏នៅតែហ៊ានតាមអំណាចចំណង់តម្រេកតណ្ហារបស់ខ្លួន ព្យាយាមរកវិធីសាស្ត្រ ក៏ដូចជារកឧិកាសល្អ ដើម្បីឲ្យខ្លួនមានឧិកាសក្រេបរស់ជាស្នេហាលើក្មេងស្រី ពោលគឺ សម្រាប់មនុស្សស្រីៗ គេនិយាយ ថា ជាករណីប្លន់ព្រហ្មចារី ។

យ៉ាងណាមិញបុរសម្នាក់ ដែលខ្លួនជាកម្មករសំណង់ ដោយដឹងច្បាស់ណាស់ថា ការងាររបស់ខ្លួន ត្រូវកម្លាំង កាយសម្រាប់ចិញ្ចឹមអាត្មា ប្រឈមទៅនឹងបញ្ហាចំពោះមុខ នៃសង្គម ប៉ុន្តែនៅតែមានគំនិតដេកគិត សន្សំចិត្ត ប៉ុនប៉ងភ្លក់រសជាតិ ជីវិតលើ ខ្លួនប្រាណក្មេងស្រី ក្លាយជារឿងមួយបន្សល់ឲ្យក្មេងស្រីរងគ្រោះ រស់ក្នុងអាម៉ាស ក្នុងសង្គម យ៉ាងជូចត់ ។

សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ជនសង្ស័យម្នាក់ជា ជាងសំណង់ម្នាក់ ព្រោះតែមានចំណង់ចិត្តប៉ុនប៉ងខ្លួន ប្រាណរបស់ក្មេងស្រីជនរងគ្រោះ ឆ្លៀតពេលដែលក្មេងស្រីជនរងគ្រោះ កំពុងតែគេងជាមួយក្មួយ នៅពេលដែល
បងស្រីចាកចេញធ្វើការបាត់ ជនសង្ស័យរូបនោះ បានចូលក្នុងបន្ទប់ ស្ទុះទៅចាប់ក្មេងស្រីដែលជនរងគ្រោះធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេចដូចបំណង ដោយគិតថា ក្រោយពេលភ្លក់រស់ជាតិក្មេងស្រី រួចហើយនោះ រូបគេទំនងជាអាចរួចខ្លួនពីសំណាញច្បាប់ ស្រាប់តែក្លាយជារឿងស៊យធំ ព្រោះនារីរងគ្រោះ
ខលទៅក្រុមគ្រួសារ ហើយក្រុមគ្រួសារ ក៏ សម្រេចសុំឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យរូបនោះ តែម្តង ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧ និង០០នាទី ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹង ថា នារីជនរងគ្រោះ មានអាយុ១៧ឆ្នាំ មុខរបរនៅផ្ទះមើលក្មួយ មានស្រុកកំណើតខេត្តត្បូងឃ្មុំ ចំណែកជនសង្ស័យជាកម្មករសំណង់ ឈ្មោះ យ៉ាន់ ចាន់ហួន ហៅក្លូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិក្រសាំង ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងនោះក្មេងស្រី ជនរងគ្រោះ បានមកស្នាក់នៅជាមួយម្តាយផ្ទះជួល ស្ថិតនៅឃុំស្វាយជ្រំ ធ្វើសំណង់ក្នុងបូរីចតុមុខ ហើយចំណែកឯជនសង្ស័យក៏មកស្នាក់ធ្វើសំណង់ ក្នុងបូរីចតុមុខដូចគ្នានោះដែរ ដោយបន្ទប់ជួលនៅក្បែរគ្នា។

តាមដែលប្រភពបានឲ្យដឹងថា កាលពីម៉ោង១០ និង០០នាទី អំឡុងខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យធ្លាប់បានចូលទៅក្នុងបន្ទប់ជួលនារីរងគ្រោះ រួចម្តងហើយ ដោយក្នុងពេលនោះ ជនសង្ស័យនិយាយថា អញសុំបឺតមាត់ និងអោបមួយ តែជនរងគ្រោះមិនឆ្លើយតបទេ ហើយរួចរត់ចេញពីបន្ទប់មកក្រៅ ។ ក្រោយមកជនរងគ្រោះក៏បានប្រាប់ម្តាយផងដែរ ប៉ុន្តែដោយគិតថា មិនបានប៉ះពាល់អ្វីផងនោះ ម្តាយមិនបានប្តឹងសមត្ថកិច្ចនោះទេ ។

ក្នុងនោះដែរ រឿងរ៉ាវនេះ មិនបានបញ្ចប់នោះទេ ព្រោះជនសង្ស័យរូបនោះ មិនបានបញ្ឈប់នោះឡើយ ដោយ រូបគេសន្សំចិត្ត ព្យាយាមរកឧិកាសដើម្បីឲ្យមានសម្រាប់ខ្លួន ជាចៃដន្យស្រាប់តែនៅម៉ោង៦ និង៣០នាទី ថ្ងៃទី ៣០ ខែកក្កដា ២០២០ ឆ្លៀតនៅពេលដែលបងស្រីបង្កើត នារីរងគ្រោះចេញទៅធ្វើការបាត់ ដោយទុកជនរងគ្រោះឲ្យដេកនៅជាមួយក្មួយ រួចបិទទ្វារ តែមិនបានដាក់គន្លឹះទ្វារនោះ នៅម៉ោង៧និង០០នាទី ជនសង្ស័យទំនងជាបានឃើញឧិកាសល្អសម្រាប់ខ្លួន ក៏បានរុញទ្វារបន្ទប់ចូលក្នុង ហើយស្ទុះទៅសង្កត់ពីលើជនរងគ្រោះ ដោយយកដៃម្ខាងខ្ទប់មាត់ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតសម្រេចតែម្តង ។

ក្រោយពេលដែលជនសង្ស័យបានសម្រេចដូចបំណងរបស់ខ្លួនយ៉ាងផ្អែមមាត់ហើយនោះ គេគិតថា អ្វីៗនឹង បានចប់ហើយមើលទៅ ពិភពលោកអាចនឹងស្រស់ថ្លា សម្រាប់ខ្លួន ព្រោះបំណងរាប់ខែរបស់គេសម្រេចហើយ ផ្ទុយទៅវិញ ស្រាប់តែមានអី មេឃបែរជាព្យុះភ្លៀង ដោយសមត្ថកិច្ច បានចុះមកឃាត់ខ្លួន ក្រោយពេលដែល ក្មេងស្រីនារីរងគ្រោះ ខលទៅប្រាប់ម្តាយ ហើយម្តាយក៏ប្តឹង សមត្ថកិច្ចឲ្យឃាត់ខ្លួន តែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយជ្រំ ឃាត់ខ្លួនជន ហើយ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1095 នាក់
ខែនេះ :
4385 នាក់
3 ខែនេះ :
12764 នាក់
សរុប :
300157 នាក់