ថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់
Tue,28 July 2020 (Time 06:19 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 204នាក់)

ថ្មីៗនេះ មហាជនមានការចាប់អារម្មណ៌ ក៏ដូចជាគាំទ្រយ៉ាងខ្លាំងទៅលើចំណាត់ការរបស់លោកនាយឧត្តមសេនីយ៌ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានសម្រេចដាក់ពិន័យទៅលើមន្ត្រីនគរបាល នៃស្នង ការខេត្តព្រៃវែង ចំនួន០៧នាក់ ដើម្បីបង្ហាញអំពីចំណាត់ការរបស់លោក និងជាតម្លាភាពមួយបង្ហាញមហាជន ។

ការសម្រេចដាក់ពិន័យរបស់លោកនាយឧត្តមសេនីយ៌ អគ្គស្នងការនគរបាលជាតិនេះ គឺក្រោយពេលដែលបណ្តាញ អ្នកសារព័ត៌មានជាច្រើនបានចែករំលែកនៅរឿងរ៉ាវអយុត្តិធម៌មួយ របស់មន្ត្រីនគរបាល ដែលបានប្រព្រឹត្តលើជន ស្លូតត្រង់ នៅក្នុងទឹកដីខេត្តព្រៃវែង ហើយរូបលោកធ្វើការស្រាវជ្រាវ រកឃើញថា មន្ត្រីនគរបាលមួយចំនួន ពិតជា បានពាក់ព័ន្ធមែន ។

នៅក្នុងលិខិត៤៩០ សសរ ចុះថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ បានសម្រេច ប្រការ១ ត្រូវបានផ្អាកកាងារបណ្តោះ អាសន្ន ចំពោះមន្ត្រីនគរបាលជាតិចំនួន ០៧ រូប នៃស្នងការនគរបាលខេត្តព្រៃវែង ដូចមានឈ្មោះខាងក្រោម ១ ឧត្តមសេនីយ៌ត្រី ថោង វណ្ណឌី អត្តលេខ ៥៤០៧២ ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន ។ ២. វរៈសេនីយ៌ឯក ពៅ ជីវ័ន អត្តលេខ ៣៤៦៩៦ នាយការិយាល័យប្រឆាំងគ្រឿងញៀន ៣.អនុសេនីយ៌ឯក ទូច ធារ៉ា
អត្ថលេច ៧១ ៨៦៨ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ៤. អនុសេនីយ៌ឯក ស៊ីបូ អត្តលេខ ៥០៣៥៨ នាយ ផ្នែកការិយាល័យ នាយផ្នែក នៃការិយាល័យប្រឆាំងគ្រឿងញៀន ៥.អនុសេនីយ៌ឯក ហេង ចាន់រតនា អត្តលេខ ៧៦០៣១ មន្ត្រី នៃការិយាល័យប្រឆាំងគ្រឿងញៀន ៦.អនុសេនីយ៌ឯក សៀកចាន់ធឿន អត្តលេខ ៨៣៦៦៧ មន្ត្រី នៃការិយាល័យប្រឆាំងគ្រឿងញៀន ៧.អនុសេនីយ៌ទោ យុន តារាភ័ស្ត អត្តលេខ៦៧៤៣៥ មន្ត្រី នៃការិយាល័យ ប្រឆាំងគ្រឿងញៀន ។

ប្រការ២ សាម៉ីខ្លួន ដែលមានឈ្មោះក្នុងប្រការ១ ត្រូវមកបង្ហាញខ្លួន នៅរៀងរាល់ម៉ោងការងារ នៅការិយាល័យ បុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីរង់ចាំការសម្រេចជាថ្មី ។ ប្រការ៣ ប្រធានសេនាធិការដ្ឋាន
ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការ នៃស្នងការដ្ឋាន ខេត្តព្រៃវែង ត្រូវអនុវត្ត តាមសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅ ប្រគល់ជូនក្រុមគ្រួសារទាំង០៦ រួចហើយ ដែលមានទីតាំងស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលកន្លងមក ក្រុមមន្ត្រីនគរបាល ខេត្តព្រៃវែង បង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀន រួចដោះលែងត្រឡប់ទៅផ្ទះវិញ ជាថ្នូរនិងការទទួលប្រាក់។

ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង ២០ និង ៣០នាទី នៅចំណុច មុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង និងខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ប្រើប្រាស់គ្រឿងញៀនចំនួន ០២នាក់ដោយអំពើហិង្សា កើតឡើងបង្កឲ្យមានរបួសស្នាម។ ហើយក្រោយមកបានប្រគល់ជនសង្ស័យទាំង ០២ នាក់នោះ ឲ្យឪពុកនិងម្តាយ ដើម្បីយកទៅគ្រប់គ្រង និងអប់រំបន្ត។

សម្រាប់ចំណាត់ការរបស់លោកនាយឧត្តមសេនីយ៌អគ្គស្នងការនេះ បានធ្វើឲ្យមហាជនជាច្រើនមានការគាំទ្រ និងជាសារមួយជំរាបជូនបងៗសមត្ថកិច្ច ក្នុងការពង្រឹងសមត្ថកិច្ចតួនាទី ជៀសវៀងសាងកំហុសដ៏ធ្ងន់ធ្ងរ ដូចជាមន្ត្រី
កំពុងរងពិន័យនៅពេលនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកប្តីចិតដ៏សហាវ សម្លាប់ប្រពន្ធខ្លួនឯង នៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេច ដល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទីបំផុតធ្លាក់ចូលកណ្តាប់ដៃសមត្ថកិច្ចហើយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងបេះដូងសាងមកពីអ្វីនោះទេ ធ្វើដល់ទៅមេភូមិទៅហើយ តណ្ហាឡើងដល់មក្រិត ចាប់រំលោភសេព សន្ថវៈ លើកូនស្រីបង្កើតខ្លួនឯង ទាំងរូបនាងមានប្តីរួចទៅហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋនៅភូមិ អូរឡង់ ស្រុកសៀមបូក ត្អូញត្អែថា មន្ត្រីបរិស្ថានធ្វើបាបគៀបសង្កត់ពួកគាត់ច្រំដែលៗ ដោយ មិនបង្ហាញហេតុផលឲ្យច្បាស់លាស់ ឲ្យពលរដ្ឋបានជឿជាក់សោះនោះទេ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
297 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
2453 នាក់
ខែនេះ :
10121 នាក់
3 ខែនេះ :
27478 នាក់
សរុប :
376235 នាក់