ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ភ្ញាក់ពីដំណេកស្រេកទឹក ប្រើប្រពន្ធឲ្យទៅដងទឹកឲ្យខ្លួនផឹក ប្រពន្ធមិនព្រមទៅ ធាក់ប្រពន្ធមួយជើងដួល ស្លាប់ពេល យកទៅសង្គ្រោះបន្ទាន់ ជិតដល់មន្ទីរពេទ្យ ចុងក្រោយបុរសជាប្តីត្រូវប៉េអ៉ឹមវាយខ្នោះ ស្រេច....
Mon,27 July 2020 (Time 07:18 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 36នាក់)

បុរសម្នាក់ បានត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្តិពួកម៉ាក ស្រវឹងឡើងជោគ បានចូលដេកក្នុងខ្ទម នៅក្នុងការដ្ឋានសំណង់មួយកន្លែងទាំងថ្ងៃយ៉ាងស្កប់ស្កល់ស្រួលណាស់ លុះដល់ពេលភ្ញាក់ឡើងស្រេកទឹក ក៏បានប្រើប្រពន្ធទៅដង ទឹកឲ្យខ្លួនផឹក ប៉ុន្តែប្រពន្ធហាក់បីដូចខឹងអន់ចិត្តនឹងប្តីស៊ីពួកម៉ាន បនភឿនខ្លាំងពេក រូបស្ត្រីជាប្រពន្ធនោះមិនព្រមទៅ ក្លាយជាហេតុធ្វើឲ្យបុរសជាប្តីខឹងសម្បាយ៉ាងខ្លាំង ក៏សំដែងឬទ្ធរបស់ខ្លួន ដោយធាក់ប្រពន្ធបណ្ដាលឲ្យដួលប្រ កាច់សន្លប់ស្ដូកស្ដឹងតែម្តង ។

នៅក្រោយពេលឃើញហេតុការណ៌បែបនេះ បុរសជាប្តីក៏បានបញ្ជូនប្រពន្ធទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ស្ត្រីជាប្រពន្ធបានបាត់បង់ជីវិតស្រេចបាត់ទៅហើយ ដែលគេសង្ស័យថា ប្រ ហែលជាមិនអាចទ្រទប់ទល់ទៅនឹងរិទ្ធកម្លាំងធាក់របស់បុរសជាប្តីបាន។

នៅក្នុងករណីនេះផងដែរ បុរសជាប្តីបានឆ្លើយបដិសេធយ៉ាងញ័រមាត់ញ័រកថា ខ្លួនមិនបានវាយ ទាត់ធាក់ប្រពន្ធ នោះទេ គឺស្ត្រីជាប្រពន្ធដួលបាត់បង់ជីវិតដោយខ្លួនឯង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងតាំងពីវេលាម៉ោង២ និង៣០នាទីរសៀល នៅក្នុងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុងការដ្ឋានសំណង់មួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់វេលាម៉ោងជិត៦ល្ងាចថ្ងៃដដែល ទើបមានការភ្ញាក់ផ្អើលដល់កម្លាំងកងរាជ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះទៅឃាត់ខ្លួនជនសង្ស័យជាប្ដី នាំទៅសាកសួរ និងចាត់ការតាមច្បាប់។

ជនសង្ស័យជាប្តីឈ្មោះ ឆែម ងិហ៍ អាយុជាង៣០ឆ្នាំ មុខរបរកម្មកសំណង់ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ សុខ ឃុន អាយុ៣៩ឆ្នាំ មុខរបរកម្មកសំណង់ ហើយអ្នកទាំងរស់នៅក្នុងភូមិកណ្តាល ឃុំផ្ទះរូង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងបានមកស្នាក់នៅធ្វើជាកម្មករសំណង់ក្នុងខ្ទមកើតហេតុខាងលើ ។

តាមប្រភពពីអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាប្ដីបានចេញទៅផឹកស៊ីជាមួយមិត្តភក្កិនៅខាងក្រៅ រហូតដល់ស្រវឹងធ្លាក់ភ្នែក ទើបវិលត្រឡប់ទៅកាន់ខ្ទមស្នាក់នៅវិញ រួចបានចូលដេកទាំងថ្ងៃ លុះដល់វេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃកើតហេតុ ទើបភ្ញាក់ ហើយបុរសជាប្តីនោះស្រេកទឹក ប៉ុន្តគាត់មិនទៅដងផឹកដោយខ្លួនឯងនោះទេ បែរជាស្រែកប្រើប្រពន្ធឲ្យទៅដងទឹកឲ្យខ្លួនផឹក ប៉ុន្តែប្រពន្ធមិនព្រមទៅ ជាហេតុធ្វើឲ្យជនសង្ស័យជាប្ដីផ្ទុះកំហឹងលោតធាក់១ជើងចំចង្កេះ បណ្ដាលឲ្យស្ត្រីរងគ្រោះជាប្រពន្ធដួលប្រកាច់សន្លប់បាត់មាត់ឈឹង។

តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលឃើញប្រពន្ធសន្លប់ ជនសង្ស័យជាប្តីបានលើកប្រពន្ធដាក់លើភ្លៅ ហើយខំប្រឹងធ្វើចលនាបេះដូងសង្គ្រោះបឋម ប៉ុន្តែនាងមិនបានដឹងខ្លួនឡើយ ទើបស្រែកហៅអ្នកជិតខាងឲ្យជួយនាំយកប្រពន្ធទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះបន្ទាន់។ លុះពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយ ហើយស្ត្រីជាប្រពន្ធក៏បានបាត់បង់ជីវិត ទើបក្រោយមកដឹកសពត្រឡប់មកកាន់ទីកន្លែងកើតហេតុវិញ
នាវេលាល្ងាចថ្ងៃកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការឃាត់ខ្លួនបុរសជាប្ដីនោះនាំទៅធ្វើការសាកសួរ និងចាត់ការតាមច្បាប់តែម្ដង។

នៅក្នុងការសាកសួរនេះផងដែរ បុរសជាប្តីបានបដិសេធទាំងញ័រខ្លួនឲ្យទទ្រើកថា ខ្លួនមិនបានវាយទាត់ធាក់ប្រពន្ធនោះទេ គឺស្ត្រីជាប្រពន្ធមានជម្ងឺប្រចាំកាយយូរមកហើយ និងបានដួលបាត់បង់ជីវិតដោយខ្លួនឯង ។

ដោយឡែកនគរបាលប៉ុស្តិ៍ចោមចៅទី២ក៏បានចុះទៅកាន់កន្លែងកើតហេតុ និងរាយការណ៍ជូននគរបាលការិយា ល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពិនិត្យកោសល្យវិច័យ ហើយនគរបាលបញ្ជាក់ថា ស្ត្រីរងគ្រោះបាត់បង់ជីវិតដោយសារគាំងបេះដូង និងមិនបានអត្ថាធិប្បាយអ្វីលើសពីនេះឡើយ ។

នេះជារឿងរ៉ាវមួយនៅក្នុងសង្គម សម្រាប់មនុស្សប្រុសគ្រប់រូបគួរប្រយ័ត្នប្រយែងអារឿងផឹកស៊ី ឲ្យបានច្រើន បីព្រោះ
ពេលខ្លះរស់ជាតិទឹកប្តូរនិស្ស័យជ្រាបចូលខ្លួន ក្លាយជាចិត្តក្លាហាន អាចធ្វើអ្វីៗបាន ទៅតាមទឹកប្តូរនិស្ស័យនេះបញ្ជា
អាចនឹងគ្រោះថ្នាក់ ប្តូរនិស្ស័យពីមនុស្សធម្មតា ទៅដេកគុកក៏ថាបាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1104 នាក់
ខែនេះ :
4394 នាក់
3 ខែនេះ :
12773 នាក់
សរុប :
300166 នាក់