ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន
Sun,26 July 2020 (Time 10:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 35នាក់)

ព្រះវិហារ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ —រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បើកវគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ក្រោមអធិបតីភាពលោក ស៊ូ សិរី អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញណកម្មក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

ដោយមានការចូលរួមពីលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ក្រុមការងារក្រសួងមហាផ្ទៃ អភិបាលក្រុង ស្រុក មេឃុំ ចៅ សង្កាត់ ស្មៀនឃុំ សង្កាត់ទាំងអស់ក្នុងខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

លោកអភិបាលរងខេត្ត បានលើកឡើងពីគោលនយោបាយកំណែទម្រង់វិជ្ឈការ វិសហមជ្ឈការ ដែលបានផ្ទេរមុខងារ ធនធានឱ្យថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ តាមរយះការរៀបចំផែនការអភិវឌ្ឍតាមថ្នាក់ក្រោមជាតិ ការរៀបចំវេទិការសាធារណៈ ដើម្បីស្វែងរកនូវតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ការបង្កើតឱ្យមានអង្គភាព ការិយាល័យច្រកចេញចូលតែមួយ ជាដើម ។

លោកអភិបាលរងខេត្តបានណែនាំដល់អភិបាលក្រុង ស្រុក ជាពិសេសមេឃុំ សង្កាត់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តការងារអត្រានុកូលដ្ឋានឱ្យបានល្អប្រសើរ ជំរុញការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋាន បែបបទ និងនីតិវិធី សេចក្តីណែនាំស្តីពីអត្រានុកូលដ្ឋានដែលមានជាធរមាន ។ ហើយស្នើឱ្យសមាជិកសមាជិកា ខិតខំត្រង់ត្រាប់ស្តាប់ និងលើកនូវចម្ងល់ សំនួរ បញ្ហាប្រឈម ដែលជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែង ដើម្បីឱ្យគ្រូឧទ្ទេសបកស្រាយឱ្យបានច្បាស់ ក្នុងការយកទៅបំពេញការងារត្រឹមត្រូវតាមច្បាប់ និងនីតិវិធី ។

លោក ស៊ូ សិរី បានសំដែងអំណគុណដល់អគ្គនាយកដ្ឋាអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលបានចំណាយពេលដ៏មានតម្លៃចុះមកបណ្តុះបណ្តាលសមត្ថភាពដល់មន្រ្តីអត្រានុកូលដ្ឋាន ជាពិសេសមេឃុំ ស្មៀនឃុំ សង្កាត់ដែលជាអ្នកអនុវត្តផ្ទាល់ជាមួយប្រជាពលរដ្ឋ សំដៅការផ្តល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ផ្តោតលើច្បាប់ នីតិវិធីការចុះបញ្ជីអត្រានុកូលដ្ឋាន ចេញសំបុត្រអត្រានុកូលដ្ឋាន និងសេចក្តីចម្លងសំបុត្រអត្រានុកូលដា្ឋនរួមមាន បញ្ជាក់កំណើត អាពាហ៍ពិពាហ៍និងមរណៈមានរយៈពេល២ថ្ងៃគឺថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០២០ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1083 នាក់
ខែនេះ :
4373 នាក់
3 ខែនេះ :
12752 នាក់
សរុប :
300145 នាក់