ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ញញឹមដាក់កាមេរ៉ាស្រស់ណាស់ បុរសដែលដែលបានលើកកាំបិតគំរាមសម្លាប់ម្តាយមីង ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនឡើងតុលាការ
Sat,25 July 2020 (Time 05:05 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 44នាក់)

បុរសម្នាក់ដែលកន្លងមកបានល្បីកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ក្នុងករណីដែលបានលើកកាំបិតគំរាម សម្លាប់ម្ដាយមីង នៅពេលដែលសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់តុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់នោះ កឺពិតជា ញញឹមស្រស់ណាស់ មើលទៅទំនងជាបានជាប់គុកដូចបំណង នោះ ។

ប្រភពពីមន្ត្រីសមត្ថកិច្ច បានប្រាប់ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា នៅរសៀលថ្ងៃនេះ ជនសង្ស័យដែលបានចាប់ ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ នៅចំណុចលើខ្នងភ្នំត្បែង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបញ្ជូនខ្លួនចូលតុលាការហើយ ។

ជនសង្ស័យមានឈ្មោះ អែម បញ្ញា អាយុ២៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត
សៀមរាប ដោយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចាប់ ម្ដាយមីងឈ្មោះ អែម ចាន់សូឡី ដោយសម្លុតគំរាមកំហែង នឹងកាប់រថយន្តពលរដ្ឋម្នាក់ឈ្មោះ ស៊ុន ចិនស្រឿន ភេទប្រុស បណ្ដាលឲ្យខូចខាត នឹងបើកទៅផ្លុងចោលនៅស្រុកប្រាសាទបាគង រួមទាំងលួចយកលុយនៅក្នុងរថ យន្តជិត៦០០០ដុល្លារទៅជាមួយ ទៀតផង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខេត្តសៀមរាប បានតាមប្រមាញ់ចាប់ជនសង្ស័យរហូតឈាន ដល់ការឃាត់ ខ្លួនបានតែម្ដង ។

សូមបញ្ជាក់ថា នេះជារឿងរ៉ាវមួយនៅក្នុងសង្គម ដែលពលរដ្ឋគ្រប់រូប មិនចង់ឃើញ និងមិនចង់ឲ្យកើតឡើង សម្រាប់សង្គម បន្តទៀតនោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
17 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1078 នាក់
ខែនេះ :
4368 នាក់
3 ខែនេះ :
12747 នាក់
សរុប :
300140 នាក់