ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អុញនោះ!.. តើជាការពិតដែរទេ លោក ឃួង ស្រេង អភិបាលរាជធានី បញ្ជាក់ថា ប្រធានផ្សារ និងប្រធានចំណត ឡានផ្សារដើមគ បើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់បានល្អនោះទេ គឺប្រឈមមុខនឹងការដកដំណែង
Fri,24 July 2020 (Time 06:11 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 51នាក់)

ក្លាយជារង់ចាំមើលរបស់មហាជនគ្រប់គ្នាហើយ ដោយម្នាក់ៗលើកឡើងថា ចាំមើលថា ក្រោយពេលដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសក្តែងៗហើយនោះ ថាអាចនឹងប្រឈមទៅនឹងការដកដំណែង ប្រសិនបើលោកប្រធានផ្សារ គាត់មិនព្រមសហការជាមួយប្រធានចំណតឡាន ក្នុងទីតាំងផ្សារដើមគរឲ្យបាន ល្អនោះទេ ។

នេះជាការព្រមានមួយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយរូបលោកថា នឹងដកប្រធានផ្សារ ដើមគរ និងប្រធានចំណតឡានផ្សារ ប្រសិនបើពួកគាត់នៅតែធ្វើការមិនចុះសម្រុងគ្នា មិនសហការរៀបចំ សណ្តាប់ធ្នាប់ឲ្យបានល្អ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ជាពិសេសផ្លូវចេញចូលតែម្តង ព្រមទាំងបង្កការថ្នាំងថ្នាក់ ចិត្តដល់អាជីវករទៀតនោះ ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានព្រមានបែបនេះ ខណៈដែលរូបលោកសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នេះ ។

លោក ឃួង ស្រេង លើកឡើងថា ប្រធានចំណតរថយន្តផ្សារដើមគ ត្រូវរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយឲ្យ បានល្អ ចៀសវាងការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋនិងអាជីវករ ដូច្នេះប្រធានផ្សារ និងអ្នកគ្រប់គ្រងបេន ឡានផ្សារដើមគរ ត្រូវរួមគ្នាដើម្បីរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ សំខាន់ត្រូវឲ្យមានច្រកចេញចូលទៅក្នុងផ្សារ ឲ្យបានស្រួល បើមិនដូច្នោះទេ អ្នកទាំងពីរប្រឈមនឹងការដកតួនាទីចេញពីការងារនេះតែម្តង ។

គួរបញ្ជាក់ថា កន្លងមកនេះ ទាំងពលរដ្ឋ ក៏ដូចជាក្រុមអាជីវករជាច្រើន តែងបានរអ៊ូរទាំយ៉ាងខ្លាំងផងដែរ ករណី ភាពកកស្ទះ ក៏ដូចជាការធ្វើចរាចរគ្មានសណ្តាប់ធ្នាប់ រញ៉េរញ៉ៃខុសពីទីផ្សារដ៏ទៃក្នុងរាជធានី ដែលប្រធានទីផ្សារ គេតែងរៀបចំសណ្តាប់ធ្នាប់បានល្អ ហើយជានិច្ចជាកាល ការកកស្ទះក៏ធ្លាប់មានបណ្តាញព័ត៌មានជាច្រើន បានធ្វើការចេញផ្សាយ ប៉ុន្តែពុំធ្លាប់ឃើញមានលទ្ធផលនោះទេ ទើបតែនៅពេលនេះ ពលរដ្ឋបានឃើញរូបលោក ឃួង ស្រេង អភិបាលរាជធានី បានព្រមានជាផ្លូវការ ប៉ុន្តែសម្រាប់ជាលទ្ធផល យ៉ាងណាៗ គឺយើងមានតែរង់ចាំ មើលទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1081 នាក់
ខែនេះ :
4371 នាក់
3 ខែនេះ :
12750 នាក់
សរុប :
300143 នាក់