ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ឪពុកតិរច្ឆានសន្សំចិត្ត ត្បិតចង់ក្រេបរស់ជាតិកូនស្រីបង្កើតរបស់ខ្លួនទើបនឹងពេញក្រមុំ ទីបំផុតសម្រេចបាន៣ដង ចុងក្រោយធ្លាយរឿងដល់ប្រពន្ធ ប្តឹងប៉ូលីសចាប់ខ្លួន
Wed,22 July 2020 (Time 06:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

មិនដឹងនឹងថ្លែងបែបណា បើរឿងរ៉ាវត្រីឆ្តោស៊ីកូនឯង គឺវាចេះនៅកើតមានជាបន្តបន្ទាប់ បើទៅជារឿងរ៉ាវទាំងអស់ នេះ សង្គមស្អប់ខ្ពើមបែបណា ប៉ុន្តែមនុស្សមួយចំនួនគឺនៅតែមានគំនិតខ្មៅកខ្វក់ដដែល យ៉ាងណាមិញរឿងរ៉ាវ ក្មេងស្រីមួយ ដែលធំមិនទាំងស្រួលបួលផង ត្រូវបានលោកឪពុកគាត់កៅឆាយភាពក្រមុំរបស់នាងយ៉ាងផ្អែមមាត់ បាត់ទៅហើយ ។

បុរសជាឪពុកមានចិត្តជាតិរច្ឆានម្នាក់ ទំនងជាឃើញខ្លួនប្រាណកូនស្រីក្រមុំរបស់ខ្លួនប្រែប្រួលរូបសម្រស់ ទ្រាំមិន បានចង់សាកមើល ឪពុករូបនោះ បានល្បួងសុំរួមភេទជាមួយកូនខ្លួនឯង រហូតបានសម្រេចចំនួន៣ដង ប៉ុន្តែ ក្រោយមក ឪពុករូបនោះ សុំម្ដងទៀត កូនស្រីនាងប្រកែក ទើបដឹងទៅដល់ម្ដាយ ក៏ប្ដឹងហៅប៉ូលិសឲ្យចាប់ខ្លួនតែ ម្ដង ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកថ្ពង បានចុះទៅឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ កន្ធាំ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ក្នុងនោះផងដែរ លោកអធិការនគរបាលស្រុកថ្ពង បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង ពីប្រពន្ធនិងកូន រងគ្រោះ រូបលោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលវាលពន់ បានធ្វើការឃាត់ខ្លួនបុរសជាឪពុក មកកាន់អធិការដ្ឋាននគរបាលស្រុកថ្ពង ពាក់ព័ន្ធករណី លួងលោមកូនស្រីបង្កើតរួមភេទ ជាមួយខ្លួន ។

ជនសង្ស័យមានឈ្មោះ ជា ហាន អាយុ៤២ឆ្នាំ មុខរបរកសិករ ចំណែកឯកូនស្រីរងគ្រោះមាន ឈ្មោះ ហ.ស.ណ . អាយុ១៦ ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិ កន្ធាំ ឃុំវាលពន់ ស្រុកថ្ពងខេត្តកំពង់ស្ពឺ ។

តាមប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក នៅចំណុចផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិកើតហេតុ ជនសង្ស័យត្រូវជាឪពុកបង្កើត បាននិយាយ ទទូចសុំអង្វររួមភេទជាមួយ នារីរងគ្រោះជាកូនបង្កើតរបស់ខ្លួន ពេលនោះនាងក៏ដាច់ចិត្តនិយាយថា “សូមឪឯងកុំដេកជាមួយខ្ញុំទៀត អីខ្ញុំខ្លាច ណាស់” បន្ទាប់មកជនសង្ស័យបានខឹងយ៉ាងខ្លាំង ព្រោះកូនមិនព្រម ឡើងដេកលើគ្រែជាមួយខ្លួន ពេលនោះក៏ បានដឹងដល់ម្ដាយ ដោយទ្រាំមិនបានទើបនារីរងគ្រោះ មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រក យុត្តិធម៌ជូនខ្លួន ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជា ហាន បញ្ជាក់ឲ្យដឹងថា ខ្លួនពិតជាមួយបានលួងលោមរួមភេទ ជាមួយនារីរងគ្រោះដែលត្រូវជាកូនបង្កើតនោះពិតប្រាកដមែន គឺតាំងពីកូនពេញក្រមុំមានអាយុ១៦ឆ្នាំ បានចំ នួន៣លើក តែលើកចុងក្រោយទើបម្តាយដឹងឈានដល់ការប្ដឹងឲ្យនគរបាលចាប់ខ្លួនតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ។

នេះគឺជារឿងរ៉ាវថ្មីមួយ ដែលសង្គមស្អប់ខ្ពើម និងពេបជ្រាយយ៉ាងខ្លាំង ហើយសង្ឃឹម អាចនឹងលែងមានករណី ត្រីឆ្តោស៊ីកូនឯង ដូចជាករណីនេះ ទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1085 នាក់
ខែនេះ :
4375 នាក់
3 ខែនេះ :
12754 នាក់
សរុប :
300147 នាក់