ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ស្អាតក៏ស្អាត ល្អស្រស់ក៏ស្រស់ ប៉ុន្តែនៅតែគិតខ្លី បណ្តោយឲ្យមនុស្សប្រុស ល្បួងនួងលោមទៅស៊ីចុកក្នុងផ្ទះសំណាក់ ម៉ាឆ្អែតឆ្អន់ ថែមទាំងបោកយកគ្រឿងអលង្កា និងសម្ភារៈអស់ប្រមាណជាងមួយពាន់ដុល្លា យកទៅបាត់ស្រមោល
Wed,22 July 2020 (Time 04:48 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 30នាក់)

មហាជនជាច្រើននិយាយគ្រប់មាត់ឡើងថា មិនដឹងថា គួរឲ្យអាណិត ឬក៏ហួសចិត្តក្តៅក្រហាយនោះទេ ពីព្រោះថា មនុស្សស្រីងាយពេក ត្រឹមតែស្គាល់គ្នាតិតួចសោះ បែរជាហ៊ានទៅគេងជាមួយមនុស្សប្រុស ដែលគិតតាំងពីភ្នំពេញ រហូតដល់ទៅខេត្តកំពត ចំងាយរាប់រយគីឡូម៉េត្រ គឺមិនជិតឯណា ។

ការរិៈគន់ទាំងអស់នោះ គឺផ្តើមក្រោយពេលបណ្តាញព័ត៌មាននៅក្នុងស្រុកជាច្រើន បានផ្សាយរឿងរ៉ាវនារីម្នាក់ ចាញ់បោកមនុស្សប្រុស ដោយគ្រាន់តែផឹកស៊ីជុំគ្នា រួចដឹកយកពីភ្នំពេញ យកទៅស៊ីចុកយ៉ាងឆ្អែតឆ្អន់ក្នុងទឹកដីខេត្ត កំពត ហើយថែមទាំងលួងលោមយកគ្រឿងអលង្កា និងសម្ភារៈអស់មួយចំនួនទៀត បានយ៉ាងងាយៗ ធ្វើឲ្យមហា ជនមិនដឹងថា គួរអាណិត ឬក៏គួរហួសចិត្តក្តៅក្រហាយនោះទេ ។

ថ្មីៗនេះ នារីស្រស់ស្អាតអ្នកពីរនាក់ធ្វើការបម្រើនៅក្នុងហាងផឹកស៊ីមួយកន្លែងនៅតាមផ្លូវវេងស្រេង ត្រូវបានបុរស ពីរនាក់ដូចគ្នា ជិះរថយន្ត RX300 លួងលោមយករូបនាងទៅតាមពួកគេ ចេញដំណើរទៅក្របរស់ជាតិស្នេហា នៅ ខេត្តកំពតយ៉ាងអស់ចិត្ត ហើយបន្ទាប់ពីស៊ីចុកបានឆ្អែតហើយ ប្រុសស្នេហ៌ភ្លើងចំបើងនោះ និយាយលួងលោមសុំ គ្រឿងអលង្កា និងសម្ភារៈ គិតជាលុយប្រមាណជាងមួយពាន់ដុល្លា យកទៅយ៉ាងងាយទៀតផង ។

យោងតាមសម្តីនារីរងគ្រោះដែលលង់ខ្លួនចាញ់បោកមនុស្សប្រុសចាយរៀង បាននិយាយថា ជនសង្ស័យទាំង២នាក់ បានប្រាប់នាងថា រូបគេខ្វះលុយបង្គ្រប់ដោះស្រាយរឿងប៉ូលិសចាប់រថយន្តដឹកឈើ៣គ្រឿង ។ ចាំទិញសងវិញ ពេលដោះស្រាយយកឈើចប់ ស្រាប់តែគ្រាន់តែបានគ្រឿងអលង្កា និងសម្ភារៈដល់ដៃភ្លាម ពួកគេគេចខ្លួនបាត់ ស្រមោល ។

នារីរងគ្រោះបន្តថា បុរសសង្ហាទាំង២ បានជិះរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ផ្សែងបារី ពាក់ផ្លាកលេខ 2AZ-0936 (អក្សរមិនច្បាស់មិនដឹងខេត្តណា) ប្រើទូរស័ព្ទស៊ីមលេខ 015450909 គេចខ្លួនបាត់រហូតអត់ឃើញវិលវិញទេ ទុកនាងឱ្យចាំនៅផ្ទះសំណាក់ ទាំងខកចិត្តខកប្រាណ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០ វេលវេលាម៉ោង២១យប់ នៅផ្ទះសំណាក់ អាណា ស្ថិតនៅ
ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត មានករណីនារីម្នាក់ហៅអាម៉ាយ៉ា អាយុ៣២ឆ្នាំត្រូវបានបុរសពីរនាក់ឈរបោកយកលុយកាក់ និងគ្រឿងអលង្ការអស់ពីខ្លួន។ នាងអាម៉ាយ៉ា ជានារីស្រស់ស្អាតសម្បុរជ្រះ ជាអ្នកបម្រើការនៅហាងផឹកស៊ីយីហោ P8 នៅរាជធានីភ្នំពេញ។

ករណីនេះបង្កឡើងដោយបុរសជើងឆើត២នាក់ មិនស្គាល់សាវតា បាននាំនាងនិងមិត្តស្រីម្នាក់ទៀតទាំងអស់មានគ្នា៤នាក់ គឺស្រី២នាក់ ប្រុស២នាក់គ្រប់គូ ចេញពីហាងផឹកស៊ីP8 ផ្លូវវេងស្រេង រាជធានីភ្នំពេញ ឆ្ពោះទៅខេត្ត កំពត ទៅដេកនៅផ្ទះសំណាក់ឈ្មោះ អាណា ក្រុងកំពត ។ ក្រោយពីសម្រាកក្នុងផ្ទះសំណាក់នោះបានមួយយប់ លុះព្រឹកឡើងប្រើវិធីលួងលោមយកទ្រព្យសម្បត្តិនាង មានគ្រឿងអលង្ការដូចជា កងដៃឈុត ចិញ្ចៀនប្លាទីន ក្រវិលមាស ខ្សែក សរុបជាប្រាក់១.៦៥០ដុល្លារ និងទូរស័ព្ទដៃមួយគ្រឿង ម៉ាក OPPO ពណ៌ស ស៊ីមទូរស័ព្ទលេខ 093239127 បានសម្រេច គឺស៊ីម៉ាស្អាតតែម្តង រួចបើករថយន្តគេចខ្លួនបាត់ទៅ ។

រហូតដល់ម៉ោង១៣ ថ្ងៃទី១៨ កក្កដា ២០២០ នារីរងគ្រោះបានមកផ្តល់ព័ត៌មាននៃការឆបោកនេះ ដោយតាមរយៈការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះសំណាក់ គឺបានបង្ហាញមុខបុរសទាំង២នាក់ ដែលអាដែលអាចឈាន ទៅកំណត់អត្ថសញ្ញាណបាន ដើម្បីឈានទៅដល់ការចាប់ខ្លួនជនឆបោកនៅថ្ងៃខាងមុខ ។

ទោះជាយ៉ាងណាក្តី នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម ហើយក៏សបញ្ជាក់ដល់បងប្អូននារីៗ មុននឹងជឿជាក់ទៅលើ បុគ្គលណាមួយ សូមមេត្តាពិនិត្យពិចារណាឲ្យបានច្រើន ព្រោះបើមិនដូច្នោះនោះទេ គឺបា្រកដជាខាតបង់ ដូចជា នារីទាំងពីរនាក់នេះ មិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1087 នាក់
ខែនេះ :
4377 នាក់
3 ខែនេះ :
12756 នាក់
សរុប :
300149 នាក់