ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
តើមានបាបកម្មអ្វី កូនៗត្រូវកំព្រាទាំង៣ ព្រោះតែលោកប្តី ដាច់ចិត្តមិនស្រណោះអាល័យ កាប់សម្លាប់ប្រពន្ធ បោះចោលក្នុងស្រះទឹក
Tue,21 July 2020 (Time 05:55 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 54នាក់)

គិតៗទៅ ជីវិតរបស់មនុស្សជួបនូវព្យុះភ្លៀងមិនទៀតទាត់នោះទេ រឿងរ៉ាវទុក្ខព្រួយ ក្តីសប្បាយរីករាយ គឺយើងមិន អាចគ្រប់គ្រងឲ្យបានស្ថិតស្ថេនៅជានិរន្តនោះទេ យ៉ាងណាមិញប្តីប្រពន្ធមួយគូរ កាលពីស្រឡាញ់គ្នាដំបូង គឺពិត ជាមានភាពផ្អែមល្ហែមណាស់ ប៉ុន្តែនៅទីបំផុត ក្លាយជារឿងរ៉ាវដ៏ខ្លោចផ្សារ បន្សល់ទុកនៅកូនទាំង៣នាក់ ឲ្យ កំព្រា ប្រឈមទៅនឹងវាសនា បាត់បង់ម្តាយ ។

នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ បានធ្វើការស្រាវជ្រាវកំណត់ មុខសញ្ញា រហូតឈានដល់ការចាប់ឃាត់ខ្លួនឃាតករ ដែលកាប់សម្លាប់ស្រ្តីម្នាក់ រួចយកសពទៅបោះចូលទឹក
ស្រះខាងក្រោយផ្ទះ កាលពីយប់ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ស្ថិតនៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

សាកសពស្រ្តីរងគ្រោះ មានឈ្មោះ ស៊្រុន ចន្រ្ទា អាយុ ៣០ឆ្នាំ នៅភូមិ ឃុំកើតហេតុ មុខរបរជាគ្រូពេទ្យឯកជន ត្រូវបានជនសង្ស័យ ត្រូវជាប្ដី លើកដៃកាប់សម្លាប់ប្រពន្ធខ្លួនឯង ដោយកាប់និងកាំបិតផ្គាក់ដងវែង ចំកញ្ចឹងករ ខាងឆ្វេងបណ្តាលឲ្យស្លាប់ ហើយយកទៅបោះទម្លាក់ចូលទឹកស្រះនៅខាងក្រោយផ្ទះប្រមាណជា១០០ម៉ែត្រ ។

បុរសជាឃាតករ ហើយត្រូជាប្តីផងនោះ មានឈ្មោះ ធល ធារិទ្ធ អាយុ ៣០ឆ្នាំ ដោយបានបន្សល់ទុកកូន០៣
នាក់ ក្នុងនោះស្រី០១នាក់ ឲ្យកំព្រារស់ប្រឈមមុខទៅនឹងសង្គម ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីខាលើនេះកំលាំងជំនាញ បានស្រាវជ្រាវរហូតដល់ម៉ោង១៤ និង ០០ នាទីរសៀល ទើបជនសង្សយ័ជាប្តីបានសារភាពថា ខ្លួនពិតបានកាប់ប្រពន្ធបណ្តាលឲ្យស្លាប់ពិតប្រាកដមែន។ ការកាប់សម្លាប់ប្រន្ធខ្លួន រួចយកទៅបោះចោលនេះ គឺដោយមូលហេតុជម្លោះរវាង ប្តីប្រពន្ធ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកំលាំងជុំនាញនៃស្នងការដ្ឋាន នគបាលខេត្តកំពង់ធំ ចងក្រងសំណុំរឿងទៅសាលា ដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ហើយ ។

នេះគឺជារឿងរ៉ាវនៅក្នុងសង្គម ដែលជាភាពខ្លោចផ្សាមួយសម្រាប់កូនៗជាអ្នកទទួល ដែលយើងទាំងអស់គ្នា គួរតែជៀសវាង ដើម្បីក្តីសុខរបស់កូនៗ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1077 នាក់
ខែនេះ :
4367 នាក់
3 ខែនេះ :
12746 នាក់
សរុប :
300139 នាក់