ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
សាលាឆាន់ដ៏ធំស្គឹមស្គៃមួយ កំពុងត្រូវបានកសាងឡើង ក្រោមការយកចិត្តដាក់ផ្តួចផ្តើមពី ធម្មបាលោ ជ សុចាយ ព្រះធម្មធរស្រុកកំពង់ស្វាយ និងជាព្រះចៅអធិការវត្តក្តីដូង ហើយក៏កំពុងរង់ចាំការ ជួយពីសប្បុរសជន ក្នុងការ ចាប់មគ្គផលតាមសទ្ធា
Mon,20 July 2020 (Time 05:58 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 28នាក់)

ពិតជាគួរឲ្យចាប់អារម្មណ៌កោតសសើរយ៉ាងខ្លាំងសម្រាប់ការដឹកនាំរបស់ព្រះគ្រូ ធម្មបាលោ ជ សុចាយ ព្រះធម្មធរ
ស្រុកកំពង់ស្វាយ និងជាព្រះគ្រូចៅអធិការវត្តក្តីដូង បើទោះជាកន្លងមក ព្រះអង្គតែងបានចម្លងមនុស្សលោក តាម រយៈព្រះធម៌ និងតាមរយៈការផ្តល់នូវទេយ្យទានមួយចំនួនធំ ជូនដល់ពលរដ្ឋទីទាល់ក្រ ក្នុងគោលបំណងកាត់បន្ថយ ភាពក្រីក្រនៅក្នុងសង្គមក៏ដោយក្តី ប៉ុន្តែសមិទ្ធិផលថ្មីមួយទៀតជាចំណងដៃ ដែលព្រះគ្រូត្រូវប្រគល់ជូនវត្តនោះ គឺ សាលាឆាន់ដ៏ស្គឹមស្គៃ ដែលកំពុងតែចាប់កំណើតឡើង ។

ព្រះគ្រូធម្មបាលោក ជ សុចាយ បានមានសង្ឃដេកាថា សាលាឆាន់មួយនេះ ទើបតែចាប់កំណើតឡើងនោះទេ ហើយជាភាពជាក់ស្តែង សាលាឆាន់មួយនេះ ក៏កំពុងរង់ចាំការជួយចូលរួមចាប់មគ្គផលពីសប្បុរសជន ពុទ្ធបរិស័ទ ជិតឆ្ងាយតាមសទ្ធាជ្រះថ្លា និងដោយក្តីស្រឡាញ់ពេញចិត្ត រួមគ្នាចម្លងសាសនាទាំងអស់គ្នា ។

ក្នុងនោះដែរ សម្រាប់វត្តក្តីដូងពីមុនឡើយ ក៏មានសាលាឆាន់ផងដែរ តែហាក់នៅមានសភាពតូចចង្អៀត មិនទាន់ សមរម្យអាចទទួលភ្ញៀវ សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ នៅឡើយ ទើបលោកតាអាចារ្យ គណៈកម្មការ វត្តទាំង អស់ បានសម្រេចឯកឆ័នគ្នា ថា នឹងរៀបចំកសាងសាលាឆាន់ថ្មីមួយឡើង ដើម្បីទទួលចង្ហាន់បិណ្ឌបាត ក៏ដូចជា ទទួលទេយ្យទាននានា ដែលសប្បុរសជនជិតឆ្ងាយ ក្នុងនិងក្រៅ ប្រទេស ពាំនាំយកមកប្រគេនដល់ព្រះសង្ឃ គ្រាន់ នឹងបានសមរម្យ ដូចបណ្តាវត្តដ៏ទៃ ។

ជាចុងក្រោយផងដែរ ព្រះគ្រូ ធម្មបាលោ ជ សុចាយ ព្រះធម្មធរស្រុកកំពង់ស្វាយ និងជាព្រះចៅអធិការ វត្តក្តីដូង
សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមមេត្តាជួយចូលរួមចាប់មគ្គផល តាមសទ្ធារបស់ខ្លួន ដើម្បីសន្សំ បុណ្យកុសល ក៏ដូចជាចូលរួមគាំទ្រព្រះពុទ្ធសាសនា នូវសមិទ្ធផលថ្មីមួយនេះ ជាប្រយោជន៌ដល់សាសន៌ និងជា ប្រយោជន៌ដល់ពលរដ្ឋទូទៅផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1088 នាក់
ខែនេះ :
4378 នាក់
3 ខែនេះ :
12757 នាក់
សរុប :
300150 នាក់