ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
បែកធ្លាយវីឌីអូរ ជនជាតិចិនម្នាក់ ខឹងនឹងសន្តិសុខមិនឲ្យយកឆ្កែចូលសណ្ឋាគារ យកកាំបិតបុ័ងតោ កាប់សន្តិសុខ បណ្តាលឲ្យរងរបួសធ្ងន់
Sun,19 July 2020 (Time 05:20 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 62នាក់)

សាហាវម៉្លេះបងចិនអើយ បម្រាមម្ចាស់សណ្ឋាគារមិនឲ្យឆ្កែចូលសណ្ឋាគារ សន្តិសុខជាអ្នកស៊ីប្រាក់ខែគេ ធ្វើតាមបទបញ្ជាផ្ទៃក្នុងនោះសោះ ខំប្រឹងអង្វរករហាមឃាត់ មិនឲ្យបងចិន យកសត្វឆ្កែចូល បែរជាបងចិន ក្តៅចិត្ត យកកាំបិតបុ័ងតោ មកកាប់លើ សន្តិសុខម៉ាចាស់ដៃ បណ្តាលឲ្យរងរបួសធ្ងន់ សង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ស្ទើរក្ស័យជីវ៉ា តែម្តង ។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរបុរសជនជាតិចិនម្នាក់ ដែលស្រវឹងជោកជាំ ហើយយកកាំបិតប៉័ងតោកាប់សន្តិសុខ នៃសណ្ឋា គារមួយបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ការប្រើហឹង្សាដ៏សាហាវនេះ គឺព្រោះខឹងនឹងសន្តិសុខ មិនឲ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារ ខណៈជនបង្ក រូបនេះ ត្រូវបានលោកព្រះរាជអាជ្ញារង សុក កែវ បណ្ឌិត ចោទប្រកាន់ រួចរាល់អស់ហើយ ។

ហេតុការណ៍នៃអំពើហិង្សានេះ កើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារមួយ នៃខណ្ឌចំការមន ។ ហេតុការណ៍នេះអំពើហិង្សានេះ ត្រូវបានប្រភពព័ត៌មាន បញ្ជាក់ថា ដំបូង គឺជនជាតិចិន ជាបង្កនោះឈ្មោះ Zhao Long Wei និង ប្រពន្ធបានមកពីខាងក្រៅ ។ នៅពេលមកដល់សណ្ឋាគារវិញ គឺពួកគេបានយកកូនឆ្កែមួយក្បាល ចូលសណ្ឋាគារ ។

ដោយឃើញមានការយកកូនសត្វឆ្កែចូលសណ្ឋាគារបែបនេះ ហើយហើយសណ្ឋាគារក៏មានបម្រាមមិនអនុញ្ញាតឲ្យនាំសត្វឆ្កែចូលផងនោះ ក្នុងសភាពនោះ ជនរងគ្រោះឈ្មោះ ចេវ សារួន ក៏បានធ្វើការហាមឃាត់ មិនឲ្យជនសង្ស័យយកឆ្កែចូលសណ្ឋាគារ ទេ ព្រោះជាបម្រាមហាមឃាត់ ដោយម្ចាស់សណ្ឋាគារ ។

ក្នុងហេតុការណ៌ សន្តិសុខធ្វើការហាមឃាត់នោះ ជនជាតិចិនបង្ក មានអាការៈស្រឹងស្រាផងនោះ គឺមិនស្តាប់ការហាមឃាត់នោះឡើយ ក៏បាននាំកូនឆ្កែឡើងតាមជណ្តើរយន្តទៅបន្ទប់ស្នាក់នៅជាន់ទី២៨ នៃសណ្ឋាគារ ។
ពេលនោះ ជនរងគ្រោះ និង សន្តិសុខ ផ្សេងទៀត បានទៅឃាត់ជនសង្ស័យមិនឲ្យយកឆ្កែចូលបន្ទប់ ដោយការ អង្វរករ ហើយអង្វរទៀត និយាយសាំដែលៗច្រើនដងពេក ទំនងជាធ្វើឲ្យបងជនជាតិចិន គាត់ខឹង ស្រាប់តែគាត់ចូលយកកាំបិតប៉័ងតោ មកកាប់លើសន្តិសុខជនរងគ្រោះ ចំចង្កេះខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ ។

បច្ចុប្បន្ននេះ បងជនជាតិ ដ៏ក្លាហាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ហើយ ហើយយើងទាំងអស់គ្នា រង់ចាំមើលលទ្ធផលទាំងអស់គ្នា នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1097 នាក់
ខែនេះ :
4387 នាក់
3 ខែនេះ :
12766 នាក់
សរុប :
300159 នាក់