ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ឡូយម៉្យាងដែរ ចាញ់ល្បែងអស់ទ្រព្យពីខ្លួនយកម៉ូតូកូនទៅបញ្ចាំ ក្តៅចិត្តនឹងសមត្ថកិច្ច ហៅទៅសួរនាំ ចេញមក វិញ យកសាំងចាក់ដុតខ្លួនឯងឲ្យស្លាប់មើល តើអ្នកណាគ្រាន់ជាងអ្នកណា
Sat,18 July 2020 (Time 10:34 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 40នាក់)

ចឹងហើយបានគេថាល្បែងតែងវិនាស យ៉ាងណាមិញអ្នកដែលញៀនទៅនឹងល្បែងហើយនោះ គឺធ្វើឲ្យបុគ្គលរូប នោះគាត់ហ៊ានធ្វើអ្វីៗសព្វយ៉ាងដើម្បីបំពេញចំណង់លេងល្បែងដែលជាតម្រូវការខ្លួន ចឹងហើយទើបថ្នាក់ដឹកនាំ
តែងតែព្យាយាមហើយព្យាយាមទៀត សុំឲ្យសមត្ថកិច្ចនៅតាមបណ្តាមូលដ្ឋានធ្វើយ៉ាងណា ទប់ស្កាត់នៅល្បែង
ភា្នល់ចាក់លុយស៊ីសងនោះឲ្យបាន ដើម្បីកុំឲ្យបង្កការក្តៅក្រហាយជូនពលរដ្ឋ បន្ថែមអំរែកឲ្យរដ្ឋាភិបាលឈឺ ក្បាល ដោះស្រាយមិនចេះឈប់ឈរ សោះនោះ ។

មានហេតុការណ៌បុរសម្នាក់ ព្រោះតែការញៀនល្បែងស៊ីសងខ្លាំងហួសកំរឹត ក្រោយពីចាញ់អស់ពីខ្លួន រូបគាត់ ក៏បានយកម៉ូតូរបស់កូនទៅបញ្ចាំយកលុយទៅលេងទៀតដើម្បីស្រង់ដើម តែមានបានលុយដើមត្រឡប់មកវិញ ឯណា នៅទីបំផុតចាញ់លុយម៉ត់អស់ ។

នៅពេលចាញ់អស់ហើយ ទៅដល់ផ្ទះក៏ទាមទារយកគ្រឿងអលង្ការយកទៅលក់បន្ត តែកូនស្រីមិនឲ្យ កើតជា ហឹង្សាវាយកូនរហូតសន្លប់ ត្រូវបានម្តាយនាំទៅសង្គ្រោះភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២០ នៅក្នុងភូមិត្រពាំងយោង ឃុំពារៀម ស្រុកបាទី ខេត្តតាកែវ ។

បន្ទាប់មកបុរសញៀនល្បែងរូបនោះ ត្រូវបានសមត្ថកិច្ចហៅទៅធ្វើការអប់រំ លុះពេលចេញមកវិញ សង្ស័យ ក្តៅចិត្តខ្លាំង ក៏ទិញសាំងចាក់ដុតខ្លួនឯងនៅលើផ្ទះ បណ្តាលឲ្យឆេះស្លាប់នៅលើផ្ទះតែម្តង ។

បុរសខាងលើ មានឈ្មោះ ហេង ហួត អាយុ ៥០ឆ្នាំជាង មុខរបរមេជាងសំណង់ បើតាមប្រភពព័ត៌មានបាន ឲ្យដឹងថា មុនពេលកើតហេតុ បុរសខាងលើ បានទៅលេងល្បែងស៊ីសង (ប៊ូល) នៅក្នុងភូមិត្រពាំងត្រយឹង ពេល ចាញ់អស់លុយ ក៏យកម៉ូតូរបស់កូនស្រីទៅបញ្ចាំ ។

ប្រភពដដែលបានបន្តថា ក្រោយពីលេងចប់ បុរសខាងលើក៏ទៅផ្ទះវិញ ហើយក៏ទៅគម្រាមកូនយកខ្សែដៃខ្សែ ករ ដើម្បីយកទៅលក់ដោះដូរយកម៉ូតូមកវិញ តែកូនស្រីមិនព្រម ក៏កើតជាហិង្សា វាយរហូតសន្លប់ស្តូកស្តឹង ត្រូវបានបងប្អូនយកទៅមន្ទីរពេទ្យបង្អែកស្រុកបាទីភ្លាមៗ ។

បន្ទាប់មកបុរសខាងលើ ក៏ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំ នឹងធ្វើការអប់រំហើយក៏ឲ្យមកផ្ទះវិញផងដែរ ខណៈមកដល់ផ្ទះ ក៏ទិញសាំងមកដុតខ្លួនឯងនៅលើ ផ្ទះឆេះអស់ទាំងផ្ទះ ស្លាប់ទាំងមនុស្ស នៅកន្លែងកើត ហេតុតែម្តង ។

នេះជារឿងរ៉ាវនៅក្នុងសង្គមមួយ ដែលកើតឡើងព្រោះតែអាការញៀនល្បែងស៊ីសង នៅទីបំផុតធ្វើឲ្យបុរសម្នាក់ ដែលកំពុងញៀនខ្លាំងនោះ គាត់សម្រេចចិត្តដុតខ្លួនឯង ស្លាប់ ឆេះទាំងផ្ទះអស់ ដើម្បីបង្អួតគ្រួសារ ព្រោះតែខឹង ប្តឹងឲ្យសមត្ថកិច្ចឲ្យសួរនាំខ្លួននោះ នៅទីបំផុតក្លាយជាអកុសល់ បាត់បង់ទីជម្រកស្នាក់នៅ ដែលគប្បីបងប្អូន ក្នុងសង្គម គួរជៀសវាង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1096 នាក់
ខែនេះ :
4386 នាក់
3 ខែនេះ :
12765 នាក់
សរុប :
300158 នាក់