ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
លោក គង់ គឹមនី ត្រូវបានផ្លាស់ទៅកាន់ជាអភិបាលរងខេត្តក្រចេះ ក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ
Thu,16 July 2020 (Time 11:46 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 46នាក់)

កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ មនុស្សម្នាក់ ត្រូវបានរដ្ឋបាលខេត្តក្រចេះ រៀបចំពិធី ប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្ត ។ ពិធីនេះបានប្រារព្វដំណើរការឡើង ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីរូបលោក វ៉ា ថន អភិបាល នៃ គណៈអភិបាលខេត្តក្រចេះ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង ស្រុក ថ្នាក់ដឹក នាំមន្ទីរ អង្គភាពនានាជាវិញខេត្ត មន្រ្តីរាជការសាលាខេត្ត មេឃុំ ចៅសង្កាត់ ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឲ្យរដ្ឋបាលខេត្ត និងថ្នាក់មូលដ្ឋាន ត្រូវអនុវត្តន៌តាមថ្នាក់លើ ដាក់ចុះ ស្តីអំពីការចុះពិនិត្យ ស្រង់ស្ថិតិ និងផ្តល់ប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋ ឲ្យចំ គោលដៅឲ្យបានល្អ ចៀសវាងមានបញ្ហាធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។

លោករដ្ឋលេខាធិការ បានណែនាំក្រើនរម្លឹកសុំឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មានការគាំទ្រ អភិបាល រងខេត្ត ព្រមទាំងជួយផ្តល់បទពិសោធន៍កន្លងមកដល់ពួកគេ ដែលទើបតែងតាំងថ្មី ត្រូវខិតខំធ្វើការងារដោយមាន កិច្ចសហការគ្នាបានល្អប្រសើរ ជាពិសេស លោក គង់ គឹមនី ដែលត្រូវតែងតាំងជាអភិបាលរងខេត្ត នាពេលនេះ គឺត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពិសេសអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាននានាក្នុងខេត្ត ពិសេសអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពដល់ ពួកគាត់។

លោក ប៊ុន ហុន ក៏បានណែនាំដល់អាជ្ញាធរគ្រប់មូលដ្ឋានផងដែរ ត្រូវបន្តផ្សព្វផ្សាយ និងទប់ស្កាត់ការពារជំងឺ កូវីដ-១៩បន្តទៀត ព្រមទាំងបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ឱ្យបានជ្រាបច្បាស់ ដើម្បីនាំគ្នា គោរពច្បាប់ កាត់បន្ថយអត្រាស្លាប់ និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

សូមបញ្ជាក់ផងដែរថា លោក គង់ គឹមនី អភិបាលស្រុកស្នួល ត្រូវបានតែងតាំងមុខតំណែងថ្មី ជាអភិបាលរង ខេត្តក្រចេះ ជំនួសលោកខ័ណ្ឌ ចំណាន ដែលត្រូវផ្លាស់ទៅបំរើការងារនៅ ទីស្តីការក្រសួងមហាផ្ទៃវិញ ក្នុងនោះ
ផងដែរ សាលាស្រុកស្នួល គេនៅពុំទាន់ដឹង ដំណែងជាអភិបាល នៃគណៈអភិបាលស្រុក អាចមានវាសនាធ្លាក់
ទៅលើ បេក្ខជនណានៅឡើយទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1093 នាក់
ខែនេះ :
4383 នាក់
3 ខែនេះ :
12762 នាក់
សរុប :
300155 នាក់