ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសជូនដំណឹង ស្តីពី ស្ថានភាពចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២០
Tue,14 July 2020 (Time 04:32 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 36នាក់)

នៅថ្ងទី ១៤ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ប្រកាសជាសាធារណៈថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ខ្យល់មូសុងនិរតី នឹងបក់ក្នុងល្បឿនបង្គួរមកលើកម្ពុជា ហើយបន្ទាប់មកនៅថ្ងៃទី១៨ រហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ ខ្យល់មូសុងនិរតី នឹងចុះខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល គឺពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែ
កក្កដា ឆ្នាំ២០២០ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ពីមធ្យមទៅបង្គួរ ក្នុងនោះមានផ្នែកខ្លះ នៃបណ្តាខេត្តនៅភាគកណ្តាល និងភាគខាងលើ អាចមានភ្លៀងច្រើន, បន្ទាប់ពីនោះ ភ្លៀងនឹងអាចធ្លាក់ ថមថយមកក្នុងកម្រិតខ្សោយទៅមធ្យម ។

២. សម្រាប់បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន គឺអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតខ្សោយ ទៅបង្គួរ។ ដោយឡែកទី៣ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ គឺនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ទន្ទឹមនឹងនេះផងដែរ ក្រសួងក៏បានស្នើជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានជាយថាហេតុ ក្នុងហេតុការប្រែប្រួល អាកាសធាតុនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1094 នាក់
ខែនេះ :
4384 នាក់
3 ខែនេះ :
12763 នាក់
សរុប :
300156 នាក់