ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ករណីអំពើហិង្សា និងជួញដូរផ្លូវភេទ មេការហាងគុយទាវអង្គរជុំ សាខាបឹងសាឡាង ត្រូវបានកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការ
Mon,13 July 2020 (Time 05:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ជនសង្ស័យឈ្មោះ កៅ ណូរ៉ា ដែលជាមេការហាងគុយទាវអង្គរជុំ សាខាបឹងសាឡាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីហិង្សា និងជួញដូរផ្លូវភេទ។

បើតាមសេចក្តីរាយការណ៌បានឲ្យដឹងថា រឿងរ៉ាវមួយនេះ គឺបានកើតឡើងកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២០ ស្ត្រីរងគ្រោះម្នាក់ បានបង្ហោះវីដេអូស្វែងរកយុត្តិធម៌ និងការជួយអន្តរាគមន៍ពីមហាជន តាមបណ្តាញ Tik Tok ដោយរៀបរាប់ថា ខ្លួនត្រូវបានថៅកែហាងគុយទាវអង្គរជុំ វាយនិងគម្រាមសម្លាប់ ។

ជនរងគ្រោះបានរៀបរាប់ថា រូបនាងត្រូវបានមិត្តភក្ដិណែនាំឲ្យទៅអង្គុយញ៉ាំបាយកំដរភ្ញៀវដើម្បីទទួលបានប្រាក់ធីប២០ដុល្លារ នៅហាងគុយទាវអង្គរជុំម្ដុំបឹងសាឡាង។ បន្ទាប់ពីញ៉ាំបាយរួច ភ្ញៀវ២នាក់បានបើកឡានជូននាងត្រឡប់ទៅផ្ទះវិញ តែនៅតាមផ្លូវលើរថយន្តភ្ញៀវម្នាក់បានបបួលនាងទៅរួមភេទ ដោយសន្យាថាឲ្យប្រាក់១០០ដុល្លារ តែនាងបានបដិសេធមិនទៅជាមួយ ក៏បណ្តាលឲ្យមានការប្រកែកគ្នារហូតឈានដល់ការប្រតាយប្រតប់គ្នា បន្ទាប់មកនាងបានបើកកញ្ចក់រថយន្តស្រែកឲ្យគេជួយ ទើបជនបង្កបានឈប់រថយន្តនិងគេចខ្លួនបាត់។

ក្រោយមកនាងក៏បានបង្ហោះវីដេអូតាមបណ្តាញ Tik Tok ជាបន្តបន្ទាប់ និងបន្តស្វែងរកការជួយអន្តរាគមន៍ពីសមត្ថកិច្ចក្បែរកន្លែងកើតហេតុក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនផងដែរ។ តែដោយការស្វែងការអន្តរាគមន៍ជាច្រើនកន្លែង ពុំអាចទទួលបានដំណោះស្រាយ ទើបនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នាងបានសម្រេចចិត្តទៅប្ដឹងបន្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្រោយពេលទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជ អាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តតាមនិតិវិធី រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កៅ ណូរ៉ា ដែលជាមេការហាងគុយទាវអង្គរជុំ សាខាបឹងសាឡាង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ និងបានបញ្ជូនដល់តុលាការតាមនិតិវិធីនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់ ។

នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម ដែលយើងទាំងអស់ចាំបាច់ត្រូវយល់ និងជៀសវាង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1108 នាក់
ខែនេះ :
4398 នាក់
3 ខែនេះ :
12777 នាក់
សរុប :
300170 នាក់