ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ
Fri,10 July 2020 (Time 06:51 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 28នាក់)

លោក សួន សេរីរដ្ឋា អតីតប្រមុខរបស់គណបក្សអំណាចខ្មែរ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សូហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខា តែងតាំងជារដ្ឋលេខា ធិការក្រសួងអភិវឌ្ឍន៌ជនបទ តាមការ ទូលស្នើសុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/ រកត/ ០៧២០ / ៧១៦ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។

គួរកត់សំគាល់បានថា លោក សួន សេរីរដ្ឋា មុនឈានទៅបង្កើតបក្ស ត្រូវបានគេដឹងថា ជាមនុស្សម្នាក់ ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល។ អតីតប្រមុខគណបក្សអំណាចខ្មែររូបនេះ កន្លងមកក៏ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនត្រង់ចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីលោកបានសរសេរបង្ហោះ លើហ្វេសប៊ុកប្រមាថកងទ័ព ហើយក្រោយមកត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ដោយចោទថា បានប្រមាថកងទ័ព និងប្រមាថមេដឹកនាំរដ្ឋាភិបាលកម្ពុជា ។

ប៉ុន្តែមួយឆ្នាំក្រោយមក នៅខែសីហា ឆ្នាំ២០១៨ លោក សួន សេរីរដ្ឋា ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សូហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខា លើកលែងទោស និងមានសេរីភាពដូចគេឯងវិញ។

ស្រាប់នៅពេលនេះ លោក សួន សេរីរដ្ឋា មានវាសនា ត្រូវតែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើឲ្យមហានជាច្រើន មានការចាប់អារម្មណ៌យ៉ាងខ្លាំង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1109 នាក់
ខែនេះ :
4399 នាក់
3 ខែនេះ :
12778 នាក់
សរុប :
300171 នាក់