ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ប្រជាពលរដ្ឋក្រុងសែនមនោរម្យ សង្ឃឹមថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អាចមានចំណាត់ការ ច្បាស់លាស់លើដីកម្មសិទ្ធិលោក កែវ សារ៉ាន់ ដែលត្រូវកូនស្រីលោកតំណាងរាស្ត្រម្នាក់ ទាមទាថា ជាដីរបស់ ខ្លួន ដោយគ្មានលិខិតស្នាមអ្វី មកអំណះអំណាងបង្ហាញមហាជន
Tue,09 June 2020 (Time 01:09 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 57នាក់)

ថ្មីៗនេះ យោងតាមប្រភពព័ត៌មានដែលអង្គភាពព័ត៌មានយើងបានទទួល បាន ឲ្យដឹងថា ទីតាំងដីមួយកន្លែង ដែលជាដីកម្មសិទ្ធិស្របច្បាប់មួយ របស់លោក កែវ សារ៉ាន់ ដោយបានទិញពីឈ្មោះ ឌុច សុផាត ក្នុងអម្លុងឆ្នាំ២០០៧ ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ នោះ នៅពេលនេះ ត្រូវបានកូនស្រី របស់លោកតំណាងរាស្ត្រ ធ្វើការរារាំង នឹងជំទាស់មិនឲ្យម្ចាស់កម្មសិទ្ធិ បានធ្វើការអភិវឌ្ឍន៌នៅលើដីរបស់ខ្លួន នោះឡើយ ។

តាមប្រភពបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ និង០០នាទី នៅក្នុងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចផ្សារថ្មី ក្នុងភូមិពូលូង សង្កាត់រមនា ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគីរី ។

លោក កែវ សារ៉ាន់ ម្ចាស់ដីកម្មសិទ្ធ បានឲ្យដឹងថា ក្នុងទីតាំងដីដែលរូបលោកត្រូវធ្វើការអភិវឌ្ឍន៍នេះ គឺរូប លោកបានទិញពីឈ្មោះ ឌុច សុផាត គឺតាំងតែពីឆ្នាំ ២០០៧មកម៉្លេះ ដោយមានទាំងរដ្ឋអំណាចភូមិឃុំ និងស្រុក ស៊ីញ៉េដឹងឮទៀតផង ពោលគឺរូបលោកបានបំពេញតាមឯកសារគតិយុត្តិ ទាំងអស់ ។

លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ រូបលោកត្រូវធ្វើការកែលំអរទីតាំងដី ដោយយកគ្រឿងចក្រមក ឈូសសំអាត ស្រាប់តែត្រូវបានស្រ្តី ដែលគេស្គាល់ថា ជាកូនស្រីតំណាងរាស្ត្រ បានធ្វើការរារាំងហាមឃាត់ មិនឲ្យគ្រឿងចក្រឈូសសំអាតដី ដោយរូបស្ត្រីនោះ អះអាងថា ជាដីរបស់ ខ្មោចម្ដាយខ្លួន ។

ស្ត្រីរូបនោះ មិនមានឯកសារលិខិតស្នាមបញ្ជាក់អ្វីអំពីភស្តុតាងដីនោះទេ ដោយខ្លួនគាត់សំអាងថា លិខិតស្នាម
នៅក្នុងទូររបស់ខ្មោចម្តាយ ហើយបើតាមទំនាមទំលាប់ជនជាតិ គឺមិនអនុញ្ញាតឲ្យបើកទូររបស់សពមើលនោះ ទេ អញ្ចឹងហើយខ្លួនគ្មានឯកសារយកមកបង្ហាញមហាជនឲ្យឃើញនោះទេ ប៉ុន្តែដីនេះ គឺជាដីរបស់ខ្មោចម្តាយ ខ្លួនរក្សាទុក កូនៗមិនហ៊ានគាស់ ឬបើកនោះទេ ព្រោះជាតំណមរបស់ជនជាតិដើម ភាគតិច ព្នង ។

លោក កែវ សារ៉ាន់ ម្ចាស់ដីកម្មសិទ្ធ បានបន្តថា ចប់ហើយ បើស្ត្រីរូបនោះ គាត់យកលេសមកសំអាងថា ដីខ្លួន ហើយយកទំនាមទំលាប់មកសំអាង ផ្ទុយពីផ្លូវច្បាប់ សូម្បីតែរដ្ឋអំណាច ទាំងមេភូមិ ទាំងមេឃុំ ជាពិសេស អាជ្ញាធរស្រុក មិនបានដឹងសោះនោះ គឺជាចេតនា រារាំងដំណើរកា រអភិវឌ្ឍន៌របស់លោក ពោលគឺធ្វើឲ្យរូប លោកខាតបង់លុយជាច្រើន អ្នកណាជាអ្នកទទួលខុសត្រូវ ។

ទាក់ទិនព័ត៌មាននេះ មហាជនជាច្រើនបានលើកឡើងថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ
ប្រសិនបើស្ត្រីរូបនោះ អះអាងថា ជាដីខ្លួន សូមយកលិខិតស្នាមអំណះអំណាងមកបង្ហាញមហាជនឲ្យឃើញផង ព្រោះបើមិនដូច្នោះនោះទេ គឺអាចនឹងត្រូវខូចឈ្មោះឪពុកក្នុងនាមជាតំណាងរាស្ត្រ ដែលកំពុងតែធ្វើជាគំរូឲ្យរាស្ត្រ មើលមិនខាន មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែបងប្អូនក្រុមគ្រួសាររបស់ស្ត្រីរូបនោះ ម្នាក់ៗមានតួរនាទីសុទ្ធតែប្រ ធានមន្ទីរ និងអនុប្រធានមន្ទីរទៀតផង គឺមិនមែនជាពលរដ្ឋ ល្ងិតល្ងង់ មិនចេះច្បាប់ទម្លាប់នោះឡើយ អញ្ចឹង ហើយ គួរតែយកច្បាប់គតិយុត្តិមកប្រើ ទើបសាកសមជាគ្រួសារតំណាងរាស្ត្រ ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ សូមសំណូមពរ ដល់លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី សូមមេត្តាជួយមានចំណាត់ តាមគតិយុត្តិច្បាស់លាស់ បង្ហាញមហាជនឲ្យ ឃើញផង ជៀសវាងការរិៈគន់ទាំងឡាយណា ដែលអាចប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ នៅថ្ងៃខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
51 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
884 នាក់
ខែនេះ :
3980 នាក់
3 ខែនេះ :
14959 នាក់
សរុប :
295673 នាក់