ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ដីព្រៃសហគមន៌ជុំជិត ត្រូវបានក្រុមឈ្មួញបទល្មើសកាប់ទន្ទ្រានយកដី ស្ទើររលាយអស់ហើយ សូមអាជ្ញាធរថ្នាក់ ខេត្តក្រចេះ ជួយមើលផងទាន
Mon,08 June 2020 (Time 08:04 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 86នាក់)

ថ្មីៗនេះ បែកធ្លាយព័ត៌មានចេញពីទីតាំងដីសហគមន៌ជុំជិត ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរព្រះ ឃុំអូរគ្រៀល ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា ដីព្រៃសហគមន៌ចំនួន៣០៨១ហិកតា ត្រូវបានក្រុមឈ្មួញអ្នកមានលុយ នាំគ្នាកាប់ទន្ទ្រានស្ទើររលាយខ្ទេចខ្ទីអស់ហើយ ។ អស់រយៈពេលកន្លងមកនោះ បើទោះជាខាងសហគមន៌ដាក់រាយ ការណ៌ជូនថ្នាក់ដឹកនាំខេត្តក្រចេះយ៉ាងណា ប៉ុន្តែគេនៅមិនឃើញមានចំណាត់ការណាមួយពីថ្នាក់ដឹកនាំ ដាក់ វិធានការក្តៅ នៅក្នុងការហាមឃាត់ទប់ស្កាត់ក្រុមមេឈ្មួញទាំងអស់នោះ បាននោះទេ ៕

បើតាមសេចក្តីរាយការណ៌បានឲ្យដឹងថា ឈ្មួញដែលប្រើទឹកលុយ ជួលឲ្យមនុស្សកាប់គាស់រុករានដីព្រៃនេះ មាន ឈ្មោះ លី សារ៉ន ត្រូវជាប្រពន្ធ និងមានឈ្មោះ កែវ សុខន ត្រូវជាប្តី ហើយក៏ជាបុគ្គលដែលល្បីឈ្មោះនៅក្នុងទីតាំង មួយនោះថា សំបូរលុយសម្រាប់ជាថ្នូបិទបាំងព័ត៌មានផងដែរ ។

ប្រជាពលរដ្ឋក្នុងសហគមន៌បានលើកឡើងថា ពួកគាត់ទាំងអស់គ្នា គឺពិតជាមានការសោកស្តាយជាខ្លាំងណាស់ ព្រោះថា ទីតាំងដីព្រៃសហគមន៌មួយនេះ គឺវាជាអំណោយផលធម្មជាតិខ្លាំងណាស់ ប្រសិនបើអាចអភិរក្សបានជា
តំបន់ទេសចរណ៌ធម្មជាតិ ។

ពួកគាត់បានអះអាងថា ទីតាំងខាងលើ គឺជាតំបន់ខ្ពង់រាប ហើយក៏មានទឹកធ្លាក់ ទឹកអូរហូរគ្រប់រដូវកាល ហើយក៏ ជាតំបន់អបិយ៌ជំនឿ ក្នុងប្រវត្តិសាស្ត្រសម័យកាល សៀម និងខ្មែរ ទៀតផង ។

ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរថ្នាក់ខេត្ត ដែលមានរូបលោក វ៉ា ថន ជាអភិបាលផងនោះ សូមមេត្តា ជួយដាក់បទ
បញ្ជាឲ្យបានតឹងរឹង ដើម្បីទប់ស្កាត់ខ្លះៗផង បើមិនដូច្នោះទេ គឺទីតាំងដីព្រៃក្នុងសហគមន៌មួយនេះ ពិតជាត្រូវរលាយ ក្នុងសម័យកាលនេះ អស់មិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
78 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
911 នាក់
ខែនេះ :
4007 នាក់
3 ខែនេះ :
14986 នាក់
សរុប :
295700 នាក់