ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ព្រោះតែដើម្បីកម្រៃចិញ្ចឹមជីវិត បុរសម្នាក់ស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីស្រែឲ្យគេ អកុសលជាន់មីនតោន ផ្ទុះរង របួសធ្ងន់ និងដាច់ជើងឆ្វេង តើជាកំហុសអ្នកណា
Mon,29 June 2020 (Time 06:51 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 42នាក់)

ជាធម្មតា មនុស្សគ្រប់រូបអ្នកណា ក៏ស្រឡាញ់ជីវិតរបស់ខ្លួន យ៉ាងណាមិញបុរសម្នាក់ដែល ត្រូវរងគ្រោះថ្នាក់ រហូតដល់ដាច់អស់ជើងម្ខាង ក៏ព្រោះតែរូបគាត់ស្រឡាញ់ ជីវិតខ្លួន ជីវិតក្រុមគ្រួសារដូចគ្នា ហេតុតែដើម្បីរក កម្រៃមកចិញ្ចឹមជីវិត រូបគាត់បានព្យាយាមស្វែងរកការងារដែលសុច្ចរិត ដោយស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួដីឲ្យគេ គ្រាន់នឹងបានថវិកាដោះស្រាយចិញ្ចឹមជីវិតដូចគ្នា ផ្ទុយទៅវិញរូបគាត់បែរជាជួបនូវគ្រោះអកុសល ដាច់អស់ជើង ម្ខាង ព្រមទាំងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារបើកត្រាក់ទ័រ ជាន់ចំលើមីនតោន ដែលមិនទាន់ផ្ទុះ ។

ហេតុការណ៌នេះ បានកើតឡើង នៅវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃអាទិត្យ ៨ កើត ខែ អាសាឍ ឆ្នាំ ជូត ទោ ស័ក ពស ២៥៦៤ ត្រូវនឹងនៅ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ នៅចំណុចអូរច្រកថ្លាង ស្ថិត ក្នុង ភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ជនរងគ្រោះ ត្រូវបានគេស្គាល់ថា មានឈ្មោះ ជន ន័ល ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ដាច់ជើងខាងឆ្វេង ម្ខាង ជាប្រជាពលរដ្ឋរស់នៅ ភូមិក្រញាំមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស៊ីឈ្នួល ភ្ជួរដីស្រែ នៅចំណុចកើតហេតុខាងលើ ។ ក្រោយពីកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះ បន្ទាន់នៅមន្ទីរពេទ្យ ។

នេះជារឿងរ៉ាវមួយនៅក្នុងសង្គម ហើយក៏ជារឿងចាំបាច់ណាស់ ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គួរនឹងចាប់ អារម្មណ៌ឲ្យបានខ្ពស់ ពីព្រោះថា ជីវិតមនុស្សម្នាក់ៗ អ្នកណាក៏ចង់រស់នៅឃើញពន្លឺព្រះថ្ងៃដូចគ្នា បានពួកគាត់ ខិតខំស្វែងរកការងារ មិនថាជំនាញអ្វីនោះទេ គឺធ្វើយ៉ាងណាបានផលកម្រៃចិញ្ចឹមជីវិតរបស់ខ្លួន ឲ្យបានរស់គង់ វង់បន្តទៅថ្ងៃខាងមុខ ផ្ទុយទៅវិញទីតាំងមូលដ្ឋានមួយចំនួនក្នុងប្រទេសកម្ពុជា ពលរដ្ឋគ្រប់រូបតែងមានជំនឿថា រាជរដ្ឋាភិបាលពិតជាជំរុញឲ្យមានការបោសសំអាតមីន រួចរាល់ជាស្ថាពរអស់ហើយ ប៉ុន្តែបើករណីមីននេះ នៅតែជាកង្វល់ឲ្យពលរដ្ឋភ័យខ្លាចតែយ៉ាងចឹង បញ្ហាព្រួយបារម្ភនេះ ថ្នាក់ដឹកនាំក៏គួរតែមានចំណាត់ការអ្វីមួយ ដើម្បីផ្តល់ភាពកក់ក្តៅជូបពួកគាត់ បន្ថែមទៀតផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
73 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
906 នាក់
ខែនេះ :
4002 នាក់
3 ខែនេះ :
14981 នាក់
សរុប :
295695 នាក់