ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ចប់វាចារថ្លែង បុរសចំណាស់ម្នាក់ យកគ្រាប់មិនទាន់ផ្ទុះ ទៅកាត់ដោយម៉ូទ័រ នៅទីបំផុតផ្ទុះខ្ទាតសាច់ជាជំរៀកៗ ស្លាប់ស្ទើរកសាកសពពុំឃើញ
Sun,28 June 2020 (Time 06:54 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 20នាក់)

ចឹងបានតែថាពិបាកនឹងថ្លែង ពីព្រោះតែកន្លងមក គេតែងឃើញមិនថា តែសមត្ថកិច្ច ឬក៏អាជ្ញាធរមូលដ្នាន ស្ទើរ គ្រប់ទីកន្លែងតែងតែធ្វើការណែនាំជាប្រចាំ សុំឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ នៅ ក្នុងករណីដែលបានជួបនូវគ្រាប់មិនទាន់ផ្ទុះ ចាំបាច់ត្រូវរាយការណ៌ជូនសមត្ថកិច្ចជាបន្ទាន់ ប៉ុន្តែទោះជាយ៉ាងណា កន្លងមកក៏នៅតែមានពលរដ្ឋមួយចំនួន ពុំស្តាប់ការណែនាំ ហើយយកគ្រាប់ដែលមិនទាន់ផ្ទុះទាំងនោះ យកទៅកែ ឆ្នៃ ហើយក៏តែងក្លាយជាការរងគ្រោះថ្នាក់ដល់ជីវិត ជារឿយៗ ផងដែរ ។

យ៉ាងណាមិញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ជាងសិប្បកម្មកែច្នៃម្នាក់ ត្រូវបានខ្ទាតសាច់ជាបំណែកៗ ហោះជុំវិញទីតាំងដែលខ្លួនធ្វើសកម្មភាព នៅក្រោយពេលដែលរូបគាត់បានយកម៉ូទ័រ យកទៅអារកាត់ គ្រាប់ដែលមិនទាន់ផ្ទុះ ក្លាយជាគ្រោះមួយយ៉ាងរន្ធត់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាងសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ពោល គឺទីតាំងកើតហេតុតែ ម្តង។

បើតាមការបំភ្លឺ ពីកូនបង្កើតរបស់ជនរងគ្រោះ ដែលឈ្មោះថា យន ថានុង អាយុ២៥ឆ្នាំ បានឱ្យដឹងថា នៅអំឡុងប្រហែលជាង១០ឆ្នាំមុន ឪពុករបស់គាត់បានបង្កើតសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្ម ជាលក្ខណៈគ្រួសារ លុះនៅវេលាថ្ងៃកើតហេតុខាងលើ នេះ ឪពុករបស់គាត់បានយកគ្រាប់មួយប្រភេទពុំស្គាល់នោះទេ បន្ទាប់មកបានយកម៉ូទ័រមកអារ និងកាត់កែច្នៃនៅក្នុងរោងសិប្បកម្ម ខណៈនោះស្រាប់តែផ្ទុះគ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះបាត់បង់ជីវិតដោយដាច់សាច់ខ្ទាតជាបំណែក នៅជុំវិញកន្លែងកើតហេតុ តែម្តង ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ហើយ ។ នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម សូមបងប្អូនពលរដ្ឋ មេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា នៅពេលដែលបាន ជួបគ្រាប់មិនទាន់ផ្ទុះ សូមមេត្តារាយការណ៌ជូនសមត្ថកិច្ចជាបន្ទាន់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
84 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
917 នាក់
ខែនេះ :
4013 នាក់
3 ខែនេះ :
14992 នាក់
សរុប :
295706 នាក់