ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ករណីបញ្ចប់តំណែងលោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ ស្របពេលទៅនឹង (ACU) នាំខ្លួនលោកឧកញ៉ា សង ថន ទៅធ្វើការសាកសួររឿងរ៉ាវដីធ្លី មហាជនជាច្រើនកំពុងដាក់ការសង្ស័យថា តើអាចពាក់ព័ន្ធគ្នាដែរ ឬទេ ?
Sun,28 June 2020 (Time 04:09 PM)
ដោយ ៖ ចំរើន វិចិត្រ (ចំនួនអ្នកអាន: 55នាក់)

ថ្មីៗនេះ មានការចាប់អារម្មណ៌យ៉ាងខ្លាំង នៅក្រោយពេលដែលរូបលោក ម៉ៅ សុចាន់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចេញអនុក្រិតសំរេចបញ្ចប់មុខដំណែងភ្លាមៗ ដោយពុំបានបញ្ជាក់ពីមូលហេតុ ស្រាប់តែនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ដដែលនោះ លោកឧកញ៉ា សង ថន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនយកទៅធ្វើ ការសាកសួររឿងរ៉ាវ ពាក់ព័ន្ធទៅនឹងដីធ្លីមួយចំនួន ។

គួររំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនលោកឧកញ៉ា សង ថន ទៅធ្វើការសាកសួរពាក់ព័ន្ធនឹងករណីពុករលួយដីធ្លី ខណៈដែលឧកញ៉ារូបនេះមានដីប្រមាណ៥ពាន់ហិកតាឯណោះ ដែលគិតទៅស្មើនឹង១ភាគ៤ នៃផ្ទៃដី ក្នុងស្រុកគាស់ក្រឡ ទាំងមូល ។ ហើយបើតាមប្រភពលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងនោះ ការឃាត់ខ្លួនឧកញ៉ា សង ថន ខាងលើនេះធ្វើឡើងបន្ទាប់ពីមានពាក្យបន្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ានេះមានដីស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល នៅក្នុងខេត្តបាត់ដំបង ដែលអាចនឹងពាក់ព័ន្ធការសមគំនិតពីមន្ត្រីមួយចំនួនផងដែរ ។

ទោះជាបែបណាក្តី គេនៅមិនទាន់ដឹងថា ករណីខាងលើនេះ អាចនឹងពាក់ព័ន្ធជាមួយលោក ម៉ៅ សុចាន់ ដែរយ៉ាងណា ព្រោះតែគេបានឃើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាល នៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឱ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ គឺនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ ម្សិលមិញ នេះផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1110 នាក់
ខែនេះ :
4400 នាក់
3 ខែនេះ :
12779 នាក់
សរុប :
300172 នាក់