ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ទីបំផុត បុរសជាប្តី យកកាំបិតបន្ទោះចាក់សម្លាប់ប្រពន្ធនោះ សមត្ថកិច្ចចាប់ខ្លួនបានហើយ ក្រោយពីភ័យរត់ទៅ ដល់ខេត្តកំពង់ធំ
Sat,27 June 2020 (Time 10:57 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 48នាក់)

គិតៗទៅ វាសនាមនុស្សគឺមើលមិនឃើញមុននោះឡើយ ជាក់ស្តែងដូចជាបុរសម្នាក់ក្លាយជាឃាតករត្រឹមតែមួយ ពព្រិចភ្នែក មិនដឹងថា ព្រោះតែក្តីប្រច័ណ្ឌ ឬក៏ភ្លើងកំហឹងគុំគួននោះទេ បុរសម្នាក់នេះហ៊ានធ្វើទង្វើដ៏ឃោឃៅព្រៃ ផ្សៃចាក់សម្លាប់ជីវិតមនុស្ស ជាពិសេសនោះ គឺប្រពន្ធរបស់ខ្លួន ដែលធ្លាប់ស្រឡាញ់ក្និក្នក់ ដេកឧិបនឹងទៅដើមទ្រូង នោះ ចោលដោយមិនស្រណោះអាឡោះអាល័យ អនុស្សាវរីយ៌គ្រាកន្លងនោះ សូម្បីតែបន្តិច ។

ជាក់ស្តែងនៅព្រលប់ថ្ងៃទី២៦ ខែមិថុនា ២០២០នេះ ជនដៃដល់ ដែលត្រូវជាប្តីចាក់សម្លាប់ប្រពន្ធខ្លួនព្រោះតែភ្លើង ប្រច័ណ្ឌ ខណៈប្រពន្ធចេញពីធ្វើការហើយចងពង់ងូតទឹក ហើយនៅទីបំផុតស្ត្រីជាប្រពន្ធត្រូវបានសម្លាប់ដូចបំណង
នៅក្រោយពេលដែលបញ្ចូនទៅសង្គ្រោះនៅឯមន្ទីពេទ្យកាល់ម៉ែត្រ ចំណែករួចជនដៃដល់វិញ បានគេចខ្លួនបាត់ ស្រមោល ប៉ុន្តែទោះជាបែបណាក្តី កំលាំងការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់របស់ក្រសួងមហាផ្ទៃ នៅតែអាចស្វែង រកចាប់ខ្លួនបានដដែល ដោយសហការជាមួយកម្លាំងស្នងការ និងអធិការដ្ឋានដ្ឋាននគរបាលខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល ក្រោយពីទទួលបានបទបញ្ជាផ្ទាល់ លោកបានដឹកនាំដោយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ និង កម្លាំងសមត្ថកិច្ចខេត្តកំពង់ ធំ បានបើកការស្រាវជ្រាវ ស្វែងរកជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនបានជនដៃដល់នៅចំណុច ភូមិពោតា អ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពីលោក កែវ ធា ព្រះរាជអាជ្ញាអម សាលាដំបូងរាជធានី ភ្នំពេញផងដែរ ។

ប្រតិបត្តិការនេះ បានធ្វើឡើងដោយអនុវត្តតាមបទបញ្ជា ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។


សូមរំលឹកថា ឃាតកម្មសម្លាប់ប្រពន្ធនេះ បានកើតឡើងកាលពី៧ និង២០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិដូនរត្ន័ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ មូលហេតុធ្វើឲ្យជនសង្ស័យជាប្តី ដាច់ចិត្តយក កាំបិតបន្ទោះចាក់សម្លាប់ប្រពន្ធខ្លួននោះ គឺផ្តើមកើតចេញពីភ្លើងប្រចណ្ឌ ។

ស្រ្តីជនរងគ្រោះមានឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ ចំណែកជនដៃដល់ មានឈ្មោះ សុខលី សម្បត្តិ អាយុ២៣ ឆ្នាំ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួន យកទៅផ្តន្ទាទោសទៅតាមច្បាប់ ហើយ ។

នេះជារឿងរ៉ាវមួយនៅក្នុងសង្គម ដែលបងប្អូនគួរនឹងជៀសវាង ពាក្យចាស់ពោលថា ខឹងខុសខឹងខាត យ៉ាងណាមិញ
ប្រសិនបើមិនអាចរស់នៅជាមួយគ្នាបាន គួរណាស់ចាកចេញពីគ្នា ហើយទុកជីវិតគ្នារស់នៅគ្រាន់នឹងបានមើលគ្នា ទៅថ្ងៃក្រោយ ប្រសើរជាងសម្លាប់ជីវិតមនុស្សមានទោសឧក្រិដ្ឋ បាត់បង់អនាគតរបស់ខ្លួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
80 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
913 នាក់
ខែនេះ :
4009 នាក់
3 ខែនេះ :
14988 នាក់
សរុប :
295702 នាក់