ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី
Fri,26 June 2020 (Time 12:38 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 75នាក់)

អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង សុវណ្ណារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ពាក់ព័ន្ធករណី រំលោភដីសាធារណៈរបស់រដ្ឋ រាប់សិបហិកតានៅខេត្តមណ្ឌលគិរី ហើយត្រូវបានបញ្ជូនមកអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ ដើម្បីសាកសួរ ។

បើតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបាន នៅពេលនេះ លោក សេង សុវណ្ណារ៉ា កំពុងស្ថិតក្រោមការ សាកសួររបស់ សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ ។ លោក សេង សុវណ្ណារ៉ា អាយុ៥៣ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ តែបច្ចុប្បន្នលោកមានដីធ្លី ធ្វើស្រែចំការរាប់សិបហិកតា នៅ ខេត្តមណ្ឌលគិរី ។

ប្រភពបន្តថា លោក សេង សុវណ្ណារ៉ា ត្រូវបាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃ ចេញលិខិត អញ្ជើញឲ្យមកបំភ្លឺករណីរំលោភលើដីសាធារណៈរបស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី តែពេលចូលបំភ្លឺ រួចហើយក៏ត្រូវឃាត់ខ្លួនបញ្ជូនមកតុលាការតែម្តង ។

សូមរំលឹកផងដែរថា លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងជាផ្លូវការ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ យោងតាមសេចក្តីក្រាបបង្ខំ ទូលថ្វាយរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
69 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
902 នាក់
ខែនេះ :
3998 នាក់
3 ខែនេះ :
14977 នាក់
សរុប :
295691 នាក់