ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទានថវិកា ២លានដុល្លារ ជូនរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩
Wed,24 June 2020 (Time 04:21 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 137នាក់)

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវថវិកាចំនួន ២លាន ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។

នេះជាការប្រោសព្រះរាជទាន ជាលើកទីពីរហើយ សម្រាប់ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ។ កាលពីខែមីនា កន្លងទៅនេះ ព្រះអង្គទាំងទ្វេ ក៏បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានថវិកា ៣០ម៉ឺន ដុល្លារផងដែរ សម្រាប់រាជរដ្ឋាភិបាលយកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាត ត្បាតនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជានេះ ប្រមុខ ស្ថាប័នកំពូលៗរបស់ជាតិ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធរបស់កម្ពុជា បានបរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួនជាច្រើនខែ ជូនទៅគណៈកម្មការជាតិប្រយុទ្ធនឹង ជំងឺកូវីដ១៩ ផងដែរ ថវិកាទទួលបានពីការបរិច្ចាគប្រាក់បៀវត្សរ៍នេះ មានជាង ១០លានដុល្លារអាមេរិក។

ជាមួយគ្នានេះ សប្បុរសជនជាឧកញ៉ា ពាណិជ្ជករ អ្នកវិនិយោគ និងប្រជាពលរដ្ឋខ្មែរដទៃទៀត ក៏បានបរិច្ចាគ ថវិកាផ្ទាល់ខ្លួនចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះផងដែរ។ ថវិកាទទួលបានពីសប្បុរសជននោះ មាន ចំនួនជាង ១៥លានដុល្លារអាមេរិក។

តាមរយៈព្រះរាជសកម្មភាព និងសកម្មភាពរបស់ព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ និងថ្នាក់ដឹកនាំស្ថាប័ន កំពូលរបស់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅនេះ បានស្តែងឱ្យឃើញពីការ រួបរួមកម្លាំងជាធ្លុងក្នុងសង្គមកម្ពុជា ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងដោះស្រាយបញ្ហារបស់ជាតិ ក្នុងគ្រាមាន វិបត្តិ បង្កដោយជំងឺកូវីដ១៩ នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ ចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ប្រចាំការក្នុងទីតាំងចំនួន៣ ក្នុងក្រុងនឹងខេត្តព្រះវិហារ ទទួលបានអំណោយភេសជ្ជះ ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព តាកឹង ចុះយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ លើប្រជាពលរដ្ឋចំនួន២ភូមិ ជាលទ្ធផលក្នុងប្រជា ពលរដ្ឋជាង១០០នាក់ មានអ្នកវិជ្ជមានរហូត.... (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋាភិបាលថៃ សម្រេចបិទទីក្រុងបាងកក និងខេត្តចំនួន៦ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីមានការរីករាលដាល ឆ្លងជម្ងឺកូវីដ១៩ ឥតឈប់ឈរ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
182 នាក់
ម្សិលមិញ :
298 នាក់
សប្តាហ៍នេះ :
2182 នាក់
ខែនេះ :
9868 នាក់
3 ខែនេះ :
29361 នាក់
សរុប :
387690 នាក់