ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប
Sat,20 June 2020 (Time 06:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 208នាក់)

កន្លងមក គេតែងឃើញទីតាំងល្បែងហ្គែមបាញ់ត្រីជាច្រើន នៅតាមបណ្តាមូលដ្ឋាន ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច បង្ក្រាបជាបន្តបន្ទាប់ ក្រោមបទបញ្ជារបស់អភិបាលរាជធានី ក្នុងទិសដៅការពារភាពអសន្តិសុខនៅក្នុងសង្គម ក៏ ដូចជាកាត់បន្ថយល្បែងស៊ីសង ពាលាអាវ៉ាសែ ទំនើងនានា ដែលអាចនឹងអន្តរាយដល់សង្គមគ្រួសាររបស់ពលរដ្ឋ។

ការចុះបង្ក្រាបជាបន្តបន្ទាប់នេះ គឺជារូបភាពមួយដែលបង្ហាញអំពីចំណាត់ការរបស់អាជ្ញាធរដែនដី បានធ្វើឲ្យប្រ ជាពលរដ្ឋ យ៉ាងច្រើននៅតាមមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ មានការកក់ក្តៅ និងរីករាយសាទរជាខ្លាំង ដោយឡែក
តែទីតាំងផ្សារស៊ីធីម៉ល ដែលនៅចំកណ្តាលមុខ សាលាដំបូងរាជធានីភ្នំពេញ ដែលជាស្ថាប័នអនុវត្តន៌ច្បាប់វិញ គេ បែរជាឃើញនៅជាន់ទី៣ មានល្បែងហ្គែមបាញ់ត្រីយ៉ាងច្រើន រីកឲ្យដូចផ្សិត កំពុងក្លាយជាចម្ងល់របស់មហាជន ទូទៅ អ្នកដែលចូលទៅដល់ផ្សារស៊ីធីម៉ល និយាយពេញៗមាត់ថា ទីតាំងកន្លែងនានាគេបង្ក្រាប ហើយគេទុកឲ្យ កើតមានតែនៅលើផ្សារ មុខតុលាការរាជធានីភ្នំពេញធ្វើអី យ៉ាងអញ្ចឹង តើទីតាំងល្បែងមួយនេះ ជារបស់តុលាការ ភ្នំពេញ ឬ យ៉ាងណា ។

តាមការលើកឡើងពីអាជីវករលក់ដូនៅក្នុងផ្សារស៊ីធីម៉លជាច្រើន បានលើកឡើងថា ទីតាំងល្បែងហ្គែមបាញ់ត្រី មួយនេះ គឺគេបើកដំណើរការលេង២៤ម៉ោង ។ នៅរៀងរាល់ថ្ងៃ គេតែងឃើញមានមនុស្សម្នា ទាំងក្មេងទាំងចាស់ ចូលមកលេងយ៉ាងសកម្ម ក្នុងនោះគេមិនអាចកំណត់មុខសញ្ញាថា អ្នកដែលញៀនល្បែងខាងលើនេះ ប្រកបការ ងារអ្វីនោះទេ គ្រាន់តែដឹងថា គឺមើលទៅហាក់បីដូចជា មានភាពអនាធិបតេយ្យ ខ្លាំងពេកណាស់ ។

អាជីវករទាំងនោះលើកឡើងផងដែរថា ក្នុងនាមជាអ្នកលក់ដូរ ពួកគាត់ក៏មិនចង់ឃើញទីតាំងជាប់ក្បែរៗកន្លែងគាត់
ជាសំបុកល្បែងស៊ីសងនោះដែរ ព្រោះជាការភ័យព្រួយសម្រាប់អាជីវករគ្រប់រូប ជាក់ស្តែងណាស់អ្នកញៀនល្បែង គឺមិនដែលទិញអ្វីនោះទេ ហើយក៏ជាមនុស្សមិនអាចទុកចិត្តបាននោះដែរ ក្រៅតែពីប្រមូលផ្តុំគ្នា គឺដើម្បីតែលេង ល្បែង ប៉ុណ្ណោះ ។

ករណីខាងលើនេះ ពួកគាត់ធ្លាប់បានឃើញអាជ្ញាធរខណ្ឌ៧មករា ចុះបង្ក្រាបម្តងរួចមកហើយ ប៉ុន្តែក្រោយមកមិន ដឹងថា មានអាថ៌កំបាំងអ្វីខ្លះ ទើបទីតាំងល្បែងហ្គែមបាញ់ត្រីខាងលើ អាចបើកដំណើរការទទួលអ្នកញៀនល្បែង ភ្លូកទឹកភ្លូកដីវិញបាន ។

សម្រាប់ព័ត៌មានមួយនេះផងដែរ ប្រជាពលរដ្ឋជាច្រើន ទទូចស្នើសុំលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល
រាជធានីភ្នំពេញ សូមមេត្តាជួយមានចំណាត់ការ ទប់ស្កាត់ទីតាំងល្បែងហ្គែមបាញ់ត្រីខាងលើនេះ ឲ្យមានប្រសិទ្ធិ ភាពផង បើមិនដូច្នោះទេ អ្វីដែលជាបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការបង្ក្រាបល្បែងស៊ីសង និងល្បែងបាញ់ត្រី ក្នុង រាជធានីភ្នំពេញ មិនខុសពី ចាប់កន្លែងគេ ទុកកន្លែងអញ នោះមិនខានទេ ទានម្ចាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ ចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ប្រចាំការក្នុងទីតាំងចំនួន៣ ក្នុងក្រុងនឹងខេត្តព្រះវិហារ ទទួលបានអំណោយភេសជ្ជះ ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព តាកឹង ចុះយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ លើប្រជាពលរដ្ឋចំនួន២ភូមិ ជាលទ្ធផលក្នុងប្រជា ពលរដ្ឋជាង១០០នាក់ មានអ្នកវិជ្ជមានរហូត.... (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋាភិបាលថៃ សម្រេចបិទទីក្រុងបាងកក និងខេត្តចំនួន៦ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីមានការរីករាលដាល ឆ្លងជម្ងឺកូវីដ១៩ ឥតឈប់ឈរ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
128 នាក់
ម្សិលមិញ :
298 នាក់
សប្តាហ៍នេះ :
2128 នាក់
ខែនេះ :
9814 នាក់
3 ខែនេះ :
29307 នាក់
សរុប :
387636 នាក់