ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ដាក់បម្រាមហាមរថយន្ដដឹកដី និងខ្សាច់ ឆ្លងកាត់ផ្លូវ៦០ម៉ែត្រមួយរយៈ ព្រោះតែបង្កគ្រោះថ្នាក់ញឹកញាប់ពេក
Fri,19 June 2020 (Time 05:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 144នាក់)

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងលែងអនុញ្ញាតឱ្យរថយន្តដឹកដី ដឹកខ្សាច់ និងដឹកថ្ម ឆ្លងកាត់លើផ្លូវ៦០ម៉ែត្រទៀតហើយ ចាប់ពីផ្លូវជាតិលេខ២៧១ ដល់ផ្លូវជាតិលេខ២ ខណៈដែលការសម្រេចមួយនេះ ធ្វើឡើងបន្ទាប់ពីមួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ តែងរងគ្រោះថ្នាក់ញឹកញ៉ាប់ បង្កឡើងដោយរថយន្ដដឹកដី ដឹកខ្សាច់ និងដឹកថ្ម ទាំងនោះ ។

បទបញ្ជាដ៏ថ្មីរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បែបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី១៩ មិថុនា ២០២០ នេះ នៅសាលារាជធានីភ្នំពេញ ដោយរូបលោក ឃួង ស្រេង បានលើកឡើងថា កំណាត់ផ្លូវ៦០ម៉ែត្រនេះ នៅពេលដ៏ខ្លីខាងមុខនេះ យើងមិនអនុញ្ញាតឱ្យរថយន្តដឹកដី ដឹកខ្សាច់ និងដឹកថ្ម ឆ្លងកាត់ផ្លូវនេះទៀតទេ ។ ក្នុងនាមរដ្ឋបាលរាជធានី យើងមិនបានហាមឃាត់ការចាក់ដីចាក់ខ្សាច់ នៅតំបន់តំបន់អភិវឌ្ឍន៍ជើងឯកនោះទេ ប៉ុន្តែគ្រាន់តែយើង បង្វែរទិស ពីការដឹកដី ដឹកខ្សាច់ ដោយរថយន្ត មកជាការបូមខ្សាច់មកចាក់បំពេញនៅតំបន់នេះវិញ ក៏ព្រោះថា កន្លងមកយើងបានមើលឃើញថា ការដឹកដី ដឹកខ្សាច់ កាត់ផ្លូវនេះ បានបង្កឱ្យប្រឡាក់នៅលើទ្រូងផ្លូវ កកស្ទះចរាចរណ៍, គ្រោះថ្នាក់ចរាចរណ៍នឹងធ្វើឱ្យខូចផ្លូវទៀងផង ។ ដូច្នេះយើងត្រូវតែមានវិធានការ ដើម្បីរក្សាផ្លូវនេះ ឱ្យនៅតែល្អ ស្អាតជានិច្ច ខណៈដែលកំណាត់ផ្លូវនេះ កន្លងមកត្រូវបានសម្ដេច
តេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ផ្លូវនេះជាផ្លូវដែលអាចឱ្យយន្តហោះចុះចតបាន ។

លោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា កាលមិនឱ្យមានការដឹកដី ដឹកខ្សាច់ នៅលើកំណាត់ផ្លូវនេះ គឺពិតជាត្រឹមត្រូវ ដោយសារកន្លងមក នៅលើកំណាត់ផ្លូវនេះ អ្នកបើកបររថយន្ដដឹកដី ដឹកខ្សាច់ បានបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាច្រើននាក់ ។ ជាក់ស្ដែង នៅក្នុង៥ខែដើមឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ផ្ដើមពីរថយន្តដឹកដី ដឹកខ្សាច់នេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ សម្លាប់ប្រជាពលរដ្ឋ៥នាក់ របួសធ្ងន់៧នាក់ និងស្រាល២នាក់ ទៀតផង ។

សម្រាប់ព័ត៌មាននេះផងដែរ ប្រជាពលរដ្ឋជាច្រើន មានការសាទរ ជាមួយទៅនឹងការសម្រេចចិត្តរបស់លោកអភិ
បាល នៃគណៈអភិបាលរាជធានី ដែលអាចនឹងមានទំនុកចិត្តនៅក្នុងការធ្វើដំណើរលើផ្លូវមួយនេះ បានប្រសើរ ជាងពេលមុន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ ចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ប្រចាំការក្នុងទីតាំងចំនួន៣ ក្នុងក្រុងនឹងខេត្តព្រះវិហារ ទទួលបានអំណោយភេសជ្ជះ ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព តាកឹង ចុះយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ លើប្រជាពលរដ្ឋចំនួន២ភូមិ ជាលទ្ធផលក្នុងប្រជា ពលរដ្ឋជាង១០០នាក់ មានអ្នកវិជ្ជមានរហូត.... (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋាភិបាលថៃ សម្រេចបិទទីក្រុងបាងកក និងខេត្តចំនួន៦ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីមានការរីករាលដាល ឆ្លងជម្ងឺកូវីដ១៩ ឥតឈប់ឈរ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
163 នាក់
ម្សិលមិញ :
298 នាក់
សប្តាហ៍នេះ :
2163 នាក់
ខែនេះ :
9849 នាក់
3 ខែនេះ :
29342 នាក់
សរុប :
387671 នាក់