ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
រថយន្ត២៩០គ្រឿង ដែលកម្ពុជាទទួលបានពេលនេះ មិនមែនថវិការបស់រដ្ឋនោះទេ ហើយក៏មិនមែនជាជំនួយ របស់ភាគីចិន នោះដែរ គឺជាឆន្ទៈកើតចេញពីការគៀងគរ សប្បុរសជន
Thu,18 June 2020 (Time 12:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

ពិតជាគួរឲ្យភ្ញាក់ផ្អើល និងមានមោទនភាពណាស់ សម្រាប់កម្ពុជា នៅពេលដែលបានឃើញវត្តមានរថយន្ត ២៩០គ្រឿង បង្អួតរាងដ៏ស្រស់ស្អាត នៅចំកណ្តាលរាជធានីភ្នំពេញ ហើយអ្វីដែលជាការរំភើបផងនោះ គឺរថ យន្តទាំង២៩០គ្រឿងនេះ គឺមិនមែនជាថវិកាចំណាយរបស់រដ្ឋាភិបាល ហើយក៏មិនមែនជាជំនួយរបស់ភាគីចិន នោះដែរ គឺវាកើតឡើងចេញពីឆន្ទៈ ការគៀងគរគ្នា របស់សប្បុរសជន ។

ព្រឹត្តិការដ៏ចាប់អារម្មណ៌ នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ នេះ រថយន្តយោធាដែលកម្ពុជាទិញ ពីប្រទេសចិនចំនួន២៩០គ្រឿង ត្រូវបានប្រគល់ជូនដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នង ការដ្ឋាននគរបាលជាតិ ដែលពិធីប្រគល់ និងទទួលរថយន្តនេះ បានរៀបចំឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ថវិកាសម្រាប់ទិញរថយន្តយោធាទាំង ២៩០គ្រឿង នេះ គឺជាថវិកាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានពីសប្បុរសជននានា បន្ទាប់ ពីសម្តេច បានអំពាវនាវឲ្យមានការជួយដល់កងទ័ព។ លោកថា គ្រាន់តែមួយឆ្នាំៗ សម្ព័ន្ធមេត្រីភាពជួយឧបត្ថម្ភ តាមការអំពាវនាវរាប់លានដុល្លារ ដើម្បីជួយកាត់បន្ថយបន្ទុក របស់រាជរដ្ឋាភិបាល ក្នុងការជួយលើកតម្កើងដល់ វិស័យ ការពារជាតិ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់នូវពាក្យមួយឃ្លាយ៉ាងដូច្នេះថា អត់បានប្រើប្រាស់ថវិការដ្ឋ ១រៀលខ្មែរទេ ទាំងនេះ គឺកើតចេញពីការកៀរគរក្រុមហ៊ុន និងសប្បុរសជនទាំងអស់។ ហើយក៏សូមបញ្ជាក់ថា រឿងសម្តេចតេជោ អំពាវនាវឲ្យជួយកងទ័ព មិនមែនគាត់ទើបតែធ្វើទេ គឺគាត់ធ្វើរាប់ឆ្នាំមកហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
53 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
886 នាក់
ខែនេះ :
3982 នាក់
3 ខែនេះ :
14961 នាក់
សរុប :
295675 នាក់