ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ទីតាំងសង្វៀនជល់មាន់ និងលេងអាប៉ោង នៅក្នុងភូមិឬស្សី អាចនឹងមានបារមី ធំលើអាជ្ញាធរហើយមើលទៅ ទើបគ្មានអ្នកណាហ៊ានចេញមុខបង្ក្រាប ទុកឲ្យដំណើរការលេងយ៉ាងរលូនដដែល
Tue,16 June 2020 (Time 05:07 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 23នាក់)

ទោះជាយ៉ាងណា ទីតាំងល្បែងជាច្រើនត្រូវបានបង្ក្រាប ដោយឡែកតែទីតាំងស្វៀនជល់មាន់នៅក្នុងភូមិឬស្សី គឺនៅ តែបន្តសង្ងំលេងយ៉ាងរលូន គេនៅមិនទាន់ដឹងថា តើមានលោកធំណាខ្លះនោះទេ ដែលកាងនៅពីក្រោយសង្វៀន ជល់មាន់មួយនេះ ប៉ុន្តែអ្វីពលរដ្ឋជាច្រើនកំពុងចាប់អារម្មណ៌នោះ ឲ្យតែមានសេចក្តីរាយការណ៌ពីទីតាំងល្បែងមួយ នេះដល់សមត្ថកិច្ច គឺសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរដែនដី តែងតែហៃអើៗ ធ្វើព្រងើយឲ្យតែរហូត។

សេចក្តីរាយការណ៌មួយបានឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ដុះស្លែមួយកន្លែង មានទីតាំងស្ថិតនៅ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ គឺត្រូវបានដំណើរការលេងយ៉ាងភ្លូកទឹកភ្លូកដី ជាហូរហែរយូរណាស់មក ហើយ ដែលគេបានដឹងថា ទីតាំងនេះ មានទាំងជល់មាន់ មានទាំងបៀរ និងមានទាំងអាប៉ោង គឺសកម្ម ភាពអ្នក ចូលលេង ហាក់បីដូចជាកាក់កប ជាងកន្លែងដ៏ទៃឆ្ងាយណាស់ ។

នៅរៀងរាល់ថ្ងៃ គេបានឃើញក្រុមអ្នកញៀន ល្បែងជាច្រើន បាននាំគ្នាចូលលេង ឲ្យកងរំពង ដូចជាទឹកបាក់ទំនប់ ធ្វើឲ្យពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន មានការក្តៅក្រហាយ និងបារម្ភ លើសុវត្ថិភាពពួកគាត់ ជាខ្លាំង ។

តាមដែលការលើកឡើងរបស់ពលរដ្ឋ បាននិយាយថា ទីតាំងខាងលើនេះ គឺមានចំងាយឆ្ងាយចេញពីទីតាំងឈរជើង របស់អាវុធហត្ថខណ្ឌមានជ័យ ចម្ងាយត្រឹម ៣០០ម៉ែត្រនោះទេ សមត្ថកិច្ចនទាំងអស់នៅក្នុងខណ្ឌ ហាក់បីដូចជា មើលរំលងអត់ឃើញសោះនោះឡើយ ក្លាយជាមន្ទិល ពលរដ្ឋលាន់មាត់គ្រប់ៗគ្នាថា ម៉េចបានជាសមត្ថកិច្ច ខណ្ឌ មានជ័យ ក្នុងកណ្តាប់ដៃរបស់លោក ម៉េង វិមានតារា ស្ងាត់ឲ្យសូន្យយ៉ាងចឹង ។

បើតាមក្រុមអ្នកញៀនល្បែង ដែលចូលទៅលេងក្នុងទីតាំងនេះ បានអួតថា ម៉េការពីរនាក់ គឺមានឈ្មោះ សាញ់ និង ឈ្មោះ អាខ្មៅ ដែលជាអ្នកចាយលុយឲ្យអាជ្ញាធរសមត្ថកិច្ចខណ្ឌ ទើបបានជាទីតាំងល្បែងស៊ីសងមួយនេះ អាច ដំណើការលេងយ៉ាងរលូនបែបនេះ ។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពព័ត៌មានយើង នៅមិនទាន់អាចទំនាក់ ទំនងសុំការអំពីចំណាត់ការបាននៅឡើយទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
880 នាក់
ខែនេះ :
3976 នាក់
3 ខែនេះ :
14955 នាក់
សរុប :
295669 នាក់