ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អំពាវនាវ ស្នើសុំជាថ្មី .... ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ វត្តព្រហ្មវិហារធម៌ តេជោ ជប់រង្សី សរារាម ហៅវត្តអង្គការអេដស៏ សូមអំពាវនាវដល់សប្បុរសជនជិតឆា្ងយ មេត្តាជួយឧបត្ថម្ភ ព្រោះ តែពេលនេះ វត្តមានការខ្វះខាតយ៉ាងខ្លាំង
Sat,13 June 2020 (Time 05:02 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 52នាក់)

អស់រយៈពេលមួយខែទៅហើយ ដែលវត្តព្រហ្មវិហារធម៌ តេជោជប់រង្សី សរ៉ារ៉ាម ហៅអង្គការអេសដ៏ មាន ទីតាំង ស្ថិតនៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានឆេះកុដិ ព្រមទាំងស្បៀង អាហារ និងសម្ភារៈទាំងមូល ខ្ទេចខ្ទីគ្មានសល់ ជាហេតុធ្វើឲ្យព្រះសង្ឃ ដែលគង់នៅក្នុងវត្តទាំងមូល មានការ ខ្វះខាតចង្ហាន់បិណ្ឌបាត យ៉ាងខ្លាំង ។

លោកតាអាចារ្យគណៈកម្មការវត្តឲ្យដឹងថា ការឆេះកុដិ ដែលទុកសម្ភារៈបិណ្ឌបាត ទាំងអស់ នោះ រួមមានៈ ចង្ក្រាន ចាន ឆ្នាំង ស្លាបព្រា ភួយ មុង កន្ទេល ខ្នើយ អង្ករ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើនទៀត ផង នោះ គឺកំពុងបានធ្វើឲ្យ ព្រះសង្ឃជាច្រើនអង្គមានការខ្វះខាត ចង្ហាន់បិណ្ឌបាតយ៉ាងខ្លាំង ណាមួយរដូវនេះ ជា
រដូវភ្លៀងធ្លាក់ ព្រះសង្ឃទាំងអស់ ត្រូវបានគង់នៅក្នុងសាលាឆាន់ ដែលមានសភាពចាស់ទ្រុឌទ្រោមទៅហើយ
ដែលមើលទៅ សភាពហាក់បីដូចជាកម្សត់ជាខ្លាំងណាស់ ។

រយៈពេលមួយខែនេះ វត្តព្រហ្មវិហារធម៌ តេជោ ជប់រង្សី សរ៉ារ៉ាម ហៅវត្តអង្គការអេដស៏ នៅមិនទាន់បានការ
ជួយឧបត្ថម្ភពីសប្បុរសជនណាឲ្យបានជាដុំកំភួននៅឡើយទេ គឺបានបន្តិចបន្តួច ផ្គត់ផ្គង់ព្រះសង្ឃ មិនបានគ្រប់ គ្រាន់ផង ទើបក្លាយជាកង្វល់មួយ ដែលលោកតាគណៈកម្មការអាចារ្យវត្ត ព្រួយបារម្ភជាខ្លាំង ។

ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការ និងពុទ្ធ បរិស័ទ ចំណុះជើងវត្ត សូមសំណូមពរដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ព្រមទាំងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ សូមមេត្តា ជួយចូលរួមឧបត្ថម្ភគាំទ្រ និង ជួយដល់ការខ្វះ ខាតរបស់វត្តមួយនេះ តាមទឹកចិត្ត សទ្ធាជ្រះថ្លា ផងចុះ ពីព្រោះ ថា នៅពេលនេះ វត្តពិតជាមានការខ្វះខាត យ៉ាងចាំបាច់ពិតប្រាកដមែន ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
894 នាក់
ខែនេះ :
3990 នាក់
3 ខែនេះ :
14969 នាក់
សរុប :
295683 នាក់