ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ពិតជាគួរឲ្យកើតសសើរណាស់ ភាពប៉ិនប្រសប់របស់ ពលរដ្ឋខ្មែរ យកធុងសាំង ឆ្នៃប្រឌិតជារថយន្តប្រើប្រាស់ ប្រភេទលក្ខណៈបែបទេសចរណ៌
Thu,11 June 2020 (Time 01:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រោយពេលដែលបណ្តាញព័ត៌មានសង្គមត្រូវបានចែករំលែកឲ្យគគ្រឹកគគ្រេងនូវ
ការឆ្នៃប្រឌិតរបស់កូនខ្មែរ ដែលយកធុងសាំង មកធ្វើជារថយន្ត និងបានបង្ហាញរាងដ៏ស្រស់ស្អាតផងនោះ មហាជនជាច្រើនបានលើកឡើងថា កម្ពុជានាពេលបច្ចុប្បន្ន ពិតជាសំបូរធនធាន អ្នកដែលមានគំនិតឆ្នៃប្រឌិត និងគួរ
ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តពួកគាត់ ។

ប្រភពដែលបន្តការចែករំលែកគ្នានោះ បានលើកឡើងថា បុរសចំណាស់ម្នាក់រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានគំនិតច្នៃប្រឌិតខ្ពស់ ដោយបានកាត់ធុងសាំងមកបង្កើតជារថយន្តធុនតូចងាយស្រួលជិះជាងម៉ូតូ ហើយនៅក្នុងប្រទេសកម្ពុជា មានតែមួយគ្រឿងនេះតែប៉ុណ្ណោះ។

ចំណែកលោក ខៀវ ណាវី អាយុ ៦៥ឆ្នាំ មានប្រសាសន៍ឲ្យដឹងថា រថយន្តកែច្នៃធុនតូច១គ្រឿង ត្រូវបានផ្សំឡើងពីធុងសាំង ម៉ាស៊ីនម៉ូតូ C100 កូរ៉េ ដោយត្រូវបានដំឡើងក្នុងចុងឆ្នាំ២០១៩ និងរួចរាល់ក្នុងឆ្នាំ២០២០ ហើយចំណាយទឹកប្រាក់អស់ជាង១.០០០ដុល្លារ គឺបានបង្កើតឡើងដោយស្នាដៃរបស់គាត់តែម្នាក់គត់ សម្រាប់ជិះនៅក្នុងក្រុងកំពង់ចាម និងទៅចំការ នៅឯទន្លេបិទ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកបន្តថា ក្នុងពេលដែលគាត់បានបង្កើតឡើងរួចរាល់ ដំបូងគឺបានជិៈសាកល្បងផ្លូវជិតៗ ប្រសិនណាបើមានបញ្ហាអ្វីមួយនោះ គាត់នឹងដោះដូរកែច្នៃមិនឲ្យទើសចិត្តឡើយ។ រថយន្តធុនតូចនេះ ដែលបានកែច្នៃឡើងដោយដៃសុទ្ធសាធតែម្តង ហើយជិះបានចំនួន២នាក់ តែបើចង់ជិះ៤នាក់នោះគឺអាចធ្វើបានដោយកែប្រែទំហំឲ្យធំជាងនេះបន្តិច។

កន្លងទៅថ្មីៗ ក៏មានក្រុមហ៊ុនរថយន្តមួយនៅរាជធានីភ្នំពេញ បានចុះមកពិនិត្យមើលរថយន្តដែលគាត់បានដំឡើង និងសូមយកទៅតាំងពិព័រណ៍នៅរាជធានីភ្នំពេញ ដែរ តែគាត់មិនបានឆ្លើយតបនោះទេ ។ ជាមួយនោះ គាត់ក៏ស្នើសុំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជួយចេញស្លាកលេខឱ្យរថយន្តដែលគាត់បានកែច្នៃនេះផងដែរ ដើម្បីងាយស្រួលធ្វើចរាចរណ៍នៅក្នុងក្រុងកំពង់ចាម និងជិះទៅកាន់កន្លែងផ្សេងៗទៀត។

ព្រោះតែឃើញពីស្នាដៃល្អ របស់គាត់ កន្លងមកក៏មានឧកញ៉ាម្នាក់នៅរាជធានីភ្នំពេញ មានគោលបំណងចង់កម្មង់ទិញចំនួន១០គ្រឿងទៀតផង ដោយក្នុងមួយគ្រឿងតម្លៃ២.៥០០ដុល្លារ ដែលធ្វើទៅស្អាតច្នៃឡើងពីម៉ាស៊ីន auto ។

លោក ខៀវ ណាវី បានបញ្ជាក់ថា ក្នុងពេលអនាគត បើមានក្រុមហ៊ុនណាមួយចង់បណ្តាក់ទុនដំឡើងរថយន្តដូច ដែលគាត់បានកែច្នៃនេះ គឺស្វាគមន៍ជានិច្ច ហើយនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យប្រទេសកម្ពុជា មាន កេរ្តិ៍ឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ មិនចាញ់បណ្ដាលប្រទេសផ្សេងៗនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
83 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
916 នាក់
ខែនេះ :
4012 នាក់
3 ខែនេះ :
14991 នាក់
សរុប :
295705 នាក់