ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ជាន់មីនតោនម្នាក់ទៀតហើយ ខណៈពលរដ្ឋម្នាក់បើកត្រាក់ទ័រភ្ជួរដីស្រែ ប៉ះធ្វើឲ្យផ្ទុះ រងរបួសធ្ងន់ នៅស្រុកបវេល
Sat,30 May 2020 (Time 01:03 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 51នាក់)

គិតៗទៅ គ្រោះថ្នាក់ពិតជាមួលមិនឃើញពិតមែន យ៉ាងណាមិញទឹកដីខេត្តបាត់ដំបង បើទោះជាកន្លងមក គេបាន
ឃើញអង្គការស៊ីម៉ាក់ តែងបានដោះគ្រាប់មីនអស់យ៉ាងណាទៅហើយ ប៉ុន្តែប្រជាពលរដ្ឋ គឺនៅតែរងគ្រោះដោយ គ្រាប់មីនដដែល ជាក់ស្តែង បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាង
តក់ស្លុតបំផុត ក្រោយបើកត្រាក់ទ័រភ្ជួរដីស្រែប៉ះចំមីនតោន បណ្តាលឲ្យផ្ទុះឡើង ។

លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានឲ្យដឹងថា ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាង លើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី ១១ ភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

ក្នុងនោះ បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ រឿត ថេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល បានយកត្រាក់ទ័រ ម៉ាក kubota មកស៊ីឈ្នួលភ្ជួរដីស្រែឲ្យឈ្មោះ លឹម អូន នៅចំណុចកើតហេតុខាងលើ ខណៈដែលកំពុងភ្ជួរសុខៗ ក៏ស្រាប់តែ ប៉ះចំមីនតោនបង្កឲ្យផ្ទុះឡើង បណ្តាលឲ្យតៃកុងរងរបួសធ្ងន់ ចំណែកត្រាក់ទ័រខូចខាតមួយកំណាត់មុខផងដែរ។

ក្រោយពីពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យបវេល១ ស្ថិត ក្នុងស្រុកបវេល ខេត្តបាត់ដំបង ។

នេះជារឿងរ៉ាវមួយនៅក្នុងសង្គម យ៉ាងណាមិញគ្រោះថ្នាក់នៅចំពោះមុខ យើងទាំងអស់គ្នា មិនអាចមើលឃើញ នោះទេ ដូច្នេះ សូមបងប្អូនទាំងឡាយណាដែលប្រកបការងារ ព្យួរដីស្រែតាមទីតាំងមួយចំនួន សូមមេត្តាប្រយ័ត្ន ប្រយែងឲ្យបានខ្ពស់ នៅលើទីតាំងណាមួយដែលខ្លួនមានការសង្ស័យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
76 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
909 នាក់
ខែនេះ :
4005 នាក់
3 ខែនេះ :
14984 នាក់
សរុប :
295698 នាក់