ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
រថយន្ដបើកវ៉ាគ្នា ទីបំផុតបាត់ម្ចាស់ការ ផ្ងារជើង លើផ្លូវជាតិ ១៣០ អំពល់ដល់សមត្ថកិច្ចកំពង់ស្ពឺ ចុះធ្វើកំណត់ ហេតុ ទាំងកណ្តាលថ្ងៃ
Thu,28 May 2020 (Time 12:32 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 63នាក់)

ចឹងបានតែថា គ្រោះថ្នាក់នៅចំពោះមុខគឺមើលមិនឃើញនោះទេ យ៉ាងណាមិញរថយន្ត២គ្រឿង ព្រោះតែអ្នកបើក បញ្ជាយានយន្តមានចិត្តក្លាហានចង់ចាញ់ចង់ឈ្នះ បើកជែងគ្នាក្នុងល្បឿនលឿន ទីបំផុតនោះ គឺបាត់ម្ចាស់ការ មិន អាចគ្រប់គ្រងកម្លាំងគ្រឿងម៉ាស៊ីនបាន រឿងអីរថយន្តទាំងនោះ មិនដេកននៀលលើថ្នល់ជាតិ បង្អួតមហាជនលេង


គួររំលឹកថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះ នៅលើកំណាត់ផ្លូវជាតិលេខ ១៣០ ត្រង់ចំណុច ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្តដឹកថ្ម ០១គ្រឿង ម៉ាក FUSO ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-2889 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-7090 បើកបរដោយឈ្មោះ ហឿន រតនៈ ភេទប្រុស អាយុ២៨ រស់នៅភូមិត្រពាំងឈូក ឃុំបេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមប្រភពពីអ្នកឃើញហេតុការណ៌បានឲ្យដឹងថា មុនកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងទៀត ប្រភេទ បែន ក្បាលពណ៌ស (មិនចាំស្លាកលេខ..) បានបើកវ៉ាជែងគ្នា ក្នុងទិសដៅស្របគ្នា ពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ទន្ទឹមគ្នា រថយន្ដនោះបានរេចង្កូតមកកៀករថយន្ដខ្លួន ដោយសារតែស្ថានភាពគ្រោះថ្នាក់ខ្លួន បានយក ចង្កូតអែមខាងស្ដាំដៃ ប៉ុន្ដែស្ថានភាពមិនអំណោយផល ក៏កាច់ក្រឡាប់តែម្ដងទៅ ។

ក្នុងហេតុការណ៍ខាងលើ មិនបណ្តាលឲ្យមានការរងរបួសធ្ងន់ធ្ងរនោះទេ និងមិនមានការប៉ះទង្គិចរវាងអ្នក ធ្វើដំ ណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើដែរ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុក.ខេត្ត ដែលចុះអន្ដរាគមន៍ភ្លាមៗ ក្រោយកើតហេតុថា កត្ដាដែលនាំឲ្យគ្រោះថ្នាក់បណ្ដាលឲ្យក្រឡាប់រថយន្តដឹកថ្ម គឺមកពីការបាត់ម្ចាស់ការ ក្នុងការបញ្ជា គ្រប់គ្រងដៃ ចង្កូតរថយន្ដ ព្រោះតែមានមហន្ដរាយបង្កឡើង ដោយរថយន្ដមួយទៀត ដែលបើកបរក្នុងស្ថានភាព វ៉ាជែងផ្លូវតូច
ចង្អៀតមិនអំណោយផលក្នុងការអនុញ្ញាតឲ្យរថយន្តអាចធ្វើការវ៉ាបាន ។

នៅក្នុងហេតុការណ៌គ្រោះថ្នាក់នេះ តំណាងក្រុមហ៊ុនរថយន្តដឹកថ្ម បានមកស្ទួចយករថយន្ដចេញពីកន្លែងកើត ហេតុ និងបានបញ្ជូនសំណុំរឿងមកការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីពិនិត្យ និងចាត់ការតាមនីតិវិធីច្បាប់ហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
68 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
901 នាក់
ខែនេះ :
3997 នាក់
3 ខែនេះ :
14976 នាក់
សរុប :
295690 នាក់