ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អ្នកសារព័ត៌មាន មិនត្រូវយកមេក្រូ ទៅតាមសម្ភាសន៍សមត្ថកិច្ច ក្នុងពេលដែលរឿងស្ថិតក្នុងការតាមដាននៅ ឡើយនោះទេ
Mon,18 May 2020 (Time 01:05 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 47នាក់)

ក្នុងតួនាទីជាអ្នកសារព័ត៌មាន គឺមិនត្រូវយកមេក្រូ ទៅតាមសម្ភាសន៍សមត្ថកិច្ច ដែលរូបគាត់ក្នុងពេលដែល រឿងនោះ កំពុងស្ថិតក្នុងការតាមដាននៅឡើយនោះទេ ព្រោះចំណុចមួយនេះ វាជាកំហុសឆ្គងទាំងស្រុង ពីក្រម សីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន មិនគួរធ្វើនោះទេ ។

ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៌បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញ ប្រចាំសបា្តហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០២០ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រុញឲ្យអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ត្រូវធ្វើការរំលឹកដល់អ្នក សារព័ត៌មានមួយចំនួន ពិសេសតាម អនឡាញ ដែលតែងតែទៅសំភាសន៍សមត្ថកិច្ច នៅពេលគេកំពុងតែរវល់ បំពេញកិច្ចការងារអ្វីមួយ ដែលកើតមានឡើងភ្លាមៗ ហើយអ្នកសារព័ត៌មានទាំងនោះ បានយកក្បាល មេក្រូ ទៅតាមសម្ភាស៍ក្នុងពេលដែលរឿងនោះ ស្ថិតក្នុងការតាមដាននៅឡើយ ដែលជាចំណុចមួយខុសទាំងស្រុងពី ក្រមសីលធម៍វិជ្ជាជីវៈ នៃអ្នកសារព័ត៌មាន មិនគួរធ្វើនោះទេ។

កិច្ចការងាររបស់សមត្ថកិច្ច និងមន្រ្តី គឺត្រូវធ្វើការងារនោះឲ្យបានចប់រួចរាល់ជាមុនសិន ទើបឲ្យអ្នកជំនាញ ឬ ក៏មន្រ្តីនាំពាក្យណាមួយ ជាអ្នកឆ្លើយថា តើរឿងទាំងនោះកើតឡើងដោយសារអ្វី? ហើយអ្នកសារព័ត៌មាន ក៏ ត្រូវយល់ដែរថា កុំអាងខ្លួនជាអ្នកកាសែត មានសិទ្ធិសួរគ្រប់ ពេលនោះឡើយ នៅក្នុងខណៈគេកំពុងបំពេញការ ងារ ក្នុងជំនាញមិនទាន់ចប់នៅឡើយ នោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សួន សេរីរដ្ឋា អតីតមេបក្ស អំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់មុខដំណែងលោកផ្កាយ៣ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីរំលោភដីសាធារណៈ របស់រដ្ឋរាប់សិបហិកតា នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ហ្គេមបាញ់ត្រីនៅតាមផ្ទះ បងៗអាជ្ញាធរគាត់ចាំខ្លាំងពេក ឥឡូវមកកើតរីកពេញផ្សារស៊ីធីម៉ល ជាន់ទី៣ ក្បែរ តុលាការរាជធានីភ្នំពេញ វិញម្តង ចាំមើលអ្នកណាហ៊ានបង្ក្រាប ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
85 នាក់
ម្សិលមិញ :
158 នាក់
សប្តាហ៍នេះ :
918 នាក់
ខែនេះ :
4014 នាក់
3 ខែនេះ :
14993 នាក់
សរុប :
295707 នាក់