ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
បុរសម្នាក់ខឹងគូរដណ្តឹងសុំផ្តាច់ពាក្យ យកកូនកាំបិតចាក់ចំក្រោមឆ្អឹងជំនីខាងស្តាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ហើយ នៅមិនទាន់ដឹងថា លទ្ធផលបែបណានៅឡើយនោះទេ
Wed,30 December 2020 (Time 12:20 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 19នាក់)

ចឹងបានតែថា កុកអាចនឹងភ្លេចជុង ប៉ុន្តែជុងមិនដែលភ្លេចកុកនោះទេ ជាក់ស្តែងណាស់បុគ្គលដែលប្រព្រឹត្តល្មើស ផ្ទុយពីច្បាប់ នៅទីបំផុតសំណាញ់ច្បាប់ គង់នឹងស្រាវជ្រាវ វែកមុខ រកមាត់ យកមកផ្តន្ទាទោសបង្ហាញសង្គមឲ្យ ឃើញ ជាក់មិនខាន ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ បុរសម្នាក់ដែលជាអ្នកក្លាហានហួសតម្រា នៅទីបំផុតត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនហើយ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ បន្ទាប់ពីប៉ុនប៉ងឃាតកម្ម ដោយយកកូនកាំបិតចុងស្រួច ចាក់នារីដែលជាគូរដណ្តឹងរង
របួសជ្រៅត្រង់ក្រោមឆ្អឹងជំនីខាងស្តាំ ហើយរត់គេចខ្លួនអស់មួយរយៈ ។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី មានករណីកើតហេតុប៉ុនប៉ងមនុស្សឃាតមួយបានកើតឡើង នៅចំណុចតាមផ្លូវភូមិ ស្ទឹង ជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ ។ ចំណែកជនសង្ស័យឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ស្រាក្រឡុក ។ ចំពោះវត្ថុតាងសមត្ថកិច្ចចាប់យករួមមានៈ កូនកាំបិតចុងស្រួច ប្រវែង២២,៥សង្ទីម៉ែត្រ មានប្រឡាក់ឈាម០១ ។ បណ្តាលឲ្យជនរងគ្រោះមានរបួសស្នាមត្រង់ក្រោមឆ្អឹងជំនីខាងស្តាំ មានស្នាមដាច់ចូលជ្រៅហូរឈាមជាទម្ងន់ ។

លោកឧត្តមសេនីយ៍ត្រី បានបន្តឲ្យដឹងថា មុនពេលវេលាកើតហេតុខាងលើជនសង្ស័យ និងជនរងគ្រោះជាអតីតគូរដណ្តឹងនិងគ្នា តែដោយសារជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់វាយធ្វើបាបជនរងគ្រោះជាញឹកញាប់ ហើយកន្លងមកជនរងគ្រោះក៏ធ្លាប់បានដាក់ពាក្យប្តឹងរក្សាទុកនៅប៉ុស្តិ៍ដើមមៀនទៀតផង នោះ នៅទីបំផុតក៏សម្រេចផ្តាច់ពាក្យវិញ ប៉ុន្តែទោះជាយ៉ាងណាជនសង្ស័យ នៅព្យាយាមខលមកទាក់ទងរំ ខានជនរងគ្រោះរហូត ។

រហូតមកដល់ថ្ងៃកើតហេតុនោះ ឪពុកជនរងគ្រោះបានឌុបជនរងគ្រោះជាគូរដណ្តឹង ទៅហៅជនសង្ស័យចេញពីផ្ទះ ហើយក៏ណាត់ជួបគ្នានៅប៉ុស្តិ៍ដើមមៀន ដើម្បីនិយាយគ្នាឲ្យបានដាច់ស្រាច់ ជៀសវាងរំខានដល់ ការរស់នៅរបស់កូនស្រីខ្លួន ស្រាប់តែនៅពេលដើរតាមផ្លូវមិនទាន់និយាយគ្នាផង ក៏ស្រាប់តែជនសង្ស័យដកកូនកាំបិតចុងស្រួច ដែលលាក់ទុកក្នុងចង្កេះ យកមកចាក់ជនរងគ្រោះចំក្រោមឆ្អឹងជំនីខាងស្តាំ បណ្តាលឲ្យលិចជ្រៅហូរឈាមយ៉ាងច្រើនសន្លប់លែងដឹងខ្លួន ហើយចំណែកជនសង្ស័យ បានបោះកាំបិតចោល រត់គេចខ្លួនបាត់តែម្តង ។

ក្រោយពេលកើតហេតុ ដោយបានការសម្របសម្រួលពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាបញ្ជាឲ្យចូលខ្លួន និងដោយបានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល បានចង្អុលដឹកនាំឲ្យការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងកំរិតធ្ងន់ សហការជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ និង ប៉ុស្តិ៍នគរបាលទន្លេបាសាក់១ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះស្រាវជ្រាវយ៉ាង ស្វិតស្វាញផងនោះ នៅទីបំផុត សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យបានហើយ នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ២០២០ នៅចំណុចមជ្ឈមណ្ឌលកំសាន្តទីក្រុងកោះពេជ្រ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពរួច ហើយ
រត់ទៅលាក់ខ្លួន ដោយប្រកបរបរ ធ្វើជាមេចុងភៅក្នុងហាងមួយកន្លែង ។

ក្នុងនោះតាមការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលយកកូនកាំបិតចាក់ប៉ុនប៉ងសម្លាប់អតីតនារីដែលជាគូរដណ្តឹងរបស់ខ្លួននោះ ដោយសារភ្លើងប្រចណ្ឌ និងខឹងគូរដណ្តឹងសុំផ្តាច់ពាក្យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធីហើយ។
នេះគឺជារឿងរ៉ាវមួយសម្រាប់សង្គម សម្រាប់សុភាពនារីទាំងអស់ មុននឹងសម្រេចផ្ញើវាសនា និងជីវិតទៅលើ បុរសណា ដែលខ្លួនពេញចិត្ត សូមស្វែងយល់ជាសវៀងជួបនូវរឿងរ៉ាវអកុសល ដូចជាករណីនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1064 នាក់
ខែនេះ :
5315 នាក់
3 ខែនេះ :
22306 នាក់
សរុប :
336844 នាក់