ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ល្បីពេញបណ្តាញសង្គម... ស្រីវ័យក្មេង រូបស្រស់តំណាងលក់ផលិតផលប្រេនថ្មី! ស៊ីដាច់ប្រាក់កូនក្រុមជិតមួយលាន ដុល្លារ
Mon,28 December 2020 (Time 11:36 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 17នាក់)

ល្បីពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង ខណៈស្រីស្អាតវ័យក្មេងជាតំណាងលក់ផលិតផលប្រេនថ្មីម្នាក់ ស៊ីដាច់ ប្រាក់កូនក្រុមជិតមួយលានដុល្លារ ទិញផ្ទះ និងគ្រឿងអលង្កាលំអរខ្លួន ក្រោយពេលដែលកូនក្រុមតវ៉ា រឿងអីមិន ល្បីផ្អើលសមត្ថកិច្ចនាំខ្លួនចូលតុលាការ ។

គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនស្រីម្នាក់ ជាតំណាងលក់ផលិត ផលប្រេនថ្មី ករណីស៊ីដាច់ប្រាក់ជិតមួយលានដុល្លារ មកតុលាការនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមច្បាប់។ ស្ដ្រីជនសង្ស័យវ័យក្មេង រូបស្រស់នេះ ឈ្មោះ ណើ ចាន់ត្រា តំណាងលក់ផលិតផល ប្រេនថ្មី CTM (គ្រឿងសំអាង)។

តាមដីការបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងផ្សារបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។ ស្ដ្រីរូបនេះ ជាតំណាងលក់ផលិតផលប្រេនថ្មី CTM (គ្រឿងសំអាង) ត្រូវបានកូនក្រុម ចំនួន១២នាក់ ដាក់ពាក្យបណ្តឹងចោទប្រកាន់ថា បានប្រមូលលុយជិត១លានដុល្លារ ហើយមិនប្រគល់ផលិតផល ឲ្យកូនក្រុមតំណាងចែកចាយ និងមិនទូទាត់លុយឲ្យម្ចាស់ប្រេនដើម ។

ក្នុងនោះដែរ ស្ដ្រីរូបនេះបានយកឈ្មោះអ្នកស្រី ទ្រី ដាណា ទៅឆបោកលុយតំណាងរបស់ខ្លួនយកលុយទៅទិញផ្ទះ និងសម្ភារៈទំនើបៗទៅវិញ ធ្វើឲ្យកូនក្រុមអន្ទះអន្ទែងក្តៅកើតទុក្ខមិនសុខចិត្ត នឹងទង្វើនេះយ៉ាងខ្លាំង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1047 នាក់
ខែនេះ :
5298 នាក់
3 ខែនេះ :
22289 នាក់
សរុប :
336827 នាក់