ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
រង់ចាំមើលថា លិខិតព្រមានរបស់ក្រសួងសុខាភិបាលម្តងនេះ អាចនឹងមានប្រសិទ្ធិភាពទៅលើគ្លីនិកឯកជន មួយ ចំនួនដែរឬក៏ទេ នៅពេលខាងមុខនេះ
Sat,26 December 2020 (Time 07:22 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 12នាក់)

មានការចាប់អារម្មណ៌ ក៏ដូចជាបញ្ចេញមតិយ៉ាងច្រើន ពីសំណាក់មហាជន នៅលើបណ្តាញផេកផ្លូវការរបស់ ក្រសួងសុខាភិបាល នៅក្រោយពេលដែលគណនីផេកផ្លូវការ របស់ក្រសួងសុខាភិបាល បានចេញសេចក្តីប្រ កាសរបស់ខ្លួន បង្ហោះជាសាធារណៈកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ ។ នៅក្នុងខ្លឹមសារនោះ បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងសុខាភិបាល បានសង្កេតឃើញ កន្លែងព្យាបាលជម្ងឺឯកជន មួយចំនួន បានអនុវត្តន៌ត្រឹមត្រូវទៅតាមសារាចរណ៌ណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី ការចេញវេជ្ជបញ្ជា តាមកុំព្យូទ័រ ។ ទន្ទឹមនឹងនោះដែរ ក៏នៅមានកន្លែងព្យាបាលជម្ងឺឯកជនមួយចំនួនទៀត នៅតែមិនព្រម អនុវត្ត ន៌ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជៈបញ្ជាដោយកុំព្យូទ័រ ដោយនៅតែបន្តចេញ វេជ្ជៈបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនវិជ្ជសាស្ត្រ ។

លិខិតក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ក្នុងករណីនៅតែមានកន្លែងព្យាបាលជម្ងឺឯកជនណាមួយ មិន ព្រមគោរពទៅតាមការណែនាំខាងលើនោះទេ ក្រសួងនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះកន្លែងព្យា បាលនោះ នឹងធ្វើការផាកពិន័យចំនួន៥.០០០.០០០រៀល ។ តាមប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយក្រសួងសុខាភិបាល ឬដកអាជ្ញាប័ណ្ណមកវិញ ព្រមទាំងបិទកន្លែង មិនឲ្យព្យាបាលជម្ងឺតទៅ ទៀតឡើយ ។

នេះគឺជាសេចក្តីប្រកាសជូនដំណឹងថ្មីមួយ ដែលប្រជាពលរដ្ឋទូទាំងបណ្តារាជធានីភ្នំពេញមានការចាប់អារម្មណ៌ ជាខ្លាំង ហើយក៏រង់ចាំមើលថា តើប្រកាសរបស់លោករដ្ឋមន្ត្រីមួយនេះ អាចមានប្រសិទ្ធិភាពឲ្យបណ្តាកន្លែងសំ រាកព្យាបាលឯកជន ជាច្រើននោះអនុវត្តន៌តាមដល់កម្រិតណា ពីព្រោះថា នៅថ្ងៃអនាគត ប្រសិនបើកន្លែង សំរាកព្យាបាលឯកជនដ៏សែនច្រើននោះ អាចធ្វើដូចទៅនឹងសេចក្តីជូនដំណឹងនេះ គឺជាភាពវិសេសវិសាល មួយដែលពលរដ្ឋទទួលបាន ។

មតិជាច្រើនក៏តែងលើកឡើងថា ការដែលគ្រូពេទ្យសរសេរចេញវេជ្ជៈបញ្ជាដោយដៃ ក្រវ៉េមក្រវ៉ាមមើលអត់ដាច់ យ៉ាងចឹងនោះ គឺជាចេតនាដែលអាចឲ្យ គ្រូពេទ្យមួយចំនួននោះ កាប់ស៊ីពលរដ្ឋអ្នកជម្ងឺបានយ៉ាងឆៅៗ ប៉ុន្តែបើ ចេញលិខិតដោយកុំព្យូទ័រ គ្រូពេទ្យមួយ ចំនួននោះ អាចនឹងលែងហ៊ានគៀបក្តាមយកលុយទៀតមិនខាន ។
ប៉ុន្តែទោះជាយ៉ាងណាពលរដ្ឋជាច្រើនសង្ឃឹមថា សេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាលនេះ អាច នឹងមានប្រសិទ្ធិភាពសម្រាប់ជាសង្គម នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1035 នាក់
ខែនេះ :
5286 នាក់
3 ខែនេះ :
22277 នាក់
សរុប :
336815 នាក់