ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ទីធ្លាក្នុងវត្តរ័ត្នមុន្នី គិរីឧត្តម ត្រូវបានព្រះសង្ឃ និងលោកតាអាចារ្យរួមគ្នាចាក់បេតុង ក្រោមការដឹកនាំរបស់ព្រះគ្រូ ថានធម្មោ ណយ វ៉ាន់ណាត ព្រះចៅអធិការវត្ត កំពុងអំពាវនាវស្នើសុំការជួយពីសប្បុរសជន ទីជិតឆ្ងាយ ចូលរួម តាមសទ្ធាហើយ
Thu,24 December 2020 (Time 01:15 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 20នាក់)

អស់រយៈពេលប៉ុន្មានថ្ងៃនេះ ទីធ្លាវត្តរ័ត្នមុន្នីគិរីឧត្តម ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដោយផ្ទាល់ពីព្រះគ្រូថានធម្មោ ណយ វ៉ាន់ណាត ជាព្រះចៅអធិការវត្ត បានដឹក នាំកសាងចាក់បេតុងក្នុងវត្តជាបន្តបន្ទាប់ ។

ព្រះគ្រូថានធម្មោ ណយ វ៉ាន់ណាត បានសង្ឃដេកាថា ដោយមើលឃើញពីសេចក្តីល្អរបស់់ប្រជាពុទ្ធបរិស័ទ ដែល តែងចូលរួមសាងបុណ្យកុសលជាមួយវត្ត ហើយដោយមើលឃើញពីសភាពទីធ្លាមានសភាពមិនសមរម្យបំរើប្រ យោជន៌ញាតិញោមអ្នកដែលមានសទ្ធាឆ្លងកាត់ផងនោះ ទើបព្រះគ្រូ សម្រេចចំណាយបច្ច័យថវិកាក្នុងវត្ត យក មកកសាងចាក់សាបបេតុងក្នុងទីធ្លាវត្តឲ្យមានសភាពស្អាតល្អងាយស្រួលញាតិញោមប្រជាពុទ្ធបរិស័ទធ្វើដំណើរ មកសាងបុណ្យកុសល្យ ។

ព្រះគ្រូ បានមានសង្ឃដេកាបន្តថា ដោយវត្តមានសភាពខ្វះខាតបច្ច័យថវិកា សម្រាប់ជួយជាងផងនោះ ព្រះគ្រូ បានសម្រេច ដឹកនាំព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្តនិងប្រជាពុទ្ធ បរិស័ទចំណុះជើងវត្ត រួមគ្នាធ្វើការកសាងចាក់បេតុងនេះឡើង ដើម្បីទទួលញាតិញោមអ្នកដែលមានបំណងសាង បុណ្យកុសលនៅពេលខាងមុខជាបន្ត ។

តាមគោលនយោបាយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែលើក ឡើងថា សម្តេចមានបំណងចង់ឲ្យវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រដើមទន្ទឹមគ្នា អញ្ចឹងហើយមិនថាតែសំ ណង់អាគារពាណិជ្ជកម្ម ឬក៏សំណង់តាមទីវត្តអារាម គឺត្រូវមានការអភិវឌ្ឍន៌ព្រមគ្នា ជាក់ស្តែងការខិតខំប្រើ កម្លាំងកាយរបស់ព្រះសង្ឃជាច្រើនអង្គក្នុងការកសាងចាក់បេតុងនេះផងដែរ ក៏ជាការឆ្លៀតឧិកាសរបស់ព្រះជា ច្រើនអង្គ បន្ទាប់ពីឆាន់រួច និងសិក្សារៀនសូត្រព្រះធម៌ផ្សេងៗនោះ គឺព្រះសង្ឃជាច្រើនអង្គត្រូវបានជួបជុំគ្នា ចូលរួមធ្វើការកសាងចាក់បេតុទីធ្លាក្នុងវត្តនេះ ឲ្យកាន់តែមានសោភ័ណ្ឌភាពឡើង ។

ព្រះគ្រូថានធម្មោ ណយ វ៉ាន់ណាត បានមានសង្ឃដេកាថា ជាក់ស្តែងណាស់បើទោះជាបច្ចុប្បន្ននេះ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តមានការរួមគ្នាយាងសស្រាក់សស្រាំជួសជុលកសាងវត្តក៏ដោយក្តី ប៉ុន្តែសម្រាប់ វត្តរ័ត្នមុនី្នគិរីឧត្តម គឺនៅមានសភាពខ្វះខាតបច្ច័យថវិកាជាច្រើនសម្រាប់កសាងបង្ហើយនូវសមិទ្ធផលមួយនេះឲ្យ មានរូបរាងជាស្ថាពរ ។ ក្នុងនោះព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត រ័ត្នមុន្នីគិរីឧត្តមទាំងអស់ សូមសំ ណូមពរដល់ញាតិញោមពុទ្ធបរិស័ទទីជិតឆ្ងាយទាំងអស់ សូមមេត្តាជួយចូលរួមសាងបុណ្យកុសលជាមួយសមិទ្ធ ផលទាំងនេះ តាមសទ្ធារបស់ខ្លួន ដើម្បីតំកល់ទុកជាអរិយទ្រព្យសម្រាប់ខ្លួនទៅជាតិនេះ និងជាតិខាងមុខ រៀងៗ ខ្លួនផងចុះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
59 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1048 នាក់
ខែនេះ :
5299 នាក់
3 ខែនេះ :
22290 នាក់
សរុប :
336828 នាក់