ឧត្តមសេនីយ៏ឯក ស្រី ឌឹក អញ្ជើញចុះពិនិត្យទីតាំងអគារបំរុង នឹងត្រៀមធ្វើជាមណ្ឌលចត្តាឡីស័ក នៅតាម បណ្តាអង្គភាពកងពលតូចទាំង៣ ចំណុះកងពលធំអន្តរាគមន៏លេខ៣
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៏ឯក ស្រី ឌឹក មេបញ្ជាការងកងទ័ពជើងគោក និងជា មេបញ្ជការកងពលធំអន្តរាគមន៏លេខ៣ ដែលរួមដំណើរដោយនាយ នាយរង នឹងនាយសេនាធិការ មេបញ្ជា ការរង ស្ថិតនៅក្រោមឱវាទជាច្រើនរូបផងដែរ បានអញ្ជើញចុះពិនិត្យទីតាំង នឹងអគារនៅតាមបណ្តាអង្គភាព កងពូលតូចទាំង៣ចំណុះឲ្យកងពលធំអន្តរាគមន៏លេខ៣ រួម មានកងពលតូចអន្តរាគមន៏លេខ៧ លេខ៨ នឹង លេខ៩ ដើម្បីត្រៀមបំរុងទុកធ្វើជាមណ្ឌលចត្តាឡីស័ក បង្កាទប់ស្កាត់ជំងឺកូវីដ១៩ ។
នៅក្នុងដំណើរអញ្ជើញចុះទៅពិនិត្យអគារក៏ដូចជាបរិវេណទីតាំងដែល នឹងត្រូវត្រៀមទុកធ្វើជាមណ្ឌលចត្តាឡី ស័ក នាឧិកាសនោះ លោកឧត្តមសេនីយ៏ឯក មេបញ្ជាការកងពលធំលេខ៣ បានអញ្ជើញមានប្រសាសន៏ណែ នាំទៅដល់នាយ នឹងពលទាហ៊ាន ដោយធ្វើយ៉ាងណាត្រូវចូលរួមបោសសំអាត នឹងអនាម័យទីធ្លាក្នុងបរិវេណ អគារដែលត្រូវត្រៀមបំរុងទាំងប៉ុន្មាន ដែលមានស្រាប់នោះ អោយបានស្អាតនឹងរៀបចំអោយមានគ្រែក្នុងបន្ទប់ អគារនិមួយៗ អោយមានគម្លាតចេញ២គ្នា អោយបានយ៉ាងតិច១ម៉ែត្រកន្លះ ទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្ទប់ទឹក ចង្ក្រាន នឹងផ្ទះបាយ ជាពិសេសប្រភពទឹកស្អាតសម្រាប់ ទុកជាការប្រើប្រាសប្រចាំថ្ងៃ ដោយនេះវាជាកត្តាចាំបាច់បំផុត ដោយមិនអាចនឹងធ្វេសប្រហែសបានឡើយ។
បន្ថែមពីនោះ លោកមេបញ្ជាការក៏បានលើកឡើងផងដែរថា បញ្ហាភ្លើងក៏វាមានសារះសំខាន់នោះដែរ សម្រាប់ ការបំភ្លឺហើយទ្វារបង្អួចរបស់អគារនិមួយៗ ត្រូវអោយមានកាបើកចំហជានិច្ច ដើម្បីទាញយកខ្យល់អាកាសបរិ សុទ្ធ ដើម្បីបរិយាកាសល្អហើយបើបរិយាកាសល្អ នោះហើយក៏វាបានកាត់បន្ថយមេរោគជំងឺផ្សេងៗមួយចំនួន បានមួយចំណែកនោះដែរ ។
ជាមួយគ្នានោះលោកមេញ្ជាការក៏បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ នៃបណ្តាកងកំលាំងនៅតាមបណ្តាអង្គ ភាពនិមួយៗ ត្រូវចូលរួមសហកាអោយបានជាប់ជាប្រចាំ ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធក៏ដូចជាសមត្ថកិច្ចនៅ តាមបណ្តាមូលដ្ឋាននិមួយៗ ដើម្បីស្វែងរកពត៏មានទាំងឡាយណាដែលពាក់ព័ន្ធជាមួយនឹងបងប្អូនប្រជាពល រដ្ឋដែលពួកគាត់បានចំណាកស្រុកទៅរកកាងាធ្វើនៅឯប្រទេសថៃ ហើយបច្ចុប្បន្នប្រទេសថៃកំពុងតែផ្ទុះជំងឺ កូវីដ១៩នេះ ចឹងហើយនៅពេលណាដែលមានបងប្អូនប្រជាពលរដ្ឋយើងត្រលប់មកពីប្រទេសថៃវិញ ត្រូវ អញ្ជើញពួកគាត់ធ្វើចត្តាឡីស័កជាមុនអោយបាន១៤ថ្ងៃ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល រួចទើប អនុញ្ញាត្តិឲ្យពួកគាត់ទៅជួបជុំគ្រួសាររបស់ពួកគាត់បាន។
លោកមេបញ្ជាការថា បើសង្គ្រាមដែលបង្កឡើងដោយមនុស្សនឹងមនុស្ស យើងនឹងអាចមើលឃើញ តែបើធ្វើ សង្គ្រាមជាមួយមេរោគជំងឺ១៩នេះ យើងនិងមិនអាចមើលឃើញនោះទេ តែបើទោះបីអ្វីដែលមេរោគមួយនេះ យើងមើលមិនឃើញរូបរាងពិតរបស់វាយ៉ាងនេះក៏ដោយ ក៏យើងត្រូវមានពិធីសាស្ត្រកាពារមិនអោយវាផលបាន យ៉ាងតិចពី២ ទៅ៣ដងក្នុង១ថ្ងៃ ក៏វាកាពាររោគឆ្លងដ៏កាចសាហាវ១នេះបានដែរ។
ឆ្លៀតក្នុងឧិកាសនោះ លោកមេបញ្ជាការ រួមនឹងសហការីរបស់លោកក៏បានអញ្ជើញចុះពិនិត្យនូវរាល់សកម្ម ភាពបង្កបង្កើនផលដាំដំណាំរួមផ្សំរបស់នាយ នឹងពលទាហាននៅតាមបណ្តាអង្គភានិមួយៗ នាតំណាក់កាល សម័យកូវីដ១៩ កំពុងវាយលុកនោះដោយលោកមេបញ្ជាការ ក៏បានធ្វើការកោតសសើរដល់នាយ នឹងពលទា ហ៊ានទាំងអស់ ដែលបានខិតខំបង្កើនមុខរបរ ដើម្បីទុកសម្រាប់ផ្គត់ផ្គង់ដល់អង្គភាពរបស់ខ្លួននោះ ៕