ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
ព្រះគ្រូចៅអធិការវត្តចេតិយថ្មី ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើឃាតក្នុងកុដិ ដោយមិនទាន់មូលហេតុ
Mon,21 December 2020 (Time 11:25 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 725នាក់)

ព្រះចៅអធិការវត្តចេតិយថ្មី ព្រះនាម ភោគ ធារិទ្ធ ហៅតាតឿ ហៅ តាតុប ព្រះជន្ម៥៣វស្សា ជាចៅអធិការ វត្តចេតិយថ្មី ស្ថិតក្នុងភូមិចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានជនមិនស្គាល់អត្ត សញ្ញាណធ្វើឃាត ដោយយកខ្សែរឹត.ក បណ្ដាលឲ្យសុគតយ៉ាងអាណោចអាធម័ បង្កការភ្ញាក់ផ្អើលឡើងកាល ពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចលើកុដិក្នុងវត្តចេតិយថ្មី ស្ថិតក្នុងភូមិចេតិយថ្មី ឃុំវិហារ ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

តាមសេចក្តីរាយការណ៌បានឲ្យដឹងថា នៅមុនមានការភ្ញាក់ផ្អើល មានលោកយាយម្នាក់ឈ្មោះ ប៉ិច សារឿន ហៅយាយ ប៉ុក អាយុ៦៧ឆ្នាំ រស់នៅក្នុងវត្ត បានទៅនិមន្តព្រះសង្ឃរងគ្រោះ ពីក្នុងកុដិឱ្យទៅឆាន់ចង្ហាន់ពេល ព្រឹក។ ពេលគាត់ទៅដល់មុខកុដិ បានស្រែកហៅព្រះសង្ឃ ព្រះចៅអធិការ ប៉ុន្តែមិនឮសំឡេងឆ្លើយ ក៏ត្រឡប់ មកវិញ។ លុះមួយសន្ទុះក្រោយមក មានលោកយាយម្នាក់ទៀតឈ្មោះ ធ្លក យន អាយុ៧០ឆ្នាំ បានទៅហៅ ព្រះសង្ឃអង្គដដែលទៅឆាន់ចង្ហាន់ ប៉ុន្តែនៅតែមិនមានការឆ្លើយតបដដែល ។ ក្រោយពេលមានការងឿងឆ្ងល់ ក៏រុញទ្វារចូលក្នុងកុដិ ស្រាប់តែឃើញព្រះអង្គចៅអធិការវត្ត បានសុគតនៅលើគ្រែ និងមានភួយពណ៌លឿង គ្របពីលើព្រះកេស ទើបបានភ្ញាក់ផ្អើលឆោឡោ ដល់លោកយាយលោកតាក្នុងវត្ត និងហៅពុទ្ធបរិស័ទឱ្យមក មើល រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍វិហារហ្លួង និងនគរបាលស្រុក ដើម្បីធ្វើការពិនិត្យ ។

ក្រោយពីនគរបាលទទួលបានព័ត៌មាន ភ្លាមក៏ចុះមកធ្វើការពិនិត្យឃើញថា៖ សាកសពនៅលើគ្រែ បែរព្រះ កេសទៅត្បូង ជើងស្តាំម្ខាងគងលើខ្នើយ ជើងឆ្វេងសំយុងចុះក្រោម លើផ្ទៃមុខមានស្នាមប្រឡាក់ឈាម និង លៀនអណ្តាតចេញក្រៅ មានខ្សែនីឡុងពណ៌ស(ខ្សែកន្ទុយកណ្តុរ) រិតនៅជុំវិញកសាកសព និងមានស្នាម រលាត់នៅផ្នែកទ្រូងខាងស្តាំ និង ស្នាមរលាត់សើស្បែកលើកញ្ចឹងក។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ព្រះសង្ឃរងគ្រោះ ស្លាប់ដោយសារគេយកខ្សែរឹត.ក បណ្តាលអោយថប់ ដង្ហើមស្លាប់ ។ ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ កំពុងធ្វើការស៉ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញា ដើម្បីស្វែងរកជនដៃដល់ជាឃាតករ មកផ្ដន្ទា ទោសតាមនីតិវិធី ។

នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម មិនគួរណាជនល្មើស ហ៊ានប្រព្រឹត្តអំពីទាំងអស់នេះ ដោយមិនខ្លាចបុណ្យ បាបសោះនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
571 នាក់
សប្តាហ៍នេះ :
1348 នាក់
ខែនេះ :
6434 នាក់
3 ខែនេះ :
19524 នាក់
សរុប :
559419 នាក់