ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
តើជាវាសនារបស់ពលរដ្ឋ ឬក៏អាជ្ញាធរថ្នាក់ដឹកនាំមូលដ្ឋានសង្ងំយកសុខ បានជាត្រូវឲ្យពលរដ្ឋប្រើប្រាសផ្លូវបេ តុងបែបនរក ប្រឈមទីហានីភ័យរាប់ឆ្នាំ គ្មានអស់លោកណា ជួយបើកភ្នែកអើពើ សោះយ៉ាងចឹង
Sat,19 December 2020 (Time 10:00 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 15នាក់)

បទចម្រៀងមួយឃ្លា អាជ័យធ្លាក់ទឹកហៃអើៗ គឺកំពុងបានពលរដ្ឋទាំងខណ្ឌពោធិ៍សែនជ័យ ច្រៀងរកទីបញ្ចប់ មិនឃើញហើយ ។ ការដែលបទចម្រៀងមួយឃ្លានេះ ច្រៀងរកទីបញ្ចប់មិនឃើញ ក៏ព្រោះតែពួកគាត់បានឃើញ អស់លោកមន្ត្រីអាជ្ញាធរមូលដ្ឋាន រាប់តាំងពីលំដាប់មេភូមិ រហូតដល់ថ្នាក់លោក ហែម ដារិទ្ធ ដែលជាអភិបាល ខណ្ឌពោធិ៍សែនជ័យ គឺកំពុងសង្ងំយ៉ាងមានក្តីសុខ ទុក ឲ្យកំណាត់ផ្លូវមួយខ្សែនេះ ក្លាយជាជង្ហុក ហើយក៏តែងបង្ក ហានីភ័យដល់ពលរដ្ឋឲ្យរងគ្រោះថ្នាក់ជាញឹកញាប់ គ្មានការចុះអើពើសូម្បីប៉ិនក្រចក ។

ទីតាំងផ្លូវមួយខ្សែនេះ គឺមានឈ្មោះថា ផ្លូវអង្គតាមិញ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ។ ទីតាំងកំណាត់ផ្លូវនេះ គឺចាប់ពីចំណុចបំបែកផ្លូវម៉ៃដា ២០០៤ ឈ្ពោះ ទៅផ្លូវវេងស្រេង ដែលប្រវែងមិនប៉ុន្មានគីឡូម៉ែត្រនោះទេ ប៉ុន្តែស្ថានភាពផ្លូវ គឺត្រូវបានដាច់បែកធ្លុះធ្លាយបេតុងផ្លូវ ក្លាយជាជង្ហុក ជាយូរឆ្នាំណាស់មកហើយ ហើយក៏បានធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើររងគ្រោះដួលដេកជាច្រើនករណី មក ហើយណាស់ដែរ ។

តាមការលើកឡើងរបស់ពលរដ្ឋបានបញ្ជាក់ថា លើសពីផ្លូវដាច់បែកបាក់ហើយនោះ ទីតាំងនេះ បានដក់នូវ ទឹកស្អុយពាសពេញផ្លូវ អ្នកធ្វើដំណើរគ្រប់ៗគ្នា នៅពេលដែលឆ្លងកាត់ផ្លូវមួយនេះម្តងៗ គឺត្រូវប្រឈមទៅនឹង ការ ជៈសាចទឹកស្អុយឲ្យរលួយពេញផ្លូវ ក្លាយជាមូលហេតុធ្វើឲ្យពលរដ្ឋកាន់តែក្តៅក្រហាយជាមួយអាជ្ញាធរ សង្កាត់ និងខណ្ឌ គ្មានស្រាកស្រាន្តសោះនោះទេ ។

ទាក់ទិនទៅនឹងការត្អូញត្អែរបស់ពលរដ្ឋនេះផងដែរ កន្លងមកលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ធ្លាប់បានប្រាប់ឲ្យដឹងថា ទីតាំងផ្លូវអង្គតាមិញនេះ គឺគម្រោងសាលាក្រុងទម្លាក់កញ្ចប់ថវិកាឲ្យជួសជុលសាងសង់ នៅក្នុងឆ្នាំ ២០២១ខាងមុខ អញ្ចឹងហើយនៅពេលនេះ បច្ចុប្បន្នកញ្ចប់ថវិកាសម្រាប់ជួលជុលផ្លូវមួយនេះ នៅ មិនទាន់មាន នោះទេ ។

ទោះជាអាជ្ញាធរសង្កាត់ និងខណ្ឌពោធិ៍សែនជ័យ បានអះអាងបែបនេះ ក៏ដោយក្តីប្រជាពលរដ្ឋជាច្រើនដែលរស់ នៅជាប់ផ្លូវនរកមួយនេះ បានលើកឡើងថា ពួកគាត់ងឿងឆ្ងល់ណាស់ថា តើថ្នាក់ដឹកនាំដែលម្រើរាស្ត្រ សម័យ នេះ ពិតជាសង្ងំសុខ បែបអាជ័យធ្លាក់ទឹកហៃអើៗ មែនទេឬយ៉ាងណា? បច្ចុប្បន្នប្រសិនបើអស់លោកទាំង នោះមានឆន្ទៈស្រឡាញ់រាស្ត្រ បម្រើរាស្ត្រមែននោះ គឺគ្រាន់តែនាំគ្នា ទិញស៊ីម៉ង់តិ៍ម្នាក់មួយបាវ ម៉្លេះមន្ត្រីក្នុង សាលាខណ្ឌត្រឹមតែ១០នាក់ គឺប្រាកដមានស៊ីម៉ង់តិ៍១០បាវ គ្រាន់នឹងចាក់លុបចំណុចទីតាំងកន្លែងខូចៗអស់ជាក់ មិនខាន ប៉ុន្តែនេះមកពីមន្ត្រីមើលបំណាំគ្នា ហើយការដែលអាជ្ញាធរមន្ត្រីលែងសម្តីទាំងអស់ នាំគ្នាដេកចាំឲ្យ លុយគម្រោងធ្លាក់ ទើបខ្លួនអើពើទុក្ខលំបាករាស្ត្រនេះ គឺមិនខុសពីចម្រៀងអាជ័យធ្លាក់ទឹកហៃអើៗនោះទេ ដូច្នេះហើយ សម្តីមួយឃ្លារបស់ប្រមុខរាជរដ្ឋាភិបាល ដែលលើកឡើងថា មន្ត្រីរាជការជាអ្នកបម្រើរាស្ត្រនោះ តើជាសម្តីអត់ប្រយោជន៌ ដូចគ្នាយ៉ាងចឹង ព្រោះផ្លូវខូចរាស្ត្ររងទុក្ខរាប់ឆ្នាំ មន្ត្រីរង់ចាំលុយគម្រោង ទើបអើពើ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1051 នាក់
ខែនេះ :
5302 នាក់
3 ខែនេះ :
22293 នាក់
សរុប :
336831 នាក់