ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ឃាត់ខ្លួនបានព្រះសង្ឃក្លែងក្លាយ១អង្គ ខណៈដើរនិមន្តបិណ្ឌបាតបណ្តើរ លួចជក់គ្រឿងញៀនបណ្តើរ..
Sun,13 December 2020 (Time 11:52 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 45នាក់)

កាលពីវេលាម៉ោង ៦និង០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ នៅក្នុងស្រុកសេរីសោភ័ណ្ឌ កម្លាំង អាវុធហត្ថបានធ្វើការឃាត់ខ្លួនព្រះសង្ឃក្លែងក្លាយមួយអង្គ បន្ទាប់ពីបានទទួលសេចក្តីរាយការណ៌ពីប្រជាពលរដ្ឋ មកថា នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានព្រះសង្ឃក្លែងក្លាយ និមន្តដើរបិណ្ឌបាត បណ្តើរលួចជក់ថ្នាំបណ្តើរ ។

នៅក្រោយពេលដែលទទួលបានព័ត៌មាន គេបានឃើញ លោកវរៈសេនីយ៌ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូល ដ្ឋានរាជអាវុធហត្ថក្រុងសេរីសោភ័ណ្ឌ បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនព្រះសង្ឃនោះ តែម្តង ព្រមទាំងបានដកហូតបាននូវថ្នាំញៀនពណ៌លឿង ចំនួន ០២គ្រាប់ ទូរស័ព្ទដៃ ០១គ្រឿង ប្រាក់ខ្មែរចំនួន ៤០ម៉ឺនរៀល និងស្រោមសំបុត្រអញ្ជើញចូលរួមកសាងវត្តមួយចំនួន រួចបញ្ជូនមកមន្ទីរធម្មការ និងសាសនាខេត្ត បន្ទាយមានជ័យ ដើម្បីធ្វើការសួរនាំ ។

ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា សង្ឃក្លែងក្លាយមួយអង្គនោះ មានឈ្មោះ យ៉ុក សុខទិ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្រះខ្វៅ ឃុំបាក់ហុយ ស្រុកកម្រៀង ខេត្តបាត់ដំបង ក្រោយពីមន្ត្រីមន្ទីរធម្មកា និងសា សនាខេត្ត សួរនាំរួចមកទើបដឹងថា សង្ឃមួយអង្គនេះក្លែងក្លាយ ដោយគ្មានអ្វីជាសម្គាល់ខ្លួនឡើយ ហើយក៏បានធ្វើ ពិធីផ្សឹកនៅវត្តសមាធិផល ដោយមានការចូលរួមទាំងមន្ត្រីសង្ឃ និងធម្មការមន្ត្រីសង្ឃវត្តសមាធិផល រួចប្រគល់ មកឲ្យសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងសេរីសោភ័ណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន កម្លាំងជំនាញបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថក្រុងសេរីសោភ័ណ្ឌ បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

នេះគឺជារឿងរ៉ាវមួយដែលមហាជនជាច្រើនមានការស្អប់ខ្ពើម មិនគួរបុគ្គលខិលខូច តែងតែមានឧិកាសយក ព្រះពុទ្ធសាសនា ទៅបោកប្រាសមហាជន ដើម្បីយកប្រយោជន៌ ធ្វើមានធ្វើបាន យ៉ាងដូច្នោះនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1041 នាក់
ខែនេះ :
5292 នាក់
3 ខែនេះ :
22283 នាក់
សរុប :
336821 នាក់