ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អំពូលសឡាប្រមាណ៣០០អំពូល ត្រូវបានដាក់បំភ្លឺឲ្យប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងឃុំពោធិ៍ចំរើន ជាសទ្ធារបស់ ព្រះគ្រូបញ្ញាសារោ សឹម សុវណ្ណឌី ព្រះចៅអធិការវត្តមង្គលមានជ័យ
Mon,09 November 2020 (Time 04:43 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 50នាក់)

ថ្មីៗនេះ ព្រះគ្រូបញ្ញាសារោ សឹម សុវណ្ណឌី ព្រះចៅអធិការវត្តមង្គលមានជ័យ កំពុងត្រូវបានប្រជាពលរដ្ឋជាច្រើន ក្នុងឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានកោតសសើរ និងថ្លែងអំណរគុណ នូវទឹកព្រះទ័យរបស់ព្រះអង្គ ដែលបានជួយឧបត្ថម្ភនូវបង្គោល និងអំពូលផ្ទាំង សឡា បំភ្លឺផ្លូវក្នុងភូមិរបស់ពួកគាត់ នៅពេលរាត្រី ដែលបានធ្វើ ឲ្យពួកគាត់ទាំងអស់គ្នា ងាយស្រួលនៅក្នុងការធ្វើចរាចរនៅពេលយប់ ។

ប្រជាពលរដ្ឋជាច្រើននោះបានលើកឡើងថា នេះជាការជួយទំនុកបម្រុងថ្មីមួយរបស់ព្រះគ្រូ បន្ទាប់ពីកន្លងមក ពួក គាត់បានឃើញព្រះគ្រូជួយកសាងផ្លូវស្ទើរគ្រប់ទីកន្លែងក្នុងឃុំពោធិ៍ចំរើន ដែលជាទឹកព្រះទ័យដ៏ល្អមួយ ធ្វើឲ្យពលរដ្ឋ មានការគោរពយ៉ាងក្រៃលែង ។

ប្រជាពលរដ្ឋជាច្រើន ទាំងការងារកសិករ និងបងប្អូនជាកម្មករកម្មការនីរោងចក្រ នៅពេលបច្ចុប្បន្ន គឺងាយស្រួល នៅក្នុងចរាចរមិនថាពេលយប់ឬក៏ពេលថ្ងៃ ពោលបើធៀបទៅនឹងបណ្តាភូមិឃុំដ៏ទៃ គឺឃើញថា មានការងាយស្រួល
ជាងគេច្រើនណាស់ ដោយលើកឡើងថា ដងផ្លូវធ្វើដំណើរក៏ល្អ ហើយលើសពីនេះ នៅពេលរាត្រីឡើងពួកគាត់ ក៏ អាចធ្វើដំណើរបានស្រួល មិនខុសពីពេលថ្ងៃព្រោះតែអំណាច នៃពន្លឺផ្ទាំងអំពូលសឡា នេះ ។

សម្រាប់ការកោតសសើរ និងពោលមិនដាច់ពីមាត់របស់ប្រជាពលរដ្ឋនេះ ព្រះគ្រូ បញ្ញាសារោ សឹម សុវណ្ណឌី ព្រះចៅអធិការវត្តពោធិ៍ចម្រើន បានមានសង្ឃដេកាឲ្យដឹងថា អំពូលដែលព្រះគ្រូ បានដាក់តាមផ្លូវក្នុងភូមិជួយ សម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋនេះ គឺមានចំនួន៣០០បង្គោល អំពូលផ្ទាំងសឡា បើគិតជាវិសាល ភាពវិញ មានដល់ទៅចំនួន៤ភូមិក្នុងឃុំពោធិ៍ចំរើន នេះ។

ព្រះគ្រូបានបន្តថា អំពូលទាំងនេះ គឺជាបច្ច័យរបស់ព្រះគ្រូ បានតាមរយៈការចូលរួមរបស់ប្រជាពុទ្ធបរិស័ទ និងសប្បុ រសជននានាកន្លងមក ដែលប្រគេនព្រះគ្រូ ដោយព្រះគ្រូយកមកប្រើជាប្រយោជន៌ជួយដល់ពលរដ្ឋ ក្នុងបំណងចូល រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែម្តង ។

ស្របពេលទៅនឹងសង្ឃដេការរបស់ព្រះគ្រូចៅអធិការវត្តមង្គលមានជ័យផងនោះ ប្រជាពលរដ្ឋជាច្រើន បានលើក ឡើងថា ជានិច្ចជាកាល ពួកគាត់មានការសប្បាយរីករាយណាស់ ដោយព្រះគ្រូបញ្ញាសារោ សឹម សុវណ្ណឌី គឺជាព្រះ សង្ឃដ៏ល្អ ដែលតែងជួយផ្តល់នូវប្រយោជន៌យ៉ាងច្រើនដល់ពលរដ្ឋ ក្នុងនោះដូចជាកាលកន្លងទៅ ព្រះគ្រូបានកសាង ផ្លូវមួយខ្សែ មានប្រវែង៩គីឡូ រាប់ចាប់ពីផ្លូវជាតិលេខ៤១ មកទីវត្ត និងបន្តជួលជុលកែលំអរផ្លូវជាច្រើនតាមភូមិ ក្នុង ឃុំពោធិ៍ចំរើន ទៀតផង ៕


ព្រះគ្រូ បញ្ញាសារោ សឹម សុវណ្ណដី ព្រះចៅអធិការវត្តមង្គលមានជ័យ ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
266 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2051 នាក់
ខែនេះ :
8418 នាក់
3 ខែនេះ :
21432 នាក់
សរុប :
324390 នាក់