ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២០
Sun,08 November 2020 (Time 04:21 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 54នាក់)

នៅថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០២០ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្ដីពី ស្ថានភាពអាកាសធាតុ កូនព្យុះទី ២១ ឈ្មោះថា អេតូ ហើយក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការយក ចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលមានខ្លឹមសារថា យោងតាមការតាមដាន និងការវិវត្ត នៃស្ថានភាពអាកាសធាតុ បានបង្ហាញឃើញថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ វិសម្ពាធ Tropical Depression បាននឹងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះមកទិសបច្ចឹម ដោយ បង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី២១ ឈ្មោះថាអេតូ នៅថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២០។

តាមការព្យាករណ៍ព្យុះនេះនឹងថមថយឥទ្ធិពលទៅជាវិសម្ពាធTropical Depression ពេលចូលមកដល់លើឆ្នេរភាគ ខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២០ ហើយថមថយមកជាសម្ពាធទាប Low Pressure ពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជា នៅថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២០ ។

លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ មានស្ថានភាពដូចខាងក្រោម ១.បណ្ដារាជធានី ខេត្តនៅតំបន់ខ្ពង់រាបឦសាន ភាគខាងកើត ជាប់ព្រំ ដែនប្រទេសវៀតណាម និងខេត្តភាគខាងត្បូង នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិតពីបង្គួរទៅច្រើន ២. បណ្ដាខេត្ត នៅតំបន់មាត់សមុទ្រ អាចតែមានភ្លៀងខ្យល់ក្នុងកម្រិតពីតិចទៅបង្គួរ និងរលកសមុទ្រ មានកម្ពស់មធ្យម ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ ក្រសួងសុំឲ្យសាធារណៈជន ជ្រាបជាព័ត៌មាន ពិសេសបងប្អូនប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ នៅក្នុងខ្លឹមសារនៃ សេចក្តីជូនដំ ណឹងនោះផងដែរ ក្រសួងបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កំពុងនឹងបន្តតាមដានយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនិងសូមជម្រាបព័ត៌មានជាបន្តទៀត ក្នុងករណីណាដែលអាកាសធាតុ មានការ ប្រែប្រួល ៕

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
277 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2062 នាក់
ខែនេះ :
8429 នាក់
3 ខែនេះ :
21443 នាក់
សរុប :
324401 នាក់