ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ព្រះគ្រូ គីម ចន្នី ព្រះចៅអធិការវត្តស្លាបលេង និងជាលេខាអនុគណស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ បានចែកអំ ណោយជាទេយ្យទាន ជូនដល់ពលរដ្ឋទីទាល់ក្រចំនួន៤៥គ្រួសារ ក្រោមអធិបតីភាពលោកអភិបាលស្រុក
Thu,05 November 2020 (Time 05:56 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 49នាក់)

នៅព្រឹកថ្ងៃព្រហស្បតិ៍៥រោច ខែកត្តិក ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែវិច្ឆិកាជឆ្នាំ ២០២០ នៅក្នុង វត្តស្លាបលេង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើការចែកអំណោយជាគ្រឿងទេយ្យទាន ជូនដល់ប្រ ជាពុទ្ធបរិស័ទចំណុះជើងវត្ត 45 គ្រួសារ ដែលជាអំណោយ និងជាសទ្ធាជ្រះថ្លាផ្ទាល់របស់ព្រះគ្រូ គីម ចន្នី ព្រះចៅ អធិការវត្តស្លាបលែង ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈឺន សុធន អភិបាល នៃគណៈអភិបាល ស្រុកបសេដ្ឋ ។

អំណោយទាំងអស់ប្រជាពលរដ្ឋ៤៥គ្រួសារទទួលបាន ក្នុងមួយគ្រួសារៗ អង្គរចំនួន ១០គីឡូ មីចំនួន ៥កញ្ចប់ ត្រីខ ២ កំប៉ុង ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ២ដប និងថវិកាចំនួន៣៥០០០រៀល ។

អំណោយទាំងអស់នោះផងដែរ ក៏បានការជួយឧបត្ថម្ភជាថវិកាចំនួន២០០ដុល្លាផងដែរ ពីបងប្រុស ប៊ីន មី និងបស្រី ប៊ិន ចិន្តា រួមទាំងព្រះគ្រូ ឡុងវុទ្ធី ព្រះចៅអធិការវត្តគិរីទស្សពិត៥០០០០រៀល ព្រះគ្រូ តុនសាម៉េត ព្រះចៅអធិការវត្ត ព្រះខែចាស់៥០០០០រៀល លោកឪ រា រីម ព្រះចៅអធិការវត្ត រតនារ៉ាម ៥០០០០រៀល ។

ទោះជាយ៉ាងណា សម្រាប់សកម្មភាពចែកអំណោយនេះផងដែរ គេបានឃើញលោក ឈឺន សុធន អភិបាល នៃ គណៈអភិបាលស្រុក មានការសាទរចំពោះព្រូជាខ្លាំង ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យអាណាចក្រ ជាពិសេសជួយដល់ពលរដ្ឋទីទាល់ក្រ ៕

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
275 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2060 នាក់
ខែនេះ :
8427 នាក់
3 ខែនេះ :
21441 នាក់
សរុប :
324399 នាក់