ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ឡូយមែន.. បុករះទាំងមនុស្ស និងម៉ូតូច្រើនគ្រឿង ផ្អើលភូមិអង្គ លាន់មាត់គ្រប់គ្នាថា មិនដឹងបើកបរប្រញាប់ទៅណា!
Tue,03 November 2020 (Time 06:09 PM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 48នាក់)

ស្រេចតែម្តង រថយន្តគូថហើម១គ្រឿង បើកបុករះមនុស្សបណ្ដាលឲ្យរងរបួសដល់ទៅ៣នាក់ ហើយម៉ូតូរងការខូចខាត ចំនួន៦គ្រឿង និងតូបលក់ដូរមួយកន្លែងស្ទើររលំ ព្រមទាំងបាក់ដើមក្រខុប១ដើម ធ្វើភ្ញាក់ផញងើលមនុស្សជាច្រើនលាន់មាត់ឡើងថា អ្នកបើកបរនឹងគាត់ប្រញាប់ទៅណាខ្លាំងម៉្លេះ បានជាបើលឿនអីក៏យ៉ាងនេះ ។

សេចក្តីរាយការណ៌មួយបានឲ្យដឹងថា មានឧប្បត្តិហេតុមួយ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងបុរីញូវថោន កែងផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តមួយគ្រឿនោះ ម៉ាកកាមរីគូទហើម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2N-5332 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ជូននគរបាលចាត់ការតាមច្បាប់ហើយ ព័តមានលំអិត យើងនឹងយកផ្សាយជូនមហាជននៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
293 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2078 នាក់
ខែនេះ :
8445 នាក់
3 ខែនេះ :
21459 នាក់
សរុប :
324417 នាក់