ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង
Thu,26 November 2020 (Time 11:47 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 54នាក់)

មិនដឹងថា គួរសោកស្តាយសម្រាប់បងៗបុរសដែរឬក៏យ៉ាងណានោះទេ ព្រោះថ្មីៗនេះហាងម៉ាស្សាដ៏កំពុងពេញ និយមមួយដែលមានឈ្មោះថា ដាយម៉ិនម៉ាស្សា ហើយមានប្រជាប្រិយភាពថា មានសេវាចម្លែកៗ មានតម្លៃ១០០ ដុល្លា រហូតទៅដល់៣០០ដុល្លា ស្រាប់តែនៅពេលនេះ សមត្ថកិច្ចធ្វើការបិទ និងបង្ក្រាបបាត់ ... ស្រេចតែម្តង ។

ការចុះប្រតិបត្តិការនេះ គឺនៅក្រោយបែកធ្លាយសេវាកម្មពេញបណ្តាញហ្វេសប៊ុក ហាងម៉ាស្សាដាយម៉ិនដ៏ពេញ
និយមមួយនេះ មានអ្នកចាំបម្រើសេវាសុទ្ធតែនារីៗ វ័យក្មេងស្រស់ស្អាត ស្ថិតក្នុងសម្លៀកបំពាក់ស៊ិចស៊ី ជាទីចាប់ អារម្មណ៍បំផុតរបស់បុរសៗភាគច្រើន។

ស្រាប់តែនៅវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាព ខណ្ឌ ដូនពេញ បានដឹកនាំទាំងកម្លាំងប៉ូលិសខណ្ឌផងនោះ បានធ្វើការចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងដែលមាន ឈ្មោះថា ដាយម៉ិនម៉ាស្សា នេះតែម្តង ។

ទីតាំងហាងម៉ាស្សានេះ គឺស្ថិតនៅតាមបណ្ដោយផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ និង ទីតាំងមួយ កន្លែងទៀត ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានប្រាប់សារព័ត៌មានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពី បណ្តាញសង្គម និងមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងដោយ សហការណ៍ជាមួយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ចុះទៅដល់ទីតាំងហាង ដាយម៉ិនម៉ាស្សា ប៉ុន្តែនៅពេលចុះទៅដល់ទីតាំងនោះបានចាក់សោបិទទ្វារជិត ដោយមានតែសន្តិសុខយាមម្នាក់ តែប៉ុណ្ណោះ ។

ក្រោយពីបានពិនិត្យ និងឆែកឆេរឃើញថា ទីតាំងហាងម៉ាស្សា ដាយម៉ិននេះ មានចាយចែករូបភាពមនុស្សស្រី ស៊ិចស៊ី និងមានលក្ខណៈស្រើបស្រាល សង្ស័យថាមានបង្កប់សេវាផ្លូវភេទ បន្ទាប់ពីបានពិនិត្យរួចរាល់ កម្លាំងចម្រុះ សម្រេចបិទអាជីវកម្មទីតាំងហាងម៉ាស្សាដាយម៉ិននេះជាបណ្តោះអាសន្ន និងនាំខ្លួនសន្តិសុខទៅសួនាំបន្ថែមនៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

ក្នុងនោះផងដែរ ប្រភពជាច្រើនបានលើកឡើងថា កន្លងមកក៏មានការសន្ទនាតាមទូរស័ព្ទ រវាងភ្ញៀវ និងនារីនៅទី នោះ គឺការម៉ាស្សារបស់គេនេះ មានតម្លៃថ្លៃហួសការស្មាន ដោយសារមាននារីនៅកំដរ ងូតទឹកឲ្យ ថែទាំមិនឲ្យ ទើសចិត្ត រួមជាមួយ សេវាកម្មចម្លែកៗ ដែលជាឋានសួគ៌របស់បុរស គឺមានចែកជាកញ្ចប់ៗ ដោយមានខ្លះម៉ាស្សា មួយម៉ោងកន្លះ តម្លៃ ជាង១០០ដុល្លារ ស្ថិតក្នុងការបញ្ចុះតម្លៃ៦០ភាគរយ ឬ៤០ភាគរយ ហើយបើតម្លៃពេញវិញ គឺអាចជិតដល់៣០០ដុល្លារ .. ឯណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1037 នាក់
ខែនេះ :
5288 នាក់
3 ខែនេះ :
22279 នាក់
សរុប :
336817 នាក់