ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន
Mon,23 November 2020 (Time 09:29 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 62នាក់)

កម្ពុជាស្របពេលដែលប្រទេសកំពុងអភិវឌ្ឍន៌ គេឃើញបុគ្គលមួយចំនួន ក៏តែងមានគំនិតអភិវឌ្ឍន៌ ដើម្បីធ្វើ យ៉ាងណាធ្វើមានធ្វើបានសម្រាប់ខ្លួន។ ក្នុងនោះអ្នកខ្លួនពង្រីកការងារខ្លួនឲ្យសមស្របតាមការងារសង្គម តែ មានអ្នកខ្លះក៏មានគំនិតខិលខូច បង្កើតនូវផែនការរកលុយសម្រាប់ខ្លួនយ៉ាងងាយៗ បើទោះជាប៉ះពាល់ដល់ សង្គមជាតិ និងសាសនា យ៉ាងណាក៏ដោយនោះ ។

ជាក់ស្តែងការកោសក់ ហើយគ្រាន់តែយកស្បង់ជីពរមកគ្រង ហើយកាន់ថង់យាម និងបាត ដើរបិណ្ឌបាត នៅ តាមទីប្រជុំជននោះ គឺជាការងារណាស់សម្រាប់ក្រុមបុគ្គលខិលខូចនាំគ្នា បោកប្រាសមហាជនយកលុយធ្វើ មានធ្វើបាន ហើយជាក់ស្តែងនោះ មិនថាប្រជាពលរដ្ឋ ឬក៏មន្ត្រីរាជការ ពិបាកនឹងស្វែងរកកំហុសដើម្បីផ្តន្ទា ទោសបុគ្គលខិលខូចទាំងនោះ ។

ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ ក្នុងករណីក្មេងប្រុសម្នាក់ ដែលបានបាត់ពីផ្ទះអស់រយៈពេល៤ថ្ងៃ ដោយ គ្មានដំណឹង លុះពេលឪពុកម្តាយមកផ្សារ ស្រាប់តែប្រទះឃើញកូនប្រុសជាទីស្រឡាញ់របស់ខ្លួន ក្លាយជា កូននេន កំពុងដើរបិណ្ឌបាតឲ្យយ៉ាងរំភើយ សឹងតែធ្វើឲ្យទាំងឪពុកនិងម្តាយស្លុតចិត្ត ហើយស្ទុះទៅចាប់កូន ប្រុសកំពុងក្លែងជាសង្ឃនោះ ក្លាយជាការភ្ញាក់ផ្អើលពេញផ្សារលើធំថ្មី ធ្វើឲ្យសន្តិសុខផ្សារឃាត់ខ្លួនកូននេន និងបក្ខពួកភ្លាមៗ យកទៅប្រគល់ឱ្យប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម ដើម្បីសួរនាំ ។

ករណីនេះ ហេតុការណ៌ដ៏ហួសចិត្តនេះ គឺនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ វិច្ឆិកា ស្ថិតនៅខាងក្រោយផ្សារ លើធំថ្មី កន្លែងលក់ត្រី ក្នុងភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមសម្តីរបស់ឪពុកម្តាយ បានឲ្យដឹងថា ពួកគាត់រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ។ ពួក គាត់មានកូនប្រុសម្នាក់ ឈ្មោះ ម៉ូវ សុភ័ស្ស អាយុ១១ឆ្នាំ នៅជាសិស្សនៅឡើយ ហើយកាលពីថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ ស្រាប់តែបាត់កូនប្រុសជាទីស្រឡាញ់របស់គាត់ពីផ្ទះ ដោយគ្មានដំណឹងសោះ ធ្វើឲ្យពួក គាត់ពីរនាក់ប្រពន្ធ ព្រួយបារម្ភជាខ្លាំង និងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់នគរធំ ក្រុង សៀមរាប សុំឲ្យជួយអន្តរាគន៍ រកកូនប្រុសរបស់គាត់ផងដែរ ។

ស្រាប់តែនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ ក្មួយប្រុសរបស់គាត់ ដែលរត់ម៉ូតូនៅមុខផ្សារលើ បានប្រទះ ឃើញកូនប្រុសរបស់គាត់ កំពុងគ្រងចីវរជាសង្ឃ ដើរបិណ្ឌបាតជាមួយសង្ឃផ្សេងទៀត សរុបមានគ្នា៣អង្គ
ឲ្យយ៉ាងរំភើយ ទើបក្មយប្រុសរបស់គាត់ បានទូរស័ព្ទទៅប្រាប់ពួកគាត់ឲ្យប្រញាប់ធ្វើដំណើរមកយកកូន ប្រុស វិញ ។

អ្នកទាំងពីរនោះបានបន្តថា នៅក្នុងសកម្មភាពការយកកូនប្រុសទៅផ្ទះវិញនោះ គឺសង្ឃដែលមកបិណ្ឌ បាតជាមួយគ្នានោះ មិនព្រមឱ្យចាប់កូនតាមសម្រួលនោះទេ រហូតមានការប្រតាយប្រតប់គ្នាធ្វើឲ្យបងប្អូន អាជីវករនៅក្បែរនោះជួយឃាត់ និងផ្អើលដល់សន្តិសុខផ្សារលើធំថ្មី នាំយកទៅប្រគល់ជូនប៉ុស្តិ៍នគរបាល សង្កាត់ស្លក្រាម តែម្តង ។

ក្រោយមកសមត្ថកិច្ចបានឲ្យដឹងថា ករណីកូននេនបំបួសដោយខ្លួនឯង មិនត្រឹមត្រូវតាមផ្លូវពុទ្ធសាសនា ទើបចាំបាច់តម្រូវឲ្យ ឪពុកម្តាយនាំយកទៅវត្តក្បាលខ្មោច សម្រេចចាប់ផ្សឹកភ្លាមៗតែម្តង រួចប្រគល់ឲ្យឪ ពុកម្តាយ យកត្រឡប់ទៅផ្ទះវិញ ។

ដោយឡែកសង្ឃដែលបានចូលរួមបិណ្ឌបាតជាមួយនោះ សមត្ថកិច្ចពុំបានបញ្ជាក់ថា នឹងត្រូវធ្វើយ៉ាងណា បន្តនោះទេ ។

នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម ដែលបងប្អូនពលរដ្ឋជាច្រើន តែងតែហួសចិត្ត ចំពោះបុគ្គលមួយចំនួន តែងតែប្រើល្បិច ក្លែងធ្វើជាសង្ឃយកលុយធ្វើមានបាន ជាក់ស្តែងណាស់ក្មេងមួយនេះ ចេះនៅក្បែរឪពុកម្តាយ អាចរកឃើញវិញ ចុះប្រសិនបើជាក្មេងនៅតាមស្រុកស្រែ ជនបទដាច់ស្រយ៉ាល តើអានាគតពួកគេក្លាយ ទៅជាយ៉ាងណា ហើយបើមានករណីឲ្យប្រើប្រាសសារធាតុញៀនថែមទៀតនោះ ជីវិតក្មេងៗដែលជាទំពាំង ស្នងឬស្សី ប្រាកដណាស់នឹងក្លាយជាឧបករណ៌ របស់ពួកគេប្រើប្រាស់ស្ទើរតែមួយជីវិត មិនខាន ។

ករណីនេះ សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយមានវិធីសាស្ត្រទប់ស្កាត់ផងទានម្ចាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
45 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1034 នាក់
ខែនេះ :
5285 នាក់
3 ខែនេះ :
22276 នាក់
សរុប :
336814 នាក់