ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ
Sat,21 November 2020 (Time 04:15 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 209នាក់)

គិតៗទៅ សមត្ថកិច្ចចេះមានគំនិតរកនឹកឃើញអារឿងប្លែកៗចឹងបាន ព្រោះតែបងប្អូនប្រជាពលរដ្ឋគាត់ នាំគ្នាប្រលែងសត្វគោ ឲ្យដើរពាសវាលពាលកាលបែបអនាធិបតេយ្យ ប៉ះពាល់ដល់អ្នកធ្វើចរាចរណ៌លើ ផ្លូវពេក សម្រេចប្រើយុទ្ធសាស្ត្រប្រមូលសត្វគោទាំងអស់យកមកដាក់ទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួន មកទទួលវិញ ដោយកំណត់ឲ្យធ្វើកិច្ចសន្យា ឈប់បណ្តែតបណ្តោយសត្វគោទាំងអស់ដើរបែបអនាធិប តេយ្យដូចពេលមុន ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ សត្វគោប្រមាណជាង៥០ក្បាល ដែលជានិច្ចជាកាលម្ចាស់របស់វា តែងតែលែងឲ្យដើរស៊ីយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវក្នុងក្រុងប៉ោយប៉ែត ហើយនៅទីបំផុតត្រូវបាន កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែត ចាប់បានគោដែលម្ចាស់លែងចោលទាំងអស់នោះ យកមក រក្សាទុកដាក់ក្នុងទ្រុង ដើម្បីរង់ចាំម្ចាស់ចូលមកទទួល និងធ្វើការអប់រំ ។ ការចាប់ប្រមូលសត្វគោនេះ គឺ ធ្វើឡើងកាលពីថ្ងៃទី១៩ និងទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ ។

សេចក្តីរាយការណ៌នេះបានបន្តថា សត្វគោប្រមាណជាង៥០ក្បាល ដែលម្ចាស់លែងឲ្យដើរប្រសេចប្រ សាចលើផ្លូវជាតិលេខ៥ និងតាមផ្លូវនានាក្នុងក្រុងប៉ោយប៉ែតទាំងថ្ងៃទាំងយប់នោះ គឺបានបង្កការលំបាក ដល់អ្នកធ្វើដំណើរ ឲ្យស្ទះចរាចរណ៍ និងជុះអាចម៍លើផ្លូវសាធារណៈ តាម មុខផ្ទះប្រជាពលរដ្ឋ តាមសួន ច្បារ ធ្វើឲ្យខូចសោភ័ណភាព និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម យូរឆ្នាំណាស់មកហើយ ក្នុងនោះផងដែរ
សមត្ថកិច្ចតែងបានណែនាំ និងឲ្យម្ចាស់គោទាំងអស់នេះ ធ្វើកិច្ចសន្យាច្រើនដងមកហើយ តែម្ចាស់គោ ទាំងអស់នេះ ពុំបានធ្វើតាមការសន្យារបស់ខ្លួនទេ ទើបសមត្ថកិច្ចសម្រេចប្រើនៅវិធីសាស្ត្រចាប់ប្រមូល សត្វគោទាំងអស់នោះ យកមកដាក់ទ្រុង ដើម្បីរង់ចាំម្ចាស់ចូលមកទទួលយក ។

លោក អ៊ឹម សុភារៈ មេប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែត បានប្រាប់ថា ក្រោយពីចាប់បានគោប្រមាណជាង៥០ ក្បាល ដែលម្ចាស់លែងចោលឲ្យដើរយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ យកមកដាក់ទ្រុងឃុំទុករួចមក គេបានឃើញមានម្ចាស់សត្វជាច្រើន បានមករកគោរបស់ខ្លួន ហើយនៅទីបំផុតសមត្ថកិច្ចបានឲ្យម្ចាស់ ទាំងអស់នោះ ធ្វើកិច្ចសន្យា ព្រមទាំងធ្វើការអប់រំរួច ក៏សម្រេចប្រគល់គោឱ្យម្ចាស់យកទៅផ្ទះវិញហើយ ។

ទោះជាយ៉ាងណា សមត្ថកិច្ចសង្ឃឹមថា ក្រោយពីមានការណែនាំ និងកិច្ចសន្យាច្បាស់លាស់ជាច្រើននោះ
ប្រជាពលរដ្ឋអាចបញ្ឈប់ការប្រលែងសត្វគោពាសវាលពាសកាល លើផ្លូវសាធារណៈដូចពេលមុន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ ចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ប្រចាំការក្នុងទីតាំងចំនួន៣ ក្នុងក្រុងនឹងខេត្តព្រះវិហារ ទទួលបានអំណោយភេសជ្ជះ ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព តាកឹង ចុះយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ លើប្រជាពលរដ្ឋចំនួន២ភូមិ ជាលទ្ធផលក្នុងប្រជា ពលរដ្ឋជាង១០០នាក់ មានអ្នកវិជ្ជមានរហូត.... (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋាភិបាលថៃ សម្រេចបិទទីក្រុងបាងកក និងខេត្តចំនួន៦ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីមានការរីករាលដាល ឆ្លងជម្ងឺកូវីដ១៩ ឥតឈប់ឈរ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
298 នាក់
សប្តាហ៍នេះ :
2129 នាក់
ខែនេះ :
9815 នាក់
3 ខែនេះ :
29308 នាក់
សរុប :
387637 នាក់