ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ
Fri,20 November 2020 (Time 04:43 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 46នាក់)

កាលពីថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២០ នេះ សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជា មួយផ្នែកគ្រឿងញៀនក្រុងនិងមូលដ្ឋាន បានឃាត់ខ្លួនបុរសម្នាក់ ខណៈដែលធ្វើការស្រាវជ្រាវតាមអំណាច
ដីកា ហើយនៅទីបំផុត ឆែកឆេរនៅបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ រកឃើញគ្រឿងញៀនជាច្រើនកញ្ចប់ ដែលជនសង្ស័យស្ដុកទុក ដើម្បីត្រៀមលក់ចែកចាយ ទៅតាមម៉ូយបន្តរបស់គេជាច្រើនទៀត ។

ការចុះស្រាវជ្រាវ និងឆែកឆេនេះ គឺធ្វើឡើងនៅចំណុចបន្ទប់ជួលគ្មានលេខ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពីការចាប់ខ្លួនជនសង្ស័យ បានកម្លាំងនគរបាល បានធ្វើការឆែកឆេរបន្ទប់នេះភ្លាមៗដែរ តាមដីកាបង្គាប់និងមានការចូលរួមដោយរូប លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។

ជនសង្ស័យឈ្មោះ ប៉ាន់ ប៉េរ៉ា អាយុប្រហែល៤០ឆ្នាំ ត្រូវបានចាប់ខ្លួនតាមដីកាតុលាការ ក្នុងបទជួញដូរគ្រឿង ញៀន។ ការចាប់ខ្លួននេះធ្វើឡើងដោយមានការសហការ រវាងនគរបាល ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ។

បន្ទាប់ពីបានធ្វើការឆែកឆេរបន្ទប់ដែលជនសង្ស័យស្នាក់នៅ សម្ថកិច្ចបានរកឃើញគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីនយ៉ាងច្រើន ព្រមទាំងមានជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ឧបករណ៍អ៊ុតថង់ប្លាស្ទិក និងឧបករណ៍សម្រាប់ ចែករំលែកគ្រឿងញៀនមួយចំនួនទៀតផង ។

វត្ថុតាងទាំងនោះ រួមមានវត្ថុច្រកក្នុងកញ្ចប់ តែសញ្ញាលេខ៨៨៨ពណ៍ត្រួយចេកខ្ចី សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន៣៧ដុំ។ វត្ថុច្រកក្នុងកញ្ចប់តែសញ្ញាប៉ាន់តែសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន១០ដុំ។ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន៨ថង់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ឧបករណ៍សម្រាប់អ៊ុតថង់ប្លាស្ទិកពេលរំលែកគ្រឿងញៀនរួច ១គ្រឿង និងឧបករណ៍សម្រាប់រំលែកគ្រឿងញៀនមួយចំនួនទៀតផងដែរ ។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ហើយ ។ នេះជារឿង រ៉ាវមួយនៅក្នុងសង្គម ដែលជានិច្ចជាកាលសមត្ថកិច្ចតែងបានបន្ត បង្ក្រាបសកម្មភាពបទល្មើសមួយនេះ ដូចជា ភ្លៀង រលឹម ៕

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
292 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2077 នាក់
ខែនេះ :
8444 នាក់
3 ខែនេះ :
21458 នាក់
សរុប :
324416 នាក់